តើ នរណា ជំពាក់អ្វី ចំពោះនរណា ? Who owes what to whom? Qui doit quoi à qui? (*)

ចែករំលែក ៖​

៣១ ធ្នូ ២០២២ / 31 December 2022

តើ នរណា ជំពាក់អ្វី ចំពោះនរណា ? Who owes what to whom? Qui doit quoi à qui? (*)

ហ៊ុន សែន ប្រកាសថា ខ្ញុំ សម រង្សុី នៅជំពាក់គាត់ ៣០ ម៉ឺនដុល្លារទៀត ក្រោយពីគាត់បានប្តឹងទាមទារ “ជំងឺចិត្ត” ពីខ្ញុំ ប្រាក់ចំនួន ១ លានដុល្លារ ពីបទ “បរិហាកេរ្តិ៍”។ តុលាការអាយ៉ងរបស់គាត់ នៅទីក្រុងភ្នំពេញ បានរឹបអូសទីស្នាក់ការគណបក្សសង្គ្រោះជាតិ យកទៅលក់ឡៃឡុង ហើយបានផ្តល់ប្រាក់ឲ្យគាត់ ចំនួន ៧០ ម៉ឺនដុល្លារ។ ដូច្នេះហើយ បានជា ហ៊ុន សែន អះអាងថា ខ្ញុំនៅជំពាក់គាត់ ៣០ ម៉ឺនដុល្លារទៀត។

សូមរំលឹកថា ហ៊ុន សែន ក៏បានប្តឹងខ្ញុំពីបទ “បរិហាកេរ្តិ៍” ដែរ នៅចំពោះមុខតុលាការប្រទេសបារាំង នៅទីក្រុងប៉ារីស។ តែនៅថ្ងៃ ១០ តុលា ២០២២ តុលាការបារាំង ដែលជាតុលាការឯករាជ្យ បានទាត់ចោលពាក្យបណ្តឹងរបស់ ហ៊ុន សែន ហើយមិនបានតម្រូវឲ្យខ្ញុំបង់ “ជំងឺចិត្ត” ឲ្យ ហ៊ុន សែន សូម្បីតែ ១ អឺរ៉ូ (ស្មើ ១ ដុល្លារ) ជានិមិត្តរូប ក៏គ្មានដែរ។ ដូច្នេះ ហ៊ុន សែន បានចាញ់ក្តីយ៉ាងអាម៉ាស់ នៅចំពោះមុខតុលាការបារាំង ពីព្រោះតុលាការបារាំងនេះ ជាតុលាការឯករាជ្យ គឺគេលើកតម្កើងសេរីភាព ក្នុងការសម្តែងមតិ ហើយគេក៏ទទួលស្គាល់ថា មានអាថ៌កំបាំងជាច្រើន ដែលពាក់ព័ន្ធជាមួយ ហ៊ុន សែន ក្នុងការសម្លាប់ ជា វិជ្ជា នៅឆ្នាំ ២០០៤ និង មរណភាព ហុក ឡង់ឌី នៅឆ្នាំ ២០០៨ ដូចអ្វីដែលខ្ញុំបានយកមកលាតត្រដាង។

តាមការពិត ហ៊ុន សែន ទេ ដែលជំពាក់ប្រជាពលរដ្ឋខ្មែរ រហូតដល់ទៅ ៣០ ពាន់លានដុល្លារ ពីព្រោះ ហ៊ុន សែន និងបក្ខពួកគាត់បានប្លន់ជាតិ និងប្លន់រាស្ត្រ យ៉ាងតិចណាស់ ក៏ ១ ពាន់លានដុល្លារ មួយឆ្នាំ ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងទៅនេះ។ ការប្លន់ជាតិ និងប្លន់រាស្ត្រ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ មានរូបភាពជាការកាប់បំផ្លាញព្រៃឈើ ការប្លន់ដីធ្លីប្រជាពលរដ្ឋ ការលុបបឹងរំលាយភ្នំ ការធ្វើអាជីវកម្មបិទបាំង លើរ៉ែមាស និងលោហធាតុផ្សេងៗទៀត និងការលួចជំនួយអន្តរជាតិ ដែលមិនបានមកដល់ដៃប្រជារាស្ត្រ។

ហ៊ុន សែន ត្រូវតែសងប្រជារាស្ត្រខ្មែរវិញ ដាច់ខាត ប្រាក់ចំនួន ៣០ ពាន់លានដុល្លានេះ។

(*) QUI DOIT QUOI A QUI?

Hun Sen affirme que je lui dois encore 300,000 dollars après que le tribunal de Phnom Penh lui ait versé 700,000 dollars sur le 1,000,000 de dollars de "dommages-intérêts" qu'il me réclame pour "diffamation". Ce premier versement de 700,000 dollars provient de la saisie et de la vente aux enchères du siège du CNRP à Phnom Penh.

Rappelons que Hun Sen a aussi porté plainte contre moi pour "diffamation" devant un tribunal français. Mais le 10 octobre 2022 le Tribunal Judiciaire de Paris l'a débouté et m'a relaxé sans donc m'obliger à lui payer le "euro symbolique". Hun Sen a donc perdu le procès qu'il a intenté contre moi parce que les juges français sont indépendants et qu'ils défendent la liberté d'expression.

En réalité c'est Hun Sen qui a une dette très lourde envers le peuple cambodgien. Au cours des trente dernières années la corruption gouvernementale a coûté au peuple cambodgien jusqu'à un milliard de dollars par an sous forme de déforestation, confiscation de terres, pillage des biens de l'Etat et autres richesses nationales, et détournement de l'aide internationale. Hun Sen et ses complices doivent donc impérativement rembourser au peuple cambodgien les quelque 30 milliards de dollars qu'ils lui ont volés.

Sam Rainsy

ព័ត៌មានថ្មីបំផុត
លោក សម រង្ស៊ី ផ្ញើសារជូន កូនក្មួយយុវជនជនខ្មែរគ្រប់រូប / Sam Rainsy's message to Cambodian People
លោក សម រង្ស៊ី ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ / Sam Rainsy's speech at a meeting with Cambodian people in Long Beach, California, USA​ March 24, 2024.
ពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក / The ceremony for the launch of the Khmer Movement for Democracy (KMD) in Long Beach, California, USA.
លោក សម រង្ស៊ី ថ្លែងក្នុងពិធីសម្ពោធ ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក / The ceremony for the launch of the Khmer Movement for Democracy (KMD) in Long Beach, California, USA. Sam Rainsy attends as a guest of honor.
ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០២៤ / Sam Rainsy's visit to the US in March 2024.
Flag Counter