ថ្ងៃ ២៨ មិថុនា ២០២៣ នេះ ជាខួបទី ៧២ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ ២៨ មិថុនា ១៩៥១ តែសម្រាប់ឆ្នាំ ២០២៣ នេះ ខុសពីឆ្នាំមុនៗ គេអត់មានរៀបចំធ្វើពិធីអ្វីទេ គេចេញតែសេចក្តីថ្លែងការណ៍មួយ យ៉ាងសោះកក្រោះ

ចែករំលែក ៖​

២៨ មិថុនា ២០២៣ / 28 June 2023 - History of the CPP.

ថ្ងៃ ២៨ មិថុនា ២០២៣ នេះ ជាខួបទី ៧២ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ ២៨ មិថុនា ១៩៥១។ តែសម្រាប់ឆ្នាំ ២០២៣ នេះ ខុសពីឆ្នាំមុនៗ គេអត់មានរៀបចំធ្វើពិធីអ្វីទេ គេចេញតែសេចក្តីថ្លែងការណ៍មួយ យ៉ាងសោះកក្រោះ។

ហ៊ុន សែន ចាប់ផ្តើមខ្មាស់គេហើយ ក្រោយពី សម រង្សុី បានលាតត្រដាងការពិត ស្តីពីដើមកំណើតរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស "យួនបង្កើត, យួនបង្កប់, យួនបង្គាប់" ហើយបិតាស្ថាបនិកគណបក្សប្រជាជនកម្ពុជា ឈ្មោះ សឺង ង៉ុកមិញ ហៅ អាចារ្យមៀន (អាចារ្យក្លែងក្លាយ) ជាជនក្បត់ជាតិ ដោយមិនអាចប្រកែកបាន។

របប ហ៊ុន សែន មិនអាចបិទបាំងប្រវត្តិសាស្ត្រ បានទៀតទេ។

ហ៊ុន សែន ដែលជាអ្នកបន្តវេនពី សឺង ង៉ុកមិញ ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ជាជនក្បត់ជាតិ ដូច សឺង ង៉ុកមិញ អញ្ចឹងដែរ។

ថ្ងៃ ២៨ មិថុនា នេះ សូមចូលរួមស្តាប់បទសម្ភាសន៍ សម រង្ស៊ី ស្តីពី “ប្រវត្តិគណបក្សប្រជាជនកម្ពុជា” ក្នុងវេទិកាសំឡេងសង្គ្រោះជាតិ ចាប់ពីម៉ោង ៨៖៣០ នាទីយប់ (ម៉ោងប្រទេសកម្ពុជា)។

បើកូនខ្មែរជំនាន់ក្រោយ ចង់ស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណ ៧០ ឆ្នាំកន្លងមកនេះ សូមចូលមើល វីដេអូនេះ៖

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter