គ្មាននរណា អាចរំលាយទឹកចិត្តប្រជារាស្ត្រខ្មែរ បានឡើយ / A PEOPLE’S DESIRE FOR CHANGE CAN’T BE WIPED OUT AT THE STROKE OF A PEN

ចែករំលែក ៖​

០៥ មិថុនា ២០២២ / 05 June 2022 - Translation in English of Sam Rainsy’s statement on the preliminary results of today’s commune elections (*)

គ្មាននរណា អាចរំលាយទឹកចិត្តប្រជារាស្ត្រខ្មែរ បានឡើយ

លទ្ធផលដំបូង នៃការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃអាទិត្យ ៥ មិថុនា ២០២២ នេះ បង្ហាញឲ្យឃើញថា គ្មានជនផ្តាច់ការណា អាចរំលាយ ទឹកចិត្តប្រជារាស្ត្រខ្មែរបានឡើយ។

ប្រជារាស្ត្រខ្មែរ ចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមបែបបទប្រជាធិបតេយ្យ។ ការសន្និដ្ឋានបែបនេះ នៅតែអាចធ្វើទៅបាន ទោះជាការបោះឆ្នោត ថ្ងៃអាទិត្យនេះ មានការក្លែងបន្លំសន្លឹកឆ្នោត និងតួលេខបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ ជាពិសេស មានបញ្ជាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ឲ្យបិទស្ថានីយ៍បោះឆ្នោតទាំងអស់ ទូទាំងប្រទេស នៅពេលរាប់សន្លឹកឆ្នោត ចាប់ពីម៉ោង ៣ រសៀលទៅ មិនឲ្យមានវត្តមានអ្នកសង្កេតការណ៍ ភ្នាក់ងារគណបក្ស ឬសាក្សី ក្រៅពីអ្នកបម្រើការឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាហេតុធ្វើឲ្យគណបក្សកាន់អំណាចនេះ ប្រកាសលទ្ធផលនៃការបោះឆ្នោត តាមតែអ្វីដែលខ្លួនចង់បាន។

ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប. ដែលធ្វើតាមបញ្ជាគណបក្សប្រជាជនកម្ពុជា មិនអាចលួចសន្លឹកឆ្នោតទាំងស្រុង ដែលពលរដ្ឋខ្មែរ បានបោះឆ្នោតឲ្យគណបក្សភ្លើងទៀនឡើយ។ សន្លឹកឆ្នោត របស់គណបក្សភ្លើងទៀន ដែលសេសសល់ពីការលួចពីសំណាក់ គ.ជ.ប. នៅសល់មួយចំនួនដែរ។ ក្រោយពីការរំលាយដោយអត្តនោម័ត គណបក្សសង្គ្រោះជាតិ នៅឆ្នាំ ២០១៧ ហើយទោះជាបរិយាកាសគំរាមកំហែង និងបំភិតបំភ័យ នៅតែមានមកដល់ពេលនេះ យ៉ាងណាក៏ដោយ ក៏ក្តីសង្ឃឹមចំពោះការផ្លាស់ប្តូរ បានលេចចេញធ្លោឡើងវិញ តាមរយៈគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននេះ បានទទួលការគាំទ្រ ពីប្រជារាស្ត្រខ្មែរ គួរឲ្យកត់សម្គាល់ ទោះជាគណបក្សនេះបានជួបឧបសគ្គយ៉ាងច្រើន យ៉ាងណាក៏ដោយ ហើយទោះជាបរិយាកាសនយោបាយ ធ្វើឲ្យមានការជាប់គាំងច្រើនដង និងច្រើនកន្លែងចំពោះគណបក្សនេះ យ៉ាងណាក៏ដោយ តាមការវាយតម្លៃពីការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។

ក្នុងបរិបទបែបនេះ ទោះជាគណបក្សភ្លើងទៀន បានដណ្តើមយកមកវិញ អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយគត់ក៏ដោយ ក្នុងចំណោម អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៥០០៧ ដែលគណបក្សកាន់អំណាច បានប្លន់ពីគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៧ ក៏ការដណ្តើមយកមកវិញ នូវអសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយនេះ ជាជោគជ័យដ៏ធំមួយសម្រាប់កម្លាំងប្រជាធិបតេយ្យ នៅកម្ពុជា។ អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយ ដែលគណបក្សភ្លើងទៀន បានដណ្តើមយកមកវិញ គឺធ្វើឲ្យគណបក្សកាន់អំណាច ដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃ ទទួលបរាជ័យ ដោយបាត់បង់អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួន មួយនេះ។

ថ្ងៃនេះ ដោយសារតែភាពក្លាហាន និងប្រាជ្ញាឈ្លាសវៃ របស់អ្នកប្រជាធិបតេយ្យខ្មែរ ទូទាំងប្រទេស ដែលមិនព្រមបោះបង់ការតស៊ូរបស់ខ្លួន អំណាចផ្តាច់មុខរបស់ជនផ្តាច់ការ ហ៊ុន សែន ត្រូវបានវាយបំបែក នៅថ្នាក់មូលដ្ឋាន ទោះជាការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃនេះ មានភាពលំអៀង និងអយុត្តិធម៌ យ៉ាងណាក៏ដោយ។

ក្នុងឱកាសការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ អំណាចផ្តាច់មុខ ក្រោមរបបបក្សតែមួយ ដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃ នឹងត្រូវបានវាយបំបែក នៅថ្នាក់ជាតិ ក្នុងដំណាក់កាលផ្តាច់ព្រាត់ យោងសន្ទុះនៃកម្លាំងប្រជាធិបតេយ្យ នៅកម្ពុជា ដែលយើងអាចកត់សម្គាល់ថ្ងៃនេះ។

សូមឲ្យសហគមន៍អន្តរជាតិ ដែលប្រមូលផ្តុំប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ ក្នុងពិភពលោក ជួយជម្រុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ពិតប្រាកដ នៅឆ្នាំ ២០២៣ ខាងមុខ ដើម្បីជួយប្រជារាស្ត្រខ្មែរ ឲ្យទទួលបាននូវសិទ្ធិសម្រេចវាសនារបស់ខ្លួន ដោយខ្លួនឯង។

សម រង្ស៊ី

ស្ថាបនិក គណបក្សភ្លើងទៀន តាំងពីឆ្នាំ ១៩៩៥ ដោយបានប្រើឈ្មោះគណបក្សផ្សេងៗដទៃទៀតជំនួស ដើម្បីចៀសវាងការធ្វើទុក្ខបុកម្នេញ ផ្នែករដ្ឋបាល នយោបាយ និងតុលាការ ពីសំណាក់របបផ្តាច់ការ នៅកម្ពុជា សព្វថ្ងៃ

(*) 05 June 2022

A PEOPLE’S DESIRE FOR CHANGE CAN’T BE WIPED OUT AT THE STROKE OF A PEN

The first results of the commune elections of June 5 show that a people’s desire for change can’t be wiped out at the stroke of a pen.

After the arbitrary dissolution in 2017 of the Cambodia National Rescue Party (CNRP) as the only credible opposition party, and despite the continuous atmosphere of fear and intimidation in Cambodia, hope for democratic change at the ballot box has been revived by the Candlelight Party (CP).

Despite the many obstacles put in front of it, the CP has achieved a remarkable score in the context of a “paralyzing environment” for the opposition in Cambodia, as noted by the United Nations Human Rights Office.

These elections are worse than the previous ones in terms of transparency and honesty because the public is not being allowed this time to witness the vote counting, as is required by the National Election Committee (NEC). The NEC is therefore breaking its own rules, thus allowing Hun Sen’s ruling party to cheat as they please.

In this context, even a single municipal councillor seat won by the CP from among the 5,007 which the ruling party confiscated from the CNRP in 2017 represents a victory for the forces of democracy. Every seat won is a seat less for the autocratic regime of Prime Minister Hun Sen, who has been in power for 37 years.

Today, thanks to the courage and intelligence of Cambodian democrats who refuse to give up their struggle, the monopoly of power exercised by Hun Sen has been broken at the local level, despite the manipulated and unjust character of these communal elections.

With legislative elections set for July 2023, this monopoly of power in a single party system will be decisively broken at the national level in the light of the democratic momentum witnessed today.

By contributing to the organisation of real, fair and free elections in 2023, the international community of democratic nations can help the people of Cambodia to gain control of their own destiny.

Sam Rainsy

Founder of the Candlelight Party which, since 1995, has taken different names to escape administrative, political and judicial harassment.

ព័ត៌មានថ្មីបំផុត
លទ្ធផល នៃការបោះឆ្នោត ប្រកាសដោយ គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជា មិនអាចយកជាការ បានទេ / Sam Rainsy rejects election results proclaimed by NEC (*)
ការបង្ក្រាបកាន់តែសាហាវ មកលើគណបក្សប្រឆាំង បង្ហាញពីភាពទន់ខ្សោយរបស់ ហ៊ុន សែន ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ / Cambodia’s Hun Sen Shows His Weakness With Post-election Repression
ហ៊ុន សែន បញ្ចុះអាយុ ដើម្បីក្រាញអំណាចបានមួយឆ្នាំទៀត / Hun Sen changes his date of birth to appear younger and stay longer in power.
ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកបញ្ជា ឲ្យគេសម្លាប់ ពិសិដ្ឋ ពីលិកា ក្នុងឆ្នាំ ១៩៩៩ / Hun Sen's wife, murderer Bun Rany presides over Cambodia's Bloody Red Cross
ការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ៥ មិថុនា បានបញ្ចប់ប្រព័ន្ធបក្សតែមួយ នៅកម្ពុជា / Cambodia’s Local Elections Have Ended Hun Sen’s One-Party System / Les élections locales du 5 juin ont mis fin au système de parti unique au Cambodge
Flag Counter