សារលោក សម រង្ស៊ី ជូនចំពោះ តំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា​ / Sam Rainsy's message of unity to representatives of all democratic forces in Cambodia.

ចែករំលែក ៖​

១១ មករា ២០២៤ / 11 January 2024 

សារជូនចំពោះ

តំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា

ខ្ញុំ សម រង្ស៊ី សូមអំពាវនាវដល់តំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា ឲ្យរួប រួមគ្នា ហើយសហការគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅស្រុកយើង។

ក្នុងន័យនេះ សូមកុំឲ្យមានការវាយប្រហារគ្នាទៅវិញទៅមក ហើយត្រូវតែចែកតួនាទីគ្នា ដើម្បី ទទួលបានជ័យជំនះរួម។

នៅពេលនេះ មានគណបក្សនយោបាយ ៣ ដែលតំណាងឲ្យកម្លាំងប្រជាធិបតេយ្យ ហើយដែល មានអ្នកគាំទ្រចេញមកពីប្រភពដើមតែមួយ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្ស ឆន្ទៈខ្មែរ។

សូមឲ្យអ្នកគាំទ្រ និងសកម្មជន គណបក្សទាំង ៣ នេះ រក្សាភាពស្មោះត្រង់ ចំពោះប្រទេសជាតិ និងប្រជារាស្រ្ត មានន័យថារក្សាឧត្តមគតិដើមរបស់យើងទាំងអស់គ្នា ឈរលើសីលធម៌ សច្ចធម៌ យុត្តិធម៌។

អ្វីដែលសំខាន់បំផុត គឺឧត្តមគតិដើមរបស់យើងនេះហើយ ដែលធ្វើឲ្យព្រលឹងខ្មែរ ព្រលឹងជាតិ រស់រវើកជានិច្ច។ ឈ្មោះគណបក្សមិនសំខាន់ប៉ុន្មានទេ ពីព្រោះយើងអាចប្តូរឈ្មោះគណបក្ស ឬប្តូរ គណបក្សតែម្តង តាមអ្វីដែលកាលៈទេសៈតម្រូវ។ អ្វីដែលសំខាន់បំផុត គឺព្រលឹងយើង ដែលនៅរស់រវើក ហើយគ្មានការប្រែប្រួលអ្វីឡើយ។ យើងអាចប្តូរគណបក្ស តាមអ្វីដែលកាលៈទេសៈតម្រូវ ដូចយើងប្តូរ សម្លៀកបំពាក់អញ្ចឹងដែរ។ គណបក្សគ្រាន់តែជាសម្បកក្រៅទេ ដែលអាចមានការប្រែប្រួល តែព្រលឹង យើងមានតែមួយ ហើយនៅដដែល។

ក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃ ២៥ កុម្ភៈ ២០២៤ ត្រូវតែមានការ សហការគ្នា រវាងគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដោយចៀសវាងការប្រកួតប្រជែងគ្នា នៅ តាមភូមិភាគនីមួយៗ។ បើគណបក្ស ២ នេះ ប្រកួតប្រជែងគ្នា នៅក្នុងភូមិភាគណាមួយ គឺគណបក្ស ទាំងពីរ ច្បាស់ជាបរាជ័យទាំងពីរ។

ចំពោះអង្គបោះឆ្នោត ដែលជាសមាជិកគណបក្សភ្លើងទៀន ត្រូវប្រកាន់វិន័យបោះឆ្នោត ដោយ សម្ងាត់ ឲ្យគណបក្សប្រជាធិបតេយ្យតែមួយ នៅក្នុងភូមិភាគនីមួយៗ ដើម្បីធានាជោគជ័យរួម នៃកម្លាំង ប្រជាធិបតេយ្យ។ ការជ្រើសរើសគណបក្សណាមួយ រវាងគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ នៅក្នុងភូមិភាគនីមួយៗ នឹងត្រូវសម្រេច ក្នុងពេលឆាប់ៗខាងមុខនេះ តាមការចាំបាច់។

អង្គបោះឆ្នោត មិនចាំបាច់បង្ហាញជំហររបស់ខ្លួន ជាសាធារណៈក៏បានដែរ មិនចាំបាច់ឲ្យអ្នកក្រៅ ដឹងពីជំហររបស់ខ្លួនក៏បានដែរ ដើម្បីធានាសន្តិសុខ និងលំនឹងនៃការងារទៅថ្ងៃមុខ សម្រាប់អង្គបោះ ឆ្នោតម្នាក់ៗ។ អ្វីដែលសំខាន់បំផុត គឺអង្គបោះឆ្នោត ត្រូវបោះឆ្នោតដោយសម្ងាត់ តាមសម្បជញ្ញៈរបស់ ខ្លួនម្នាក់ៗ ហើយតាមវិន័យដូចបានរៀបរាប់ពីខាងលើ ហើយដែលនឹងត្រូវបញ្ជាក់ ក្នុងពេលឆាប់ៗខាង មុខនេះ។

ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter