មានសញ្ញាកាន់តែច្រើន បង្ហាញថារបបទីក្រុងភ្នំពេញ សព្វថ្ងៃ កំពុងទាល់ច្រក ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ / There are mounting indications that the current Phnom Penh regime is reaching a dead end in terms of economic and financial stability

ចែករំលែក ៖​

១៥ វិច្ឆិកា ២០២៤ / 15 November 2024

មានសញ្ញាកាន់តែច្រើន បង្ហាញថារបបទីក្រុងភ្នំពេញ សព្វថ្ងៃ កំពុងទាល់ច្រក ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១- ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលគេប្រកាសថាមានសារៈសំខាន់ជាទីបំផុត ដោយសារមានភ្ជាប់កិត្តិយសលោក ហ៊ុន សែន ក្នុងគម្រោងនេះ ត្រូវបញ្ឈប់ដោយខ្វះថវិកា។ ម្តងគេថាប្រទេសចិន ជាអ្នកផ្តល់ថវិកា ដើម្បីជីកព្រែកនេះ ម្តងទៀតគេថាត្រូវរកថវិកាពីក្នុងស្រុកទៅវិញ។ តាមការពិត ពីប្រទេសចិនក៏អត់ ពីក្នុងស្រុកក៏អត់។

២- ដោយសារតែរបបត្រកូល ហ៊ុន ខ្វះថវិកាដើម្បីបើកប្រាក់ខែ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទើបពួកគេសម្រេចបោះពុម្ពក្រដាសប្រាក់ថ្មី ២០ ម៉ឺនរៀល ចំនួនសរុប ជាងមួយពាន់លានដុល្លារ។ តែលុយនេះជាលុយខ្យល់ គ្មានផ្អែកលើផលិតផលណាមួយដែលមានតម្លៃឡើយ ហើយវានឹងធ្វើឲ្យទំនិញឡើងថ្លៃ កាន់តែខ្លាំង (អតិផរណា)។

៣- ដោយសាររដ្ឋអំណាចត្រកូល ហ៊ុន សែន រកលុយពីណាក៏អត់ ពីណាក៏អត់ ពួកគេចាប់ផ្តើមជំរិតពួកឧកញ៉ាគ្នាគេមួយចំនួន ដែលមានលុយច្រើនដោយសារបានប្រព្រឹត្ត អំពើពុករលួយ ដោយយកឈ្មោះ ហ៊ុន សែន ទៅប្រើ ហើយបង្វែរលុយមួយចំនួន ដែលបានមកពីការបោកបញ្ឆោតប្រជារាស្ត្រ ឲ្យទៅលោក ហ៊ុន សែន និងក្រុមគ្រួសារគាត់។ ដោយសារ និយាយគ្នាមិនត្រូវពីការបែងចែកលុយនេះ ហើយដោយសារមានការសង្ស័យពីស្វាមីភ័ក្ត្រ នៃអ្នកដែលយកឈ្មោះ ហ៊ុន សែន ទៅប្រើនោះ ពួកឧកញ៉ាមួយចំនួន ត្រូវបានក្រុមគ្រួសារ ហ៊ុន សែន ជំរិតយកលុយទាំងអស់ ដែលបានមកពីការរកស៊ីខិលខូច។

៤- ប្រជាពលរដ្ឋ ប្រមាណ ៩០ ភាគរយ ទូទាំងប្រទេស គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយទាំងអស់ កំពុងតែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ស្ទើរតែដាច់បាយ ដោយសារប្រាក់ចំណូលកាន់តែធ្លាក់ចុះ។ ស្ថានការណ៍បែបនេះ បង្ហាញពីបរាជ័យ នៃនយោបាយសេដ្ឋកិច្ច ផ្តួចផ្តើម និងអនុវត្ត ដោយត្រកូល ហ៊ុន។ ប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាកកាន់តែធ្ងន់ទៅៗ ច្បាស់ជាដាច់ពោះតែម្តង បើគ្មានបងប្អូន សាច់ឈាម និងមិត្តភក្តិ ផ្ញើថវិកា មួយខែៗរាប់រយលាយដុល្លារ ពីក្រៅប្រទេស មកជួយទ្រទ្រង់ជីវភាព អ្នករស់នៅក្នុងស្រុក។ ប្រភពថវិកាច្រើនជាងគេ ដែលផ្ញើពីក្រៅប្រទេស គឺបានមកពីប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ប្រទេសកាណាដា ទ្វីបអឺរ៉ុប និងទ្វីបអូសេអានី ដែលមានប្រទេសអូស្រ្តាលី និងប្រទេសញូហ្សេលែន ជាដើម។

ជាសន្និដ្ឋាន របបនយោបាយ ដឹកនាំដោយត្រកូល ហ៊ុន សែន នេះ រស់បានដោយសារតែកម្លាំងជនជាតិខ្មែរ នៅក្រៅប្រទេស។ របបនេះ មិនត្រូវក្រអឺតក្រទម មើលស្រាលពីសារៈសំខាន់ នៃជនជាតិខ្មែរនៅក្រៅប្រទេស ដែលជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា ហើយដែលស្អប់ខ្ពើមរបបត្រកូល ហ៊ុន សែន ជាទីបំផុត។

There are mounting indications that the current Phnom Penh regime is reaching a dead end in terms of economic and financial stability:

1. Construction on the Funan Techo canal, a project central to Hun Sen's prestige, has come to a standstill due to a lack of funding. Although China was initially rumored to finance the canal’s construction, recent reports suggest local fundraising efforts might be necessary. However, no funding has materialized from either China or local sources.

2. Due to insufficient funds to pay the salaries of civil servants and the armed forces, a decision was made to print new 200,000 riel banknotes, amounting to over one billion dollars. However, this money is essentially worthless, not backed by any valuable products, and will lead to inflation, making goods more expensive.

3. Lacking legitimate sources of income, the Hun Sen family’s government reportedly began targeting wealthy tycoons. Accused of corrupt practices while using Hun Sen’s name, some tycoons allegedly redirected funds from exploited people to Hun Sen and his family. Disputes over the distribution of these funds and suspicions among family members have reportedly led the Hun Sen family to extort money from some tycoons, seizing their ill-gotten wealth.

4. Nearly 90% of the population across Cambodia, spanning all social classes, is struggling with declining incomes and daily hardship. This situation reflects the failure of the economic policies devised and enforced by the Hun Sen family. Many Cambodians would face extreme poverty without remittances sent from relatives and friends abroad. The largest sources of remittances include Thailand, South Korea, the United States, Canada, Europe, Australia, and New Zealand.

In conclusion, the political regime led by the Hun Sen family survives largely due to the financial support of Cambodians abroad. The regime must acknowledge the essential role these overseas communities play in sustaining the Cambodian economy, even as many of them increasingly oppose Hun Sen's rule.

ព័ត៌មានថ្មីបំផុត
Statement of Khmer Movement For Democracy over "Thailand acts as agent of regression with Cambodian deportations"
មិន​​ថាបងប្អូនគាំទ្រ គណបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិចទេ សូមដោះអាវបក្សចេញ ពាក់អាវជាតិជំនួសវិញ / No matter if you support the People's Party, the CNRP, or the FUNCINPEC Party, set aside your party affiliation and embrace the spirit of national unity instead.
ការស្រាវជ្រាវរបស់លោក សម រង្ស៊ី ក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ / Sam Rainsy's research in international finance.
សម រង្ស៊ី៖ "បង់ក្លាដែសធ្វើបាន ខ្មែរក៏អាចធ្វើបានដែរ" / Sam Rainsy: "If Bangladesh could rise, Cambodia can rise too"
លោក សម រង្ស៊ី អំពាវនាវដល់បងប្អូនកូនក្មួយ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក្រោកឡើងធ្វើបាតុកម្ម ទូទាំងពិភពលោក ទាមទារឲ្យរដ្ឋាភិបាលភ្នំពេញសព្វថ្ងៃ ត្រូវតែដាក់សំណុំរឿងកោះគុត និង ដែនសមុទ្រត្រួតស៊ីគ្នា ទំហំជាង ២៦០០០ គីឡូម៉ែត្រក្រឡា ទៅតុលាការអន្តរជាតិ ឲ្យកាត់សេចក្ដី​ / Sam Rainsy: "As the leader of the Cambodia National Resistance Movement, I urge all my fellow Cambodians, both at home and abroad, to rise and rally worldwide to demand that the current Phnom Penh government submit the case of Koh Kood and the overlapping maritime area of over 26,000 square kilometers to the International Court of Justice (ICJ) for resolution"
Flag Counter