ខួបទី២៧ នៃសោកនាដកម្មគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧ / 27th anniversary of the 30 March 1997 grenade attack in Phnom Penh.

ចែករំលែក ៖​

៣០ មីនា ២០២៤ / 30 March 2024 

ថ្ងៃ ៣០ មីនា ២០២៤ នេះ គឺជាខួបទី២៧ នៃសោកនាដកម្មគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧។ ពន្លឺយុត្តិធម៌ ចាប់ផ្តើមរះហើយ ពីព្រោះនៅចុងឆ្នាំ ២០២៤ នេះ តុលាការប្រទេសបារាំង នឹងកាត់ទោស ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ ដែលបានរៀបចំការគប់គ្រាប់បែកនេះ តាមបញ្ជា ហ៊ុន សែន។

ក្រោយពីបានស៊ើបអង្កេត រយៈពេលប្រមាណ ២០ ឆ្នាំ តុលាការបារាំង បានប្រកាសរកឃើញជនដៃដល់ ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ កាលពីថ្ងៃ ៣០ ធ្នូ ២០២១ ហើយបានកោះហៅ ហ៊ុន សែន ទៅសួរចម្លើយផងដែរ ក្នុងឋានៈគាត់ជាអ្នកបញ្ជា។

តាំងពីពេលនោះមក ហ៊ុន សែន មានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះគាត់ដឹងថាតុលាការបារាំង នឹងសហការជាមួយប៉ូលីសអន្តរជាតិ (Interpol) ដើម្បីចាប់ខ្លួនគាត់ ពេលណាគាត់ឈានជើងទៅដល់ប្រទេសប្រជាធិបតេយ្យណាមួយ ក្រោយពីគាត់លែងមានអភ័យឯកសិទ្ធិ ក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ហ៊ុន សែន ក៏លែងទុកចិត្ត ហ៊ីង ប៊ុនហៀង ដែលធ្លាប់ធ្វើជាមេអង្គភាពអង្គរក្សគាត់ ពីព្រោះគាត់ដឹងថា ថ្ងៃណាមួយ ហ៊ីង ប៊ុនហៀង នឹងសារភាពប្រាប់តុលាការបារាំង ឬតុលាការអន្តរជាតិថា ហ៊ុន សែន ជាអ្នកបញ្ជាមែន ហើយជាអ្នកទទួលខុសត្រូវធំជាងគេ ក្នុងរឿងនេះ។

ហ៊ុន សែន បានដកអំណាចពី ហ៊ីង ប៊ុនហៀង ជិតអស់ហើយ ហើយមានគម្រោងកម្ចាត់ចោល ហ៊ីង ប៊ុនហៀង តែម្តង ដូចគាត់បានកម្ចាត់ចោល ហុក ឡង់ឌី ដែលគាត់ព្រួយបារម្ភថានឹងឆ្លើយដាក់គាត់ (ហ៊ុន សែន) ថាជាអ្នកបញ្ជា ក្នុងឃាតកម្មជាច្រើន ដូចជាឃាកម្មលើរូប ជា វិជ្ជា ក្នុងឆ្នាំ ២០០៤។

ហ៊ីង ប៊ុនហៀង ឥឡូវនេះ កំពុងតែភ័យខ្លួន ហើយគាត់ក៏មានគម្រោងកំចាត់ ហ៊ុន សែន ដែរ ពីព្រោះនរណាក៏ដឹងដែរ ពីរឿងពាលស៊ីពាល ហើយបើចង់រួចខ្លួន ត្រូវតែវ៉ៃមុន។

March 30, 2024, marks the 27th anniversary of the grenade attack in Phnom Penh on March 30, 1997. The quest for justice has seen progress as a French court is set to try Hing Bun Heang and Huy Piseth by the end of 2024 for orchestrating the bombing on the orders of Hun Sen.

After a 20-year investigation, the French court identified the perpetrators as Hing Bun Heang and Huy Piseth on December 30, 2021, and summoned Hun Sen for questioning in his role as a commander. Since the summons, Hun Sen has been deeply concerned, aware that his loss of immunity as Prime Minister would enable a French court, in cooperation with Interpol, to arrest him whenever he enters a democratic country.

Hun Sen's trust in Hing Bun Heang, once the head of his bodyguard unit, has eroded, fearing that Heang might one day admit to a French or international court that Hun Sen was the commander and primary culprit in the attack.

Consequently, Hun Sen has nearly stripped Hing Bun Heang of all power and plans to dispose of him, similar to how he dealt with Hok Lundy, whom he suspected might reveal Hun Sen's involvement in various murders, including the assassination of Chea Vichea in 2004.

Fearing for his safety and reputation, Hing Bun Heang also harbors plans to eliminate Hun Sen, understanding that their internal criminal conflict requires preemptive action.

ព័ត៌មានថ្មីបំផុត
តាមការវិភាគសេដ្ឋកិច្ច និង នយោបាយរបស់លោក សម រង្ស៊ី តាំង​ពី​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ឥណ្ឌា​ខ្លាំង​ជាង​ចិន ​ក្នុង​កំណើន​សេដ្ឋកិច្ច ហើយការផ្លាស់ប្តូរថ្មីនេះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទូទាំងពិភពលោក ក្នុងវិស័យភូមិសាស្ត្រនយោបាយ / India Overtakes China in Economic Growth – A Shift Anticipated and Amplified by Stock Markets with Geopolitical Implications
ការបង្ក្រាបទៅលើអ្នកប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) បង្ហាញថា វៀតណាមនៅតែជាបញ្ហាចម្បងរបស់កម្ពុជា / Cambodia’s CLV-DTA Crackdown Shows Vietnam Is Still the Elephant in the Room
សារលោក សម រង្ស៊ី ជូនចំពោះពលករ និងនិស្សិតខ្មែរនៅប្រទេស កូរ៉េខាងត្បូង​ / Sam Rainsy's message to Cambodian workers and students in South Korea who are demonstrating against the Hun Sen regime.
បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី ជុំវិញកាណ៍ដែលរដ្ឋាភិបាលរៃអង្កាសប្រាក់ពីពលរដ្ឋ ដើម្បីយកទៅអភិវឌ្ឍន៍តាមព្រំដែន / Sam Rainsy's Interview with Radio Free Asia about the government's efforts to raise money from the people for development of CLV.
ប្រជាជនខ្មែរឈឺចិត្តរឿងព្រំដែន រឿងCLV គួបផ្សំនិងបញ្ហាបំណុលដែលប្រជាជនខ្មែរគ្មានលទ្ធភាពសង / The Cambodian people are frustrated by the border issue, the CLV issue, and the growing debt burden that they are unable to repay
Flag Counter