សម្ដេចព្រះនរោត្ដម សីហនុ៖ "គ្មានអ្នកណាអាចបិទបាំងការពិត និងកែប្រវត្តិសាស្ត្របានទេ"​ / H.M. King Norodom Sihanouk: "Nobody Can hide the truth and change history"

ចែករំលែក ៖​

០៩ កុម្ភៈ ២០២៣ / 09 February 2023

សម្តេចព្រះនរោត្តម សីហនុ កាលពីព្រះអង្គគង់ជាព្រះមហាក្សត្រ បានរំលឹកពីស្នាដៃលោក សម សារី ដែលបានជួយព្រះអង្គបង្កើតសង្គមរាស្ត្រនិយម កាលពីឆ្នាំ ១៩៥៥។ ព្រះអង្គក៏បានមានព្រះរាជបន្ទូល សំដៅទៅលោក ហ៊ុន សែន ថាជាមនុស្ស ដែលចង់លាក់បាំងការពិត ហើយចង់កែប្រវត្តិសាស្ត្រ តាមតែចិត្តខ្លួន។

ក្នុងវីដេអូនេះ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានមានព្រះរាជបន្ទូលថា ៖ “អ្វីៗដែលឯកឧត្តម (សម រង្សុី) បានមានប្រសាសន៍ គឺត្រូវទាំងអស់ ហេតុនេះហើយ បានជាប្រជារាស្ត្រលោកទុកចិត្ត ហើយបោះឆ្នោតជូនឯកឧត្តម ដែលបានជាប់លេខ ២ បើគិតជាចំនួនសន្លឹកឆ្នោត”។ ព្រះរាជបន្ទូលនេះត្រឹមត្រូវណាស់ ពីព្រោះក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០០៣ គណបក្ស សម រង្ស៊ី ទទួលបាន 1,130,423 សំឡេង ប្រៀបធៀបទៅនឹងគណបក្សប្រជាជនកម្ពុជាដែលទទួលបាន 2,447,259 សំឡេង និងគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលទទួលបាន 1,072,313 សំឡេង”។ តែបើគិតជាចំនួនអសនៈនៅរដ្ឋសភា គណបក្សសម រង្ស៊ី ស្ថិតក្នុងលំដាប់ថ្នាក់ទី ៣ ដោយទទួលបាន 24 អសនៈ ប្រៀបធៀបទៅនឹងគណបក្សប្រជាជនកម្ពុជា 73 អសនៈ និង គណបក្សហ្វ៊ុនស៊ីនប៉ិច 26 អសនៈ។ ទាល់តែរង់ចាំដល់ការបោះឆ្នោត ឆ្នាំ ២០០៨ ទើបគណបក្សសម រង្ស៊ី លេចធ្លោកាន់តែខ្លាំង ធ្វើឲ្យគណបក្សហ្វ៊ុនស៊ីនប៉ិច ស្ទើរតែរលាយបាត់។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter