ប្រវត្តិសាស្រ្តដែលជនក្បត់ជាតិ ហ៊ុន សែន ចង់បិទបាំង​​ / Cambodia's recent history

ចែករំលែក ៖​

១៩ វិច្ឆិកា ២០២៣ / 19 November 2023 

ប្រវត្តិសាស្រ្តដែលជនក្បត់ជាតិ ហ៊ុន សែន ចង់បិទបាំង

កាលពីថ្ងៃ ០៩ វិច្ឆិកា ២០២៣ កន្លងទៅនេះ ប្រទេសកម្ពុជា បានប្រារព្ធខួបទី ៧០ នៃថ្ងៃដែលសម្តេចព្រះនរោត្តម សីហនុ និងអ្នកស្នេហាជាតិមួយចំនួនទៀត ដែលដង្ហែរព្រះអង្គ បានទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ប្រកបដោយជោគជ័យ នៅថ្ងៃ ០៩ វិច្ឆិកា ១៩៥៣។

តែទោះជាកម្ពុជា បានទទួលឯករាជ្យហើយយ៉ាងណាក៏ដោយ ក៏កងទ័ពយួនកុម្មុយនីស្ត ហៅយៀកមិញ ដែលបានមកវាយលុកលុយប្រទេសកម្ពុជា តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ ក្រោមលេសថាជួយដេញអាណានិគមនិយមបារាំង នៅតែមិនព្រមដកកម្លាំងទ័ពរបស់ខ្លួន ចេញពីទឹកដីប្រទេសកម្ពុជាឡើយ។ ពួកយួនកុម្មុយនីស្តយៀកមិញនោះ បានយកគណបក្សប្រជាជនកម្ពុជា (ពេលនោះ ឈ្មោះ គណបក្សប្រជាជនបដិវត្តន៍កម្ពុជា) ធ្វើជាខែល ដើម្បីវាយប្រហារលើកងយោធពលខេមរភូមិន្ទ ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ។

ទាល់តែក្រោយសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ខែកក្កដា ឆ្នាំ ១៩៥៤ ទើបកងទ័ពយួនកុម្មុយនីស្តយៀកមិញ ត្រូវបានសហគមន៍អន្តរជាតិ បង្ខំឲ្យដកខ្លួន ចេញពីទឹកដីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាមខាងជើងវិញ ដោយយកទៅជាមួយខ្លួន ថ្នាក់ដឹកនាំអាយ៉ង នៃគណបក្សប្រជាជនកម្ពុជា ដែលមាន សឺង ង៉ុកមិញ ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ជាបិតាស្ថាបនិកអាយ៉ង និងជាជនក្បត់ជាតិ ប្រឆាំង ជាតិ សាសនា និងព្រះមហាក្សត្ររបស់ខ្លួន។

ដូច្នេះ កូនខ្មែរទាំងអស់ ត្រូវចងចាំថា គណបក្សប្រជាជនកម្ពុជា ត្រូវបានយួនកុម្មុយនីស្តបង្កើត ក្នុងគោលបំណង លេបទឹកដីប្រទេសកម្ពុជា តែប៉ុណ្ណោះ។ មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជានេះ មានជនក្បត់ជាតិ ហ៊ុន សែន ធ្វើជាប្រធាន គឺជាអ្នកបន្តវេនពីជនក្បត់ជាតិ សឺង ង៉ុកមិញ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter