No credibility for the July 29 election from both political and technical points of view

ចែករំលែក ៖​

១៩ មិថុនា ២០១៨ / 19 June 2018 

មិនអាចមានការបោះឆ្នោតគួរឲ្យជឿជាក់បានទេនៅកម្ពុជា បើគ្មានការចូលរួមពីគណបក្សប្រឆាំងតែមួយគត់ដែលអាចជឿជាក់បាន គឺគណបក្សសង្គ្រោះជាតិ។

ហេតុផលនៃការមិនអាចជឿជាក់បានលើការបោះឆ្នោតខាងមុខ មានពីរយ៉ាង ៖

១- ហេតុផលនយោបាយ ៖ ពិភពលោកទាំងមូលយល់ច្បាស់ថា ការបោះឆ្នោតណាមួយនៅកម្ពុជាពេលនេះ ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជាពលរដ្ឋពាក់កណ្តាលនគរ គឺមិនអាចយកជាការបានទេ។ ពិភពលោកទាំងមូល ក៏យល់ច្បាស់ដែរថា ការរំលាយគណបក្សសង្គ្រោះជាតិ គ្រាន់តែជាលេសមួយ ដើម្បីឲ្យគណបក្សកាន់អំណាច រួចផុតពីការប្រកួតប្រជែងជាមួយគណបក្សសង្គ្រោះជាតិ ពីព្រោះគណបក្សប្រឆាំងនេះកំពុងតែមានប្រៀបលើគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលកំពុងតែភ័យខ្លាចយ៉ាងខ្លាំង។

២- ហេតុផលបច្ចេកទេស ៖ ក្នុងដំណើរការបោះឆ្នោតនីមួយៗ នៅប្រទេសកម្ពុជា ត្រូវតែមានភ្នាក់ងារគណបក្សប្រឆាំងដ៏ធំនិងខ្លាំងមួយ ដើម្បីទប់ស្កាត់ការបន្លំឈ្មោះអ្នកបោះឆ្នោត ការលួចបំបាត់សន្លឹកឆ្នោត និងការបំភ្លៃតួលេខ ពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលមានរដ្ឋអំណាចនៅពីក្រោយ ក្នុងការបង្កភាពមិនប្រក្រតីជាច្រើនរាប់មិនអស់។
នៅប្រទេសកម្ពុជា មានការិយាល័យបោះឆ្នោតជាង ២៣០០០ ការិយាល័យ ដែលពង្រាយក្នុងជាង ១៤០០០ ភូមិ។ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ គណបក្សនីមួយៗ អាចតែងតាំងភ្នាក់ងារគណបក្ស ២ នាក់ (ម្នាក់ពេញសិទ្ធិ និងម្នាក់ទៀតបម្រុង)។ ក្រៅពីគណបក្សប្រជាជនកម្ពុជា មានតែគណបក្សសង្គ្រោះជាតិទេ ដែលអាចជ្រើសរើស ហ្វឹកហ្វឺន និងសម្របសម្រួលការងារ របស់ភ្នាក់ងារគណបក្ស រហូតទៅដល់ ២៣០០០ X ២ = ៤៦០០០ នាក់។ បើគ្មានភ្នាក់ងារមកពីគណបក្សសង្គ្រោះជាតិទេ គណបក្សកាន់អំណាចច្បាស់ជាលួចបន្លំសន្លឹកឆ្នោត និងធ្វើអ្វីៗបានតាមចិត្តរបស់ខ្លួន។
ដើម្បីគណបក្សណាមួយ មានលទ្ធភាពតែងតាំងភ្នាក់ងារគណបក្ស រហូតទៅដល់ជាង ៤៦០០០ នាក់ទូទាំងប្រទេស ទាល់តែគណបក្សនោះ មានរចនាសម្ព័ន្ធយ៉ាងរឹងមាំ នៅតាមភូមិនីមួយៗ ហើយមានអ្នកគាំទ្ររាប់លាននាក់ ទូទាំងប្រទេស។ ដើម្បីអាចកសាងកម្លាំងរបស់ខ្លួនបានយ៉ាងខ្លាំងបែបនេះ ទាល់តែគណបក្សនោះ មានសកម្មភាពរាប់សិបឆ្នាំមកហើយ ធ្វើឲ្យខ្លួនអាចចាក់ឫសចាក់គល់ នៅតាមមូលដ្ឋាន ទូទាំងប្រទេស។
គណបក្សច្រមិកច្រម៉ក់ ទាំង ១៩ ដែលចូលរួមលេងសើចក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដាខាងមុខ ហើយដែលភាគច្រើន ទើបតែបានបង្កើតប៉ុន្មានខែប៉ុណ្ណោះចុងក្រោយនេះ (គណបក្សអំពិលអំពែក) គណបក្សទាំង ១៩ នោះ មិនអាចមានលទ្ធភាព តែងតាំងភ្នាក់ងារ និងអ្នកសង្កេតការណ៍រាប់ម៉ឺននាក់បានទេ ហើយក៏មិនអាចទប់ស្កាត់អំពើទុច្ចរិតរបស់គណបក្សកាន់អំណាចបានទេ។
ម្យ៉ាងវិញទៀត អង្គការតែមួយគត់ ដែលគេអាចជឿទុកចិត្តបាន ក្នុងការឃ្លាំមើលការបោះឆ្នោតនៅប្រទេសកម្ពុជា គឺគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ហៅកាត់ថា ខុមហ្វ្រេល ឬ COMFREL) ទើបតែបានដកខ្លួនចេញពីដំណើរការបោះឆ្នោតបច្ចុប្បន្ន ដោយសារតែយល់ឃើញថា ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខ គ្មានន័យទេ ពីព្រោះគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ហើយក៏យល់ឃើញថា មិនអាចឃ្លាំមើលអ្វីបានទេ ដោយសារតែបរិយាកាសបំភិតបំភ័យ និងគំរាមកំហែងដូចសព្វថ្ងៃ។

ជាសន្និដ្ឋាន ការបោះឆ្នោត ថ្ងៃ ២៩ កក្កដាខាងមុខ មិនអាចជឿទុកចិត្តបានទេ យោងទាំងហេតុផលនយោបាយ ទាំងហេតុផលបច្ចេកទេស។

សម រង្សុី
អតីតប្រធាន គណបក្សសង្គ្រោះជាតិ
ប្រធាន ចលនាសង្គ្រោះជាតិ

(*) NO CREDIBLE ELECTION IN CAMBODIA WITHOUT THE PARTICIPATION OF THE ONLY CREDIBLE OPPOSITION PARTY

It is abundantly clear that, without the participation of the only opposition party represented in the National Assembly, the Cambodia National Rescue Party (CNRP), the upcoming national "election" in Cambodia set for July 29, is just not credible.

This is true in a political sense given the strength of the CNRP, which collected 44% of the popular vote at each of the two latest elections in July 2013 and June 2017 despite many electoral irregularities.

But, as a result of the forced and arbitrary dissolution of the CNRP in November 2017, the July 29 election this year is not credible from a technical point of view either, that is to say when it comes to monitoring the election process: voter identity checking, ballot counting and reconciliation, data reporting, complaint lodging and resolution.

There are over 14,000 villages and 23,000 polling stations all over Cambodia. To ensure the integrity and the fairness of technical operations at an election, each competing political party is allowed to position two party observers (or agents) at each polling station, meaning over 46,000 observers for each party for the whole country.

Until 2017 (the date of the last commune council election), only the ruling Cambodian People’s Party (CPP) led by Prime Minister Hun Sen and the opposition CNRP led by Sam Rainsy and Kem Sokha were powerful enough to select, train and appoint over 46,000 party observers for the whole country. These party observers played a very important role because they were local people who knew the local electorate and were eager to defend the people's votes for their respective parties.

To be able to appoint over 46,000 party observers and to coordinate their work throughout the country, the corresponding party needs to have built beforehand a very strong network with millions of supporters. Only two parties meet these conditions because they are mature parties with more than 20 years of activity and experience that have earned them the people's support and respect: the CPP and the CNRP (with the Sam Rainsy Party as precursor).

None of the 19 recent and minuscule parties (most of them have been in existence for only a few months) which propose to "compete" with the CPP at the July 29 election, can be taken seriously when it comes to observing that upcoming poll.

When facing the CPP in the present conditions, only party agents from the CNRP could provide some kind of control and monitoring to ensure a minimum of integrity and fairness for any election to come.

We have to remember the many serious election irregularities that were denounced in 2013 thanks to the presence of the 46,000 party agents from the CNRP.

The only independent election observation organisation that could provide professional and reliable monitoring of the July 29 election, the Committee for Free and Fair Elections in Cambodia (COMFREL), has recently decided to withdraw from the election process after judging it politically meaningless without the participation of the CNRP, as well as being carried out within an atmosphere of fear and intimidation.

The above facts mean that, without the participation of the CNRP, Cambodia's July 29 election is just not credible from both political and technical points of view.

Sam Rainsy
Former President, CNRP
President, Cambodia National Rescue Movement (CNRM)

ព័ត៌មានថ្មីបំផុត
មោទនភាពកម្ពុជា / Cambodia’s pride (*)
ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់។​ / (*) Even though the gambling industry is a major source of cash -- in the form of bribes and commissions -- for the corrupt Hun Sen regime, nothing is more important than people's live.
ខួបទី ២៣ នៃអំពើភេរវកម្មបោកគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧ / 23rd anniversary of the 30 March 1997 grenade attack in Phnom Penh (*)
យុទ្ធសាស្ត្រដើម្បីជៀសវាងកុំឲ្យសេដ្ឋកិច្ចពិភពលោកដួលរលំ នៅពេលដែលជំងឺ COVID-19 កំពុងតែរាតត្បាត / How to Prevent COVID-19 From Paralysing the World’s Economy
ការចាប់ខ្លួនមេដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងទាំងបំពាន​ / Arbitrary arrest of CNRP local leader in Kampong Chhnang province
Flag Counter