តើទ្រព្យសម្បត្តិ ក្រុមគ្រួសារ សម រង្ស៊ី នៅប្រទេសបារាំង បានមកពីណា?

ចែករំលែក ៖​

២៤ មិថុនា ២០២៣ / 24 June 2023

តើទ្រព្យសម្បត្តិ ក្រុមគ្រួសារ សម រង្ស៊ី នៅប្រទេសបារាំង បានមកពីណា?

តាំងពីជាង ៣០ ឆ្នាំ មកហើយ ក្រុមគ្រួសារ សម រង្ស៊ី មានបាន នៅស្រុកបារាំង ដោយប្រើប្រាជ្ញា ក្នុងការងារចិញ្ចឹមជីវិត មិនមែនដោយពុករលួយ លួចជាតិ នៅកម្ពុជា ដូចមេដឹកនាំនយោបាយខ្មែរ ដទៃទៀតទេ។

ទាំង ២ នាក់ សម រង្សុី និងភរិយា ជូឡុង សូមួរ៉ា បានទទួល សញ្ញាប័ត្រ ពីស្ថាប័នអប់រំឧត្តមសិក្សា ឈ្មោះ INSEAD ដែលធ្លាប់បានទទួលលំដាប់ថ្នាក់លេខ ១ លើពិភពលោក ក្នុងវិស័យគ្រប់គ្រងសហគ្រាស (Business Administration)។

មុនចាកចេញពីប្រទេសបារាំង ដើម្បីវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ១៩៩២ សម រង្ស៊ី និងភរិយា ជូឡុង សូមួរ៉ា ធ្លាប់មានជីវភាពសម្បូរធូរធារ បន្ទាប់ពីបានធ្វើការរកទទួលទាន ប្រកបដោយជោគជ័យ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅប្រទេសបារាំង អស់រយៈពេលជាង ២០ ឆ្នាំ។

ដូច្នេះ ទ្រព្យសម្បត្តិរបស់ សម រង្ស៊ី និងភរិយា បានមកពីការប្រើប្រាជ្ញា និងបង្ហាញពីសមត្ថភាពការងារ។ ពេលនោះ សម រង្ស៊ី និងក្រុមគ្រួសារ ស្ថិតក្នុងចំណោមពលរដ្ឋបារាំង ដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ ពីព្រោះមានប្រាក់ចំណូល និងទ្រព្យសម្បត្តិក៏ច្រើនជាងគេដែរ។ ជាពិសេស សម រង្ស៊ី និងក្រុមគ្រួសារ ត្រូវបង់ពន្ធពិសេសមួយ ហៅថា “ពន្ធ លើទ្រព្យសម្បត្តិស្តុកស្តម្ភ” (Impôt sur les Grandes Fortunes) ដែលប្រជាពលរដ្ឋបារាំង តែ ០,៥ ភាគរយ ប៉ុណ្ណោះ ត្រូវបង់ជូនរដ្ឋ។

សមត្ថភាព សម រង្ស៊ី ត្រូវបានបង្ហាញតាមរយៈ ទ្រឹស្តីហិរញ្ញវត្ថុមួយ ដែល សម រង្ស៊ី បានបង្កើតឡើង ហើយយកទៅអនុវត្ត ប្រកបដោយជោគជ័យ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ចំពោះ ជូឡុង សូមួរ៉ា វិញ ក៏ស្ថិតក្នុងចំណោមស្ត្រី ដែលទទួលបានជោគជ័យធំធេងជាងគេ ក្នុងវិស័យហិរញ្ញវត្ថុ ដូចអ្វីដែលទស្សវដ្ដីបារាំង L'Expansion បានបង្ហាញ នៅពេលនោះ។

ដូច្នេះ ទ្រព្យសម្បត្តិ សម រង្សុី និងក្រុមគ្រួសារ គ្មានពាក់ព័ន្ធអ្វី ជាមួយអំពើពុករលួយណាមួយ នៅប្រទេសកម្ពុជាឡើយ។ មិនមែនដូចមេដឹកនាំនយោបាយខ្មែរ ដទៃទៀតទេ។ ទាល់តែយើងស្អាតស្អំខ្លួនយើង ទើបយើងអាចចេញមុខប្រឆាំងអំពើពុករលួយ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter