ប្រវត្តិរូបលោកតា សម ញាន (១៨៨៩ - ១៩៦២) ដែលជាជីតាលោក សម រង្ស៊ី / Biography of Mr. Sam Nhean (1889-1962), Sam Rainsy's grandfather.

ចែករំលែក ៖​

០៦ វិច្ឆិកា ២០២២ / 06 November 2022

ប្រវត្តិរូបលោកតា សម ញាន (១៨៨៩ - ១៩៦២) ដែលជាជីតាលោក សម រង្ស៊ី។

Biography of Mr. Sam Nhean (1889-1962), Sam Rainsy's grandfather.

ឯកសារប្រវត្តិសាស្ត្រ ស្តីពីលោកតា សម ញាន បកប្រែពីភាសាបារាំង មកភាសាខ្មែរ

ក្រោយពីបានប្រឡងជាប់សញ្ញាប័ត្រ សាលារដ្ឋបាលខ្មែរ (Ecole d'Administration Cambodgienne) ក្នុងឆ្នាំ ១៩១២ លោកតា សម ញាន ត្រូវបានតែងតាំងជាចៅហ្វាយស្រុកខ្សាច់កណ្តាល (បច្ចុប្បន្ន ស្រុកមុខកំពូល ខេត្តកណ្តាល)។ បន្ទាប់មកទៀត ត្រូវបានតែងតាំងជាចៅហ្វាយស្រុក ក្នុងខេត្តផ្សេងៗមួយចំនួន។ ចូលនិវត្តន៍ ក្នុងឆ្នាំ ១៩៤៦ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងឋានន្តរសក្តិ អនុមន្ត្រីថ្នាក់លេខ១។

ក្នុងឆ្នាំ ១៩៤៦ ដដែលនេះ លោកតា សម ញាន បានជាប់ឆ្នោតជាសមាជិកសភាធម្មនុញ្ញ តំណាងឲ្យស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឆ្នាំ ១៩៤៧ ស្រុកជើងព្រៃដដែលនេះ បានបោះឆ្នោតឲ្យលោកតា សម ញាន ធ្វើជាតំណាងរាស្ត្រ នៅរដ្ឋសភា ហើយលោកតា សម ញាន ក៏បានឡើងកាន់តំណែងជាអនុប្រធានរដ្ឋសភា។ ក្នុងឆ្នាំ ១៩៤៧ ដដែលនេះ លោកតា សម ញាន បានបង្កើតគណបក្សនយោបាយ ឈ្មោះ "គណបក្សប្រជារាស្ត្រ" ហើយបានធ្វើជាចាងហ្វាងសារព័ត៌មាន "សំឡេងខ្មែរ"។

ក្នុងឆ្នាំ ១៩៤៩ ព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ បានតែងតាំង លោកតា សម ញាន ជានាយកខុទ្ទកាល័យរបស់ព្រះអង្គ ហើយជាអ្នកទទួលខុសត្រូវ កិច្ចការឃោសនានយោបាយ។ ក្នុងឆ្នាំ ១៩៥១ លោកតា សម ញាន បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ រហូត ដល់ដាច់ឆ្នាំនោះ។ ក្នុងឆ្នាំ ១៩៥៣ លោកតា សម ញាន បានទទួលបេសកកម្ម ឲ្យដឹកនាំនាយកដ្ឋានទី៥ នៃបញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធជាតិ ដោយទទួលបន្ទុកកិច្ចការឃោសនា។ ២ ខែក្រោយមក លោកតា សម ញាន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ នៅថ្ងៃ ២២ វិច្ឆិកា ១៩៥៣ (ប្រទេសកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃ០៩ វិច្ឆិកា ១៩៥៣)។

លោកតា សម ញាន បានចូលជាសមាជិកសង្គមរាស្ត្រនិយម នៅពេលចលនានេះ ត្រូវបាន បង្កើតដោយសម្តេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ ១៩៥៥ ដោយមានលោក សម សារី (ជាកូនលោកតា សម ញាន និងជាឪពុកលោក សម រង្ស៊ី) ជាអគ្គលេខាធិការ។ លោកតា សម ញាន ត្រូវបានតែងតាំងជាអគ្គហេរញ្ញិក របស់សង្គមរាស្ត្រនិយម នៅថ្ងៃ ១២ មិថុនា ១៩៥៥។

នៅខែកញ្ញា ១៩៥៥ លោកតា សម ញាន ត្រូវបានជ្រើសរើសជាឧត្តមក្រុមប្រឹក្សា ព្រះរាជាណាចក្រ ក្នុងឋានៈជាអនុប្រធាន នៃស្ថាប័នឧត្តមក្រុមប្រឹក្សា ព្រះរាជាណាចក្រ។ លោកតា សម ញាន ក៏បានជាប់ឆ្នោ ជាទីប្រឹក្សានយោបាយ នៃគណៈកម្មាធិការកណ្តាល របស់សង្គមរាស្ត្រនិយម សម្រាប់ឆ្នាំ ១៩៥៦។

លោកតា សម ញាន បានទទួលឥស្សរយសជាច្រើន ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចព្រះនរោត្តម សីហនុ។ ឥស្សរយសទាំងនោះ មានរាយនាមជាភាសាបារាំង តាមបញ្ជីភ្ជាប់មកជាមួយនេះ ជាឯកសារប្រវត្តិសាស្ត្រ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter