ការបង្កើតចលនាជាតិខ្មែរតស៊ូ / Creation of the Cambodia National Resistance Movement

ចែករំលែក ៖​

២៣ តុលា ២០២៤ / 23 October 2024 

ថ្ងៃ ២៣ តុលា ២០២៤ នេះ គឺជាខួបទី ៣៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលបានចុះហត្ថលេខា ថ្ងៃ ២៣ តុលា ១៩៩១។

ជនជាតិខ្មែរគ្រប់គ្នា ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវយល់ថា របប ហ៊ុន សែន ជាពិសេស ត្រកូល ហ៊ុន សែន មិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះទេ ពីព្រោះសន្ធិសញ្ញាអន្តរជាតិនេះ តម្រូវឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ត្រកូល ហ៊ុន សែន ដឹងខ្លួនច្បាស់ថា បើមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មែននោះ ពួកគេមិនអាចក្តោបក្តាប់អំណាច ត ទៅទៀតបានទេ ហើយនឹងធ្លាក់ពីតំណែង មួយរំពេជ ក្រោយពីការបោះឆ្នោត ដែលតម្រូវដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។

ដូច្នេះ យើងមិនត្រូវរង់ចាំការបោះឆ្នោត រៀបចំដោយរដ្ឋអំណាចសព្វថ្ងៃនេះទេ ពីព្រោះរាល់ការបោះឆ្នោត រៀបចំដោយរបប ហ៊ុន សែន នេះ គឺជាការបោះឆ្នោតក្លែងបន្លំ ដើម្បីបំភ្លៃ និងរំលោភឆន្ទៈប្រជារាស្រ្តខ្មែរ ជារៀងរហូត។

យើងត្រូវតែរៀបចំឲ្យមានចលនាតស៊ូមួយ ដែលមិនត្រូវការឲ្យមានការបោះឆ្នោតលេងសើចទៀតទេ។ ចលនាតស៊ូនេះ ត្រូវបង្ខំឲ្យរបប ហ៊ុន សែន រៀបចំការបោះឆ្នោតពិតប្រាកដ ត្រឹមត្រូវ ដោយមានការឃ្លាំមើល ពីសហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។

បើរបប ហ៊ុន សែន នេះ មិនយល់ព្រមរៀបចំការបោះឆ្នោត ដូចកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះទេ ជនជាតិខ្មែរ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវតែចូលរួមក្នុងចលនាតស៊ូ ដែលត្រូវបង្កើតនេះ ដើម្បីផ្តួលរំលំរបបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដឹកនាំដោយត្រកូល ហ៊ុន សែន ហើយដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជា។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter