ហ៊ុន សែន កំពុងវង្វេង កាន់តែខ្លាំងឡើង

ចែករំលែក ៖​

១០ មិថុនា ២០២៣ / 10 June 2023

ហ៊ុន សែន កំពុងវង្វេង កាន់តែខ្លាំងឡើង

ដោយប្រើវិធី គំរាមផង ទិញផង បោកបញ្ឆោតផង ហ៊ុន សែន ខិតខំកាន់តែខ្លាំងឡើង ជម្រុញឲ្យអ្នកគាំទ្រ សម រង្ស៊ី ផ្តាច់ខ្លួនពី សម រង្ស៊ី ហើយបញ្ឈប់រាល់ការទំនាក់ទំនងជាមួយ សម រង្ស៊ី។

តែ ហ៊ុន សែន មិនចេះធ្វើការបែងចែក រវាងបុគ្គល សម រង្ស៊ី និងឧត្តមគតិ សម រង្ស៊ី។

ពលរដ្ឋខ្មែររាប់លាននាក់ មិនមានទំនាក់ទំនងផ្ទាល់ខ្លួនអ្វីទេ ជាមួយបុគ្គល សម រង្ស៊ី តែពួកគេគាំទ្រឧត្តមគតិ ស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ដែល សម រង្ស៊ី បានបំផុស នៅប្រទេសកម្ពុជា តាំងពីប្រមាណ ៣០ ឆ្នាំ កន្លងមកហើយ ក្នុងឋានៈលោកជាមេដឹកនាំចលនាប្រជាធិបតេយ្យ ប្រឆាំងរបបក្បត់ជាតិ ផ្តាច់ការ និងពុករលួយ ដឹកនាំដោយ ហ៊ុន សែន។

ដូច្នេះ ការផ្តាច់ខ្លួនពីបុគ្គល សម រង្ស៊ី ដូចអ្វីដែល ហ៊ុន សែន ចង់ឲ្យពលរដ្ឋខ្មែរម្នាក់ៗប្រកាសនោះ វាមិនមានសារៈសំខាន់ និងសារៈប្រយោជន៍ អ្វីទេ។ អ្វីដែលសំខាន់ជាទីបំផុត គឺការរក្សាឧត្តមគតិ ស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ដែល សម រង្ស៊ី ជានិមិត្តរូប។

យុទ្ធសាស្ត្រ ហ៊ុន សែន គឺចង់ឲ្យ សម រង្ស៊ី ឯកោ ដោយគាត់ជម្រុញឲ្យពលរដ្ឋខ្មែរម្នាក់ៗ ប្រកាសផ្តាច់ខ្លួន ពីបុគ្គល សម រង្ស៊ី។ ហ៊ុន សែន អាចបង្ខំរាងកាយអ្នកដទៃ ឲ្យធ្វើតាមអ្វីដែលគាត់ចង់បាន តែអ្វីដែល ហ៊ុន សែន មិនអាចសម្រេចបាន គឺបង្ខំឲ្យពលរដ្ឋខ្មែរ បោះបង់ចោលឧត្តមគតិរបស់ខ្លួន ដែល សម រង្ស៊ី ជានិមិត្តរូប។ ឧត្តមគតិនេះ នៅតែដក់ក្នុងចិត្តរបស់ពលរដ្ឋម្នាក់ៗ ដែលនៅតែស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ជារៀងរហូត។

បុគ្គល ហ៊ុន សែន ទេ ដែលកាន់តែឯកោឡើងៗ ពីព្រោះគាត់កាន់តែកាចឡើងៗ ដោយសារតែគាត់កាន់តែខ្លាចឡើងៗ ចំពោះបុគ្គល សម រង្ស៊ី។ ភាពកាន់តែកាចឡើងៗ ដែល ហ៊ុន សែន កំពុងតែបង្ហាញនេះ ធ្វើឲ្យសម្តី និងឫកពារគាត់ កាន់តែឆ្កួតទៅៗ។ នេះគឺជាដំណើរយ៉ាងឆាប់ របស់គាត់ ឆ្ពោះទៅការវិនាស។

សូម្បីតែ អ្នកនៅជុំវិញ ហ៊ុន សែន សព្វថ្ងៃ ក៏យល់ក្នុងចិត្តរបស់គេថា ហ៊ុន សែន កាន់តែឆ្កួតទៅៗ យ៉ាងពិតប្រាកដ។ ពួកគេកំពុងតែគិតគូរ រត់រកប្រាសអាយុរៀងៗខ្លួន ពីព្រោះពួកគេមិនចង់ទៅធ្លាក់ក្នុងជ្រោះមរណៈ ជាមួយ ហ៊ុន សែន ទេ។

ផ្ទុយពី សម រង្ស៊ី , ហ៊ុន សែន មិនមានឧត្តមគតិអ្វីទេ។ គាត់គ្រាន់តែការពារអំណាចផ្តាច់ការរបស់គាត់ ហើយបម្រើផលប្រយោជន៍ខ្លួនគាត់ និងក្រុមគ្រួសារគាត់តែប៉ុណ្ណោះ។ ដោយសារតែ ហ៊ុន សែន មិនតំណាងឲ្យឧត្តមគតិអ្វីមួយ ដែលប្រជារាស្ត្រខ្មែរ អាចគាំទ្របាន គាត់នឹងចាកចេញពីឆាកនយោបាយ យ៉ាងឯកោបំផុត ដោយគ្មានបន្សល់ទុកអ្វីទេ ក្រៅពីការបំផ្លិចបំផ្លាញជាតិ។

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter