អបអរសាទរ បុណ្យឯករាជ្យជាតិ នៃប្រទេសកម្ពុជា !

ចែករំលែក ៖​

០៩ វិច្ឆិកា ២០២២ / 09 November 2022 - 69th anniversary of Cambodia's independence from France. One can learn a lot from Vandy Kaonn's history book presented here.

អបអរសាទរ បុណ្យឯករាជ្យជាតិ នៃប្រទេសកម្ពុជា !

ក្នុងឱកាសខួបទី ៦៩ នៃថ្ងៃដែលប្រទេសកម្ពុជា បានទទួលឯករាជ្យ ពីប្រទេសបារាំង នៅថ្ងៃ ០៩ វិច្ឆិកា ១៩៥៣ យើងយល់ឃើញថា ប្រជាពលរដ្ឋខ្មែរ ជាពិសេស យុវជន ត្រូវតែឈ្វេងយល់ពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ។

ថ្ងៃនេះ​ យើងចាប់ផ្តើមបង្ហោះវគ្គដ៏សំខាន់បំផុត នៃប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ស្តីពីការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរទាំងអស់ ដើម្បីទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង។ វគ្គដែលយើងបង្ហោះមុនគេនេះ ដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា ជា ៣ ភាគ និពន្ធដោយលោក វ៉ាន់ឌី កាអុន (Vandy Kaonn)។

លោក វ៉ាន់ឌី កាអុន គឺជាបញ្ញវន្តខ្មែរ ដ៏ឆ្នើមមួយរូប កម្រិតអន្តរជាតិ ដែលមានឈ្មោះល្បីល្បាញ ក្នុងចំណោមបញ្ញវន្តខ្មែរ ទូទាំងពិភពលោក។ បន្ទាប់ពីរួចផុត ពីរបបខ្មែរក្រហម នៅឆ្នាំ ១៩៧៩ លោក វ៉ាន់ឌី កាអុន បានរស់នៅក្នុងប្រទេសកម្ពុជា មួយរយៈពេល ហើយត្រូវបានអាជ្ញាធរ ក្រោមបញ្ជាប្រទេសវៀតណាម ពេលនោះ ស្នើឲ្យលោកចូលបម្រើរដ្ឋបាល ដែលបន្តុបដោយបរទេសឈ្លានពាន។ តែលោក វ៉ាន់ឌី កាអុន មិនព្រមក្បត់មាតុភូមិរបស់លោក ដោយមានការខ្វែងគំនិតជាមួយលោក ហ៊ុន សែន ហើយនៅទីបញ្ចប់ លោក វ៉ាន់ឌី កាអុន ក៏បានភៀសខ្លួន មករស់នៅប្រទេសបារាំង រហូតដល់បច្ចុប្បន្ន។

ក្នុងជំពូកមានចំណងជើង “ព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យខ្មែរ របស់ព្រះបាទ នរោត្តម សីហនុ” និងជំពូកជាបន្តបន្ទាប់ទៀត ជុំវិញការដណ្តើមបាននូវឯករាជ្យជាតិ លោក វ៉ាន់ ឌី កាអុន បានរកឃើញ និងបញ្ជាក់ថា សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានដើរតួនាទីនាំមុខដ៏សំខាន់បំផុត ក្នុងការបើកយុគសម័យថ្មីមួយ ដ៏រុងរឿង សម្រាប់ប្រទេសកម្ពុជា។ លោក វ៉ាន់ឌី កាអុន ក៏បានបញ្ជាក់ផងដែរថា ឥស្សរជនខ្មែរស្នេហាជាតិ ដែលបានធ្វើការយ៉ាងស្វិតស្វាញ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅពេលនោះ មានជាអាទិ៍ លោក (សម្តេច) ប៉ែន នុត, លោក (សម្តេចចក្រី) ញឹក ជូឡុង (ជាបិតាលោកស្រី ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី), លោក សម សារី (ជាបិតាលោក សម រង្ស៊ី) និងលោក ទេព ផន ដែលមានផ្លូវមួយ ដាក់ឈ្មោះលោក នៅទីក្រុងភ្នំពេញ សព្វថ្ងៃ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter