០៦ កក្កដា ២០១៩ / 06 July 2019
គណបក្សនយោបាយនានាក្នុងពិភពលោក ប្រមូលផ្តុំគ្នា តាមមនោគមវិជ្ជារបស់ខ្លួន ក្នុងអង្គការ ឬចលនាអន្តរជាតិ ធំៗ៣ ដែលឈរលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ៖
- ចលនាអន្តរជាតិអភិរក្សនិយម (Christian/Centrist Democrat International)
- ចលនាអន្តរជាតិសង្គមនិយម (Socialist International)
- ចលនាអន្តរជាតិសេរីនិយម (Liberal International)។
នៅកម្ពុជា គណបក្ស ហ៊្វុនស៊ិនប៉ិច ជាសមាជិក នៃចលនាអន្តរជាតិអភិរក្សនិយម (និន្នាការនយោបាយខាងស្តាំ)។ គណបក្សសង្គ្រោះជាតិ ជាសមាជិក នៃចលនាអន្តរជាតិសេរីនិយម (និន្នាការនយោបាយ កណ្តាល)។ គណបក្សប្រជាជនកម្ពុជា បានសុំគេចូលជាសមាជិក នៃចលនាអន្តរជាតិសង្គមនិយម (និន្នាការនយោបាយខាងឆ្វេង) តែគេមិនឲ្យចូល ពីព្រោះគេយល់ឃើញថា គណបក្សប្រជាជនកម្ពុជានេះ មិនមានលក្ខណៈប្រជាធិបតេយ្យទេ។ សូមបញ្ជាក់ថា ចលនាអន្តរជាតិសង្គមនិយម បានចាប់យក លទ្ធិសង្គមនិយមប្រជាធិបតេយ្យទំនើប ដូចនៅប្រទេសបារាំងសព្វថ្ងៃ គឺមិនមែនកុម្មុយនិស្តទេ។ ផ្ទុយទៅវិញ គេដាច់ខាតប្រឆាំងអំណាចកុម្មុយនិស្តផ្តាច់ការ។
(*) There are three international democratic organisations that group like-minded political parties around the world: Christian/Centrist Democrat International (CDI), Socialist International and Liberal International.
In Cambodia, Funcinpec is affiliated with CDI and the CNRP is a member of Liberal International. The CPP has applied for Socialist International membership but its application has been turned down because of its poor democratic credentials.
០៦ កក្កដា ២០១៩ / 06 July 2019
អន្តរាគមន៍លោក សម រង្ស៊ី ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការសេរីនិយមអន្តរជាតិ (Liberal International) នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស រសៀលថ្ងៃទី០៦ កក្កដា ២០១៩។
Sam Rainsy's intervention at the Liberal International Executive Committee meeting in London 07 July 2019.
From Liberal International's Facebook: "Winning support from #liberalsworldwide, LI vice president @Sam Rainsy addresses our executive committee meeting in #London on his planned return to #Cambodia later in 2019 #LIECLondon"
០៦ កក្កដា ២០១៩ / 06 July 2019
លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការសេរីនិយមអន្តរជាតិ (Liberal International) នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
០៦ កក្កដា ២០១៩ / 06 July 2019
លោកស្រី មូរ សុខហួរ និង លោក សម រង្ស៊ី ជាមួយលោក Edward Davey តំណាងរាស្ត្រ និងអតីតរដ្ឋមន្ត្រី ចក្រភពអង់គ្លេស។ ថតនៅទីស្នាក់ការអង្គការ Liberal International ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
០៦ កក្កដា ២០១៩ / 06 July 2019 - In London today with Liberal International.
ព្រឹកនេះ ខ្ញុំមកដល់ទីក្រុងឡុងដ៍ (London) រាជធានី ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ (Executive Committee) របស់ចលនាសេរីនិយមអន្តរជាតិ (Liberal International)។ មានរដ្ឋមន្ត្រី និងតំណាងរាស្ត្រជាច្រើន មកពីទូទាំងពិភពលោក ដែលនឹងអនុម័តញត្តិមួយ ស្តីពីកម្ពុជា។ មានឥស្សរជន បរទេសជាច្រើន ដែលស្ម័គ្រចិត្ត ធ្វើដំណើរមកប្រទេសកម្ពុជា ជាមួយខ្ញុំ ក្នុងពេលឆាប់ៗខាងមុខនេះ។ សូមរំលឹកថា គណបក្សសង្គ្រោះជាតិ ជាសមាជិកពេញសិទ្ធិ នៃចលនា Liberal International នេះ ហើយខ្ញុំ (សម រង្ស៊ី) ក៏ជាអនុប្រធានមួយរូប នៃចលនានេះ។ កាលពីឆ្នាំ ២០០៦ ខ្ញុំក៏បានទទួលពានរង្វាន់ "ជើងឯក លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ" ពីអង្គការ Liberal International នេះ។
២០ ឧសភា ២០១៧ / 20 May 2017 - International conference in Andorra (*)
ថ្ងៃនេះ នៅក្នុងសន្និសីទអន្តរជាតិមួយ នៅប្រទេស អង់ដរ (Andorre) ទ្វីបអឺរ៉ុបខាងត្បូង។ គណបក្សសង្គ្រោះជាតិ ជាសមាជិកពេញសិទ្ធិ នៃអង្គការសេរីនិយមអន្តរជាតិ(Liberal International) ដែលប្រមូលផ្តុំគណបក្សនយោបាយសេរីនិយម មិនឆ្វេងមិនស្តាំ គឺនៅកណ្តាលឆាកនយោបាយ ក្នុងប្រទេសនីមួយៗ ទូទាំងពិភពលោក។ ខ្ញុំទើបតែបានជាប់ឆ្នោតជាអនុប្រធានមួយរូប នៃអង្គការសេរីនិយមអន្តរជាតិនេះ។ ក្នុងចំណោមអនុប្រធានដទៃទៀត មាននាយករដ្ឋមន្ត្រីប្រទេស ប៊ែលហ្សិក លោក Charles Michel និងនាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau។
(*) Today at an international conference in Andorra. The CNRP is a full member of Liberal International (LI), a world's grouping of like-minded center-oriented liberal political parties. I have just been elected a vice president of LI. Other vice presidents include Belgium's prime minister Charles Michel, and Canada's prime minister Justin Trudeau.
២៦ មករា ២០១៦ / 26 January 2016
ព្រឹត្តិបត្រ របស់ ចលនាអន្តរជាតិសេរីនិយម (Liberal International) និយាយអំពី ដំណើរទស្សនកិច្ចរបស់ខ្ញុំ ថ្ងៃ២៥ មករា ២០១៦ នៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស។
A visit to Liberal International's headquarters in London on 25 January 2016.
២៦ មករា ២០១៦ / 26 January 2016
ថ្មីៗនេះ ក្នងសន្និបាតនៃចលនាសេរីនិយមអន្តរជាតិ (Liberal International) នៅទីក្រុង Rotterdam ប្រទេសហូឡង់ដ៍ (Holland ឬ The Netherlands) ខ្ញុំបានជួប ជាមួយ នាយករដ្ឋមន្ត្រី នៃប្រទេសហូឡង់ដ៍ លោក Mark Rutte (ខាងស្តាំ) និង នាយករដ្ឋមន្ត្រី នៃប្រទេស អ៊ីសឡងដ៍ (Iceland) លោក Sigmundur Gunnlaugsso (ខាងឆ្វេង)។
១០ កក្កដា ២០១៥ / 10 July 2015 - ចលនាសេរីនិយមអន្តរជាតិ / Liberal International
សិក្ខាសាលាស្តីពី លទ្ធិប្រជាធិបតេយ្យសេរីនិយម នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ កាលពីរសៀលនេះ។ វាគ្មិនកិត្តិយសគឺលោក Juli Minoves ប្រធានចលនាសេរីនិយមអន្តរជាតិ (Liberal International)។ អង្គសិក្ខាសាលាភាគច្រើនជាតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ។
១០ កក្កដា ២០១៥ / 10 July 2015 - ចលនាសេរីនិយមអន្តរជាតិ / Liberal International
រូបថតអនុស្សាវរីយ៍ជាមួយអង្គសិក្ខាសាលាទាំងអស់ ដែលភាគច្រើនជាតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ។
Souvenir photo with all the participants in the seminar (mainly CNRP Members of Parliament).
ជាមួយលោក Juli Monives ប្រធានចលនាសេរីនិយមអន្តរជាតិ (Liberal International)។
With Dr. Juli Minoves, President of Liberal International.
០៨ វិច្ឆិកា ២០១៤ / 08 Nov. 2014 - Hong Kong Conference
ខ្ញុំកំពុងចូលរួម សន្និសីទ នៅទីក្រុង ហុងកុង (Hong Kong) រៀបចំដោយ សម្ព័ន្ធភាពគណបក្សសេរីនិយម មកពីទូទាំងពិភពលោក (Liberal International)។ I am participating in a conference in Hong Kong organised by Liberal International, a world grouping of like-minded liberal political parties, of which the CNRP.
០៩ វិច្ឆិកា ២០១៤ / 09 Nov. 2014 - សន្និសីទ ទីក្រុង ហុងកុង / Hong Kong Conference
ទិដ្ឋភាព នៃ សន្និសីទ ទីក្រុង ហុងកុង (Hong Kong) ពីថ្ងៃ 0៦ ដល់ ថ្ងៃ 0៩ វិច្ឆិកា ២០១៤ រៀបចំដោយ សម្ព័ន្ធភាពគណបក្សសេរីនិយម មកពីទូទាំងពិភពលោក (Liberal International) ក្នុងនោះមាន គណបក្សសង្គ្រោះជាតិ ផងដែរ។ Some aspects of the Hong Kong conference from 06 to 09 November 2014 organized by Liberal International, a world grouping of like-minded liberal political parties, of which the CNRP.
Liberal International Congress in Rotterdam
២៥ មេសា ២០១៤ / 25 April 2014 - Rotterdam, The Netherlands
កិច្ចប្រជុំ និងពិធីជប់លៀង រៀបចំដោយ ចលនាសេរីនិយមអន្តរជាតិ (Liberal International) នៅប្រទេស ហូឡង់ដ៍ Welcoming dinner at the Liberal International 59th Congress in Rotterda.
Liberal International Congress in Rotterdam
ជាមួយ នាយករដ្ឋមន្ត្រី នៃប្រទេសហូឡង់ដ៍ (The Netherlands) លោក Mark Rutte (កណ្តាល) នាយករដ្ឋមន្ត្រី នៃប្រទេស អ៊ីសឡងដ៍ (Iceland) លោក Sigmundur Gunnlaugsso (ឆ្វេង) និងប្រធាន នៃរដ្ឋ