សេចក្តីប្រកាស បង្កើត ចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និង ទាមទារសេរីភាព និងយុត្តិធម៌ សម្រាប់ប្រជារាស្រ្តខ្មែរ (ហៅកាត់ ចលនាជាតិតស៊ូ) / Launch of the Cambodia National Resistance Movement

ចែករំលែក ៖​

សម្រាប់ថ្ងៃ ០៩ ខែវិច្ឆិកា ២០២៤ / For November 9, 2024 

សេចក្តីប្រកាស

បង្កើត

ចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា

និង ទាមទារសេរីភាព និងយុត្តិធម៌ សម្រាប់ប្រជារាស្រ្តខ្មែរ

(ហៅកាត់ ចលនាជាតិតស៊ូ)

១- ដោយយល់ឃើញថា ត្រកូល ហ៊ុន សែន បានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈការបោះឆ្នោតក្លែងក្លាយ ច្រើនលើក ច្រើនសារ ជាបន្តបន្ទាប់ ហើយបានយកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិឯកជនដាច់ថ្លៃ របស់ត្រកូលនេះ

២- ដោយយល់ឃើញថា ត្រកូល ហ៊ុន សែន ជាត្រកូលក្បត់ជាតិ ដែលបាន និងកំពុងកាត់ទឹកដីប្រទេសកម្ពុជា ដូចជាកោះត្រល់ ឲ្យទៅបរទេស ហើយបម្រើតែផលប្រយោជន៍បរទេស តាមគ្រប់រូបភាព

៣- ដោយយល់ឃើញថា ប្រទេសកម្ពុជា កំពុងស្ថិតក្រោមរបបចោរាធិបតេយ្យ គឺរបបដឹកនាំដោយចោរ ដែលប្លន់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ តាមតែអំពើចិត្តរបស់ពួកគេ

៤- ដោយយល់ឃើញថា ត្រកូល ហ៊ុន សែន ចង់តែក្រាញអំណាច ហើយបន្តជិះជាន់ និងធ្វើបាបប្រជារាស្ត្រ យ៉ាងឃោរឃៅ តាមគ្រប់រូបភាព គ្មានល្ហែ

៥- ដោយយល់ឃើញថា ត្រកូល ហ៊ុន សែន មិនអាចអនុញ្ញាតិឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ពិតប្រាកដ ដូចតម្រូវដោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានទេ ពីព្រោះការបោះឆ្នោតបែបនេះ នឹងបញ្ចប់អំណាចផ្តាច់ការ នៃត្រកូលនេះ ដែលប្រជារាស្ត្រកំពុងតែស្អប់ខ្ពើមយ៉ាងខ្លាំង

តំណាងប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសម្តែងមតិពីក្រៅប្រទេស ហើយដែលមានការឈឺចាប់ និងឆន្ទៈតស៊ូ ដូចប្រជាពលរដ្ឋក្នុងប្រទេស

ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល សម្រេចបង្កើតចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌ សម្រាប់ប្រជារាស្រ្តខ្មែរ (ហៅកាត់ ចលនាជាតិតស៊ូ) ក្នុងគោលបំណង ៖

១- ដណ្តើមប្រទេសកម្ពុជា ពីត្រកូល ហ៊ុន សែន មកវិញ ដើម្បីយកមកប្រគល់សងប្រជារាស្រ្តខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដី តែមួយគត់។

២- ផ្តល់សិទ្ធិសម្រេចវាសនាប្រទេសកម្ពុជា ជូនទៅប្រជារាស្ត្រខ្មែរ តាមរយៈការបោះឆ្នោត ដៅយ សេរី និងយុត្តិធម៌ ពិតប្រាកដ ដូចតម្រូវដោយកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១។

៣- រៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញ ជូនប្រជារាស្រ្ត។

៤- លុបបំណុលទាំងអស់ ដែលរបបចោរាធិបតេយ្យ បានដាក់ជាបន្ទុកដ៏ធ្ងន់ធ្ងរ លើប្រជាពលរដ្ឋក្រីក្រ ហើយរិបអូសទ្រព្យសម្បត្តិត្រកូល ហ៊ុន សែន ដែលបានមកពីអំពើពុករលួយ លួចជាតិ យកមកសងបំណុល ជំនួសប្រជាពលរដ្ឋក្រីក្រ។

៥- រក្សាព្រលឹងជាតិ ឲ្យនៅរស់រវើកជានិច្ច ក្នុងចិត្តពលរដ្ឋខ្មែរម្នាក់ៗ គ្រប់មជ្ឈដ្ឋាន គ្រប់ទឹសទី ដើម្បីធានាលក្ខណៈអមតៈ នៃប្រទេសកម្ពុជា។

ដើម្បីសម្រេចគោលបំណងខាងលើនេះ ចលនាជាតិស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌ សម្រាប់ប្រជារាស្រ្តខ្មែរ

(ហៅកាត់ ចលនាជាតិតស៊ូ) បានរៀបចំ ក្រុមប្រឹក្សាជាតិតស៊ូ ជាក្បាលម៉ាស៊ីន។ ក្រុមប្រឹក្សាជាតិតស៊ូ នេះ នឹងឈានទៅបង្កើត រដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដ នៃប្រជារាស្ត្រខ្មែរ ដែលស្រលាញ់ជាតិ សេរីភាព និងយុត្តិធម៌។

ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

សម រង្ស៊ី

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter