ហ៊ុន សែន សារភាពថា គាត់បានសម្លាប់ ហុក ឡង់ឌី មែន / Hun Sen confesses that he did kill Hok Lundy

ចែករំលែក ៖​

០១ សីហា ២០១៩ / 01 August 2019 - Hun Sen did kill Hok Lundy (*)

ស ខេង ប្តឹង សម រង្ស៊ី ក្រោយពី សម រង្ស៊ី ចោទប្រកាន់ថា ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី ថែមទាំងលើកឡើងថា កូនប្រុសច្បង ហុក ឡង់ឌី ឈ្មោះ ឌី វិជ្ជា អាចមានគម្រោងសងសឹកបិតាគាត់ ដែលត្រូវបាន ហ៊ុន សែន សម្លាប់ ដោយលួចដាក់គ្រាប់បែក ក្នុងឧទ្ធម្ភាគចក្រ ហុក ឡង់ឌី កាលពីឆ្នាំ ២០០៨។

អ្វីដែលចម្លែកមែនទែន ក្នុងរឿងនេះ ដែលពាក់ព័ន្ធមន្ត្រីគណបក្សប្រជាជនកម្ពុជា គឺ ហ៊ុន សែន មិនបានប្តឹងខ្ញុំទេ ពីបទ "បរិហាកេរ្តិ៍" ឬ "ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ" ទោះបីខ្ញុំបានចោទប្រកាន់ ហ៊ុន សែន ចំៗថា គាត់ជាអ្នករៀបចំ "គ្រោះថ្នាក់ក្លែងក្លាយ" ដែលបណ្តាលឲ្យ ហុក ឡង់ឌី ស្លាប់ក្នុងឆ្នាំ ២០០៨។ នេះជាការចោទប្រកាន់ចម្បងរបស់ខ្ញុំ។ ជាបន្ទាប់បន្សំ ខ្ញុំក៏បានលើកឡើងថា ឌី វិជ្ជា អាចមានគម្រោងសងសឹកបិតាគាត់ តែ ឌី វិជ្ជា ក៏មិនបានប្តឹងខ្ញុំដែរ ដោយរក្សាភាពស្ងៀមស្ងាត់។ ខ្ញុំបានសន្និដ្ឋានថា បើ ឌី វិជ្ជា រៀបចំគម្រោងសងសឹកបិតាគាត់នោះមែន ស ខេង ច្បាស់ជាគាំទ្រ ឌី វិជ្ជា ហើយ ពីព្រោះ ស ខេង រកតែឱកាសកម្ចាត់ ហ៊ុន សែន ទេ។ តែទាំង ហ៊ុន សែន ទាំង ឌី វិជ្ជា អត់ហ៊ានប្តឹងខ្ញុំទេ ដោយរក្សាភាពស្ងៀមស្ងាត់ទាំងពីរនាក់ ពីព្រោះពួកគេដឹងថាខ្ញុំបានលាតត្រដាងការពិត។ មានតែ ស ខេង ម្នាក់ឯងគត់ ដែលស្ថិតនៅចុងកន្ទុយរឿងនេះ ដែលចេញមុខប្តឹងខ្ញុំ។ ស ខេង ចេញមុខប្តឹងខ្ញុំនេះ ដោយសារតែគាត់ធ្វើតាមបញ្ជា ហ៊ុន សែន ដែលបានប្រាប់គាត់ថា ៖ "បើ ស ខេង ឯង មិនប្តឹង សម រង្ស៊ី ទេ មានន័យថា ស ខេង ឯង ចាំតែរកឱកាស កម្ចាត់ខ្ញុំមែន ដូចអ្វីដែល សម រង្ស៊ី បានលើកឡើងនោះ"។ ដូច្នេះ បណ្តឹងរបស់ ស ខេង នេះ គ្រាន់តែជាការបង្គ្រប់កិច្ច ដើម្បីបំពេញចិត្ត ហ៊ុន សែន ហើយវាឆ្លុះបញ្ចាំងពីភាពតានតឹង ក្នុងជួរគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ 
ទោះជាយ៉ាងណាក៏ដោយ ភាពស្ងៀមស្ងាតរបស់ ហ៊ុន សែន ដែលមិនហ៊ានប្តឹងខ្ញុំនេះ គឺជាការសារភាពរបស់គាត់ថា គាត់ទទួលស្គាល់ការពិត គឺគាត់បានសម្លាប់ ហុក ឡង់ឌី មែន។

(*) HUN SEN DID KILL HOK LUNDY

Why has Sar Kheng filed a lawsuit against Sam Rainsy?

What is most inconsistent on the part of the CPP is the fact that Hun Sen doesn't file any complaint for "defamation" or "incitement" against me even though I have clearly accused him of being the mastermind of the "accidental" death of Hok Lundy in 2008. This is my central and first accusation. My subsequent allegation is about Hok Lundy's eldest son Dy Vichea possibly planning to avenge his father. Neither has Dy Vichea lodged any complaint against me as he remains silent. I concluded that if Dy Vichea were to effectively considering avenging his father, then Sar Kheng would back him. But both Hun Sen and Dy Vichea remain silent. 
Only Sar Kheng has chosen to file this far-fetched lawsuit against me. He does so because he is forced to by Hun Sen. The prime minister must have told Sar Kheng: "If you don't attack Sam Rainsy before the court, it means that you are effectively seeking any opportunity to topple me, as Sam Rainsy claims." Therefore, this lawsuit formally initiated by Sar Kheng does no more than reflect internal tensions within the CPP.
In any case, the fact that Hun Sen doesn't dare file a lawsuit against me and remains silent, means that he recognises the truth that I have exposed about Hok Lundy's death, meaning he confesses that he did kill Hok Lundy in 2008.

 

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter