៣០ វិច្ឆិកា ២០២២ / 30 November 2022 - Article in English
អត្ថបទជាភាសាអង់គ្លេសដ៏សំខាន់នេះ លាតត្រដាងពីសារជាតិ របបផ្តាច់ការ ដូចរបប ហ៊ុន សែន ទាក់ទងទៅនឹងសច្ចធម៌ ឬការពិត ដែលត្រូវគេក្លែងបន្លំ ឬលុបបំបាត់។ របប ហ៊ុន សែន នេះ គឺឈរលើការភូតភរជាប្រចាំ ហើយអ្វីដែលគេយកមកអះអាង គឺសុទ្ធតែជាការភូតកុហក ឬក្លែងក្លាយទាំងអស់ ដូចជាពាក្យ “ប្រជាធិបតេយ្យ”, “អភិវឌ្ឍន៍”, “យុត្តិធម៌”, “បោះឆ្នោត”។ល។
"The actual tyranny of the authoritarian state is not self-censorship or overt censorship. Instead, it is the voluntary act of engagement with the regime’s lies, the compulsion, under mostly an implied threat, to conform to the system — indeed, to repeat a lie one knows isn’t true."
ទាក់ទងទៅនឹងសច្ចធម៌ របបផ្តាច់ការ ដូចរបប ហ៊ុន សែន មិនមែនគ្រាន់តែហាមឃាត់មិនឲ្យយើងនិយាយការពិតទេ តែថែមទាំងបង្ខំឲ្យយើងប្រកាសទទួលយកការភូតភររបស់រដ្ឋអំណាច។ គេគំរាមធ្វើបាបយើង បើយើងមិនសូត្រ តៗគ្នា នូវអ្វីដែលគេអះអាងស្រេចតែចិត្តគេ ដែលយើងដឹងក្នុងចិត្តយើង ថាជាការភូតភរ។ របបផ្តាច់ការនេះ ធ្វើឲ្យយើងរស់នៅក្នុងការភូតភរ ជាប្រចាំ។
"On the one hand, Hun Sen is demanding that the Candlelight Party formally distances itself from Sam Rainsy – a subjective demand, since irrefutable past connections would likely be used by a CPP-dominated court to claim present-day association. It is also unverifiable since Hun Sen could claim that an association exists, and the party would have no way of proving a negative.
Hun Sen’s demand is also contradictory. If the Candlelight Party says it has no connection to Sam Rainsy, why must it offer an opinion on his utterances?"
ជាពិសេស ហ៊ុន សែន ប្រើការភូតភរ ក្នុងការគំរាមកំហែងដល់គណបក្សភ្លើងទៀន។ ហ៊ុន សែន ទាមទារឲ្យគណបក្សភ្លើងទៀននេះ ប្រកាសថាខ្លួនគ្មានពាក់ព័ន្ធអ្វីទៀតទេ ជាមួយ សម រង្ស៊ី តែចម្លើយ ចំពោះការទាមទារបែបនេះ គឺស្រេចតែ ហ៊ុន សែន ជាអ្នកវិនិច្ឆ័យ ពីព្រោះគាត់នឹងវិនិច្ឆ័យស្រេចតែចិត្តគាត់ ហើយគាត់នឹងបញ្ជាឲ្យតុលាការ សម្រេចតាមតែអ្វីដែលគាត់ចង់បាន។ ការទាមទាររបស់ ហ៊ុន សែន បែបនេះ មិនទំនងទាល់តែសោះ ពីព្រោះវាមានទិដ្ឋភាពពីរ ផ្ទុយគ្នា។ បើគណបក្សភ្លើងទៀន ប្រកាសហើយថាខ្លួនគ្មានទំនាក់ទំនងអ្វីទៀតទេ ជាមួយ សម រង្ស៊ី តើហេតុអ្វីបានជាគណបក្សភ្លើងទៀននេះ ចាំបាច់ត្រូវតែថ្កោលទោស ចំពោះអ្វីដែល សម រង្ស៊ី បានលើកឡើង ដូចជាការអះអាងថា ព្រះមហាក្សត្រសព្វថ្ងៃ គ្មានមនសិការជាតិទាល់តែសោះ?
Source: https://thediplomat.com/.../the-tyranny-of-compelled.../