ខិត្តប័ណ្ណ អេឡិចត្រូនិច លេខ ២ / Electronic leaflet # 2 (*)

ចែករំលែក ៖​

 កក្កដា ២០១៨ / 08 July 2018

ខិត្តប័ណ្ណ អេឡិចត្រូនិច លេខ ២ / Electronic leaflet # 2 (*)

គណបក្សលេខរៀងទី ២០ គឺជាគណបក្សលក់ជាតិ បំផ្លាញជាតិ និងក្បត់ជាតិ។ គណបក្សលេខរៀង ពីទី ១ ដល់ទី ១៩ គឺជាគណបក្សអាប (មានតែក្បាលអត់ខ្លួន) ឬ  គណបក្សអំពិលអំពែក (កើតចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្តងៗ តែរលត់បាត់ទៅវិញអស់ ក្រោយថ្ងៃបោះឆ្នោត)  គណបក្សទាំង ១៩ នោះ  គ្រាន់តែជាគណបក្សមកបង្គ្រប់កិច្ចប៉ុណ្ណោះ ឲ្យគណបក្សប្រជាជនកម្ពុជា (លេខរៀងទី ២០) ដែលជាអ្នករៀបចំការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា២០១៨ នេះ។ការបោះឆ្នោតនេះ ជាឆាកល្ខោន ដើម្បីកម្ចាត់គណបក្សសង្គ្រោះជាតិ សម្លាប់លទ្ធិប្រជាធិបតេយ្យ និងប្រថាប់ត្រា ឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះ ១០០ ភាគរយ ហើយមានលេស កាន់អំណាច បំផ្លាញជាតិ តទៅទៀត។គណបក្សអាប និងគណបក្សអំពិលអំពែកទាំង ១៩ នោះ មិនគួរចូលមកលេងល្បែងដ៏ថោកទាបបែបនេះសោះ ពីព្រោះជាការចូលដៃជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្លាប់ជាតិមាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នា។

 

ទោះបីជា គណបក្សអាប ឬអំពិលអំពែក ណាមួយ ក្នុងចំណោមគណបក្សទាំង ១៩ ថ្ងៃនេះ អាចក្លាយ ដប់ឆ្នាំទៀត ទៅជាគណបក្សខ្លាំងគួរសម ដែលអាចយកឈ្នះលើ គណបក្សប្រជាជនកម្ពុជា ពេលនោះ ហ៊ុន សែន ច្បាស់ជានឹងរំលាយគណបក្សនោះ ដូចគាត់បានរំលាយគណបក្សសង្គ្រោះជាតិ ថ្មីៗនេះ អញ្ចឹងដែរ។ ពិភពលោកដឹងហើយពេលនេះថាហ៊ុន សែន មិនហ៊ានលេងល្បែងប្រជាធិបតេយ្យទៀតទេ ពីព្រោះគាត់ដឹងថា គាត់ច្បាស់ជាចាញ់គណបក្សប្រឆាំងដែលបានរីកធំ ដូចគណបក្សសង្គ្រោះជាតិ បើមានការបោះឆ្នោតត្រឹមត្រូវពិតប្រាកដ។

ជាសន្និដ្ឋាន ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្រលាញ់ជាតិ ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ មិនត្រូវទៅចូលរួមបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះទេ ដើម្បីបង្ហាញពិភពលោកថា ហ៊ុន សែន ជាជនក្បត់ជាតិ អស់លក្ខណ៍ហើយពីព្រោះប្រជារាស្ត្រខ្មែរត្រូវការដូរគាត់ចេញ ដើម្បីមានការផ្លាស់ប្តូរជាវិជ្ជមាន។

(*) There are 20 political parties on the ballot given to each voter on 29 July 2018. The CPP is at the end of the list (# 20). The 19 other parties are very small parties which, for most of them, were created only a few months ago. They have no popular support and will not, in any way, threaten the CPP, which will be assured of a "historic landslide victory." This election is a sham following the arbitrary dissolution of the CNRP as the only credible opposition party.

The 19 minuscule parties pretending to compete with the CPP should have no illusion: Suppose that, ten years from now, one of them, if any, grew to become big enough to threaten the CPP, then Hun Sen would dissolve it just like he dissolved  the CNRP last year because he did not dare play the democratic game any longer, knowing that he and his CPP would lose any real election. 

Conclusion: We must not follow Hun Sen when he changes the rules of the game as he pleases. We must boycott the electoral farce set for 29 July 2018. Otherwise, we would just legitimize a fake and shameful election that would give Hun Sen a pretext to maintain his autocracy and to do more harm to our country while the Cambodian people want to see a democratic change.

https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/1894620650594659/?type=3&theater

ព័ត៌មានថ្មីបំផុត
មោទនភាពកម្ពុជា / Cambodia’s pride (*)
ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់។​ / (*) Even though the gambling industry is a major source of cash -- in the form of bribes and commissions -- for the corrupt Hun Sen regime, nothing is more important than people's live.
ខួបទី ២៣ នៃអំពើភេរវកម្មបោកគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧ / 23rd anniversary of the 30 March 1997 grenade attack in Phnom Penh (*)
យុទ្ធសាស្ត្រដើម្បីជៀសវាងកុំឲ្យសេដ្ឋកិច្ចពិភពលោកដួលរលំ នៅពេលដែលជំងឺ COVID-19 កំពុងតែរាតត្បាត / How to Prevent COVID-19 From Paralysing the World’s Economy
ការចាប់ខ្លួនមេដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងទាំងបំពាន​ / Arbitrary arrest of CNRP local leader in Kampong Chhnang province
Flag Counter