ហ៊ុន សែន និង ឃ្លាំង ហួត មានចន្លោះពេលតែ ៣ ថ្ងៃទេ ដើម្បីសម្លាប់លោក លឹម គឹមយ៉ា

ចែករំលែក ៖​

១៥ កុម្ភះ ២០២៥ /15 February 2025

ហ៊ុន សែន និង ឃ្លាំង ហួត មានចន្លោះពេលតែ ៣ ថ្ងៃទេ ដើម្បីសម្លាប់លោក លឹម គឹមយ៉ា

ដើម្បីកុំឲ្យខូចការសម្រាប់គាត់ ដោយមិនបានសម្លាប់សកម្មជនសង្គ្រោះជាតិ ឈ្មោះ ផន ផាន់ណា ឲ្យទាន់ពេល នៅទីក្រុងបាងកកដូចគ្នាដែរ កាលពីឆ្នាំ ២០២៤ កន្លងទៅ ពីព្រោះសាម៉ីខ្លួនបានរួចគេចផុត ទៅសហរដ្ឋអាមេរិក ធ្វើឲ្យ ហ៊ុន សែន ខកចិត្តយ៉ាងខ្លាំង ហ៊ុន សែន នេះ ក៏បានបញ្ជាទៅ ឃ្លាំង ហួត ឲ្យសម្លាប់លោក លឹម គឹមយ៉ា នៅទីក្រុងបាងកក កុំឲ្យរួចខ្លួនដូច ផន ផាន់ណា ឲ្យសោះ។

ក្រុមចារកម្ម ហ៊ុន សែន បានស៊ើបការ ហើយដឹងថាលោក លឹម គឹមយ៉ា ត្រូវទៅទីក្រុងបាងកក ហើយមានគម្រោងស្នាក់នៅទីក្រុងនោះតែ ៣ ថ្ងៃទេ គឺពីថ្ងៃ ០៧ ដល់ថ្ងៃ ១០ ខែមករា ២០២៥។

លោក លឹម គឹមយ៉ា បានមកដល់ប្រទេសកម្ពុជា ថ្ងៃ ២៥ ធ្នូ ២០២៤ ជាមួយនិងភរិយាលោក ដែលជាជនជាតិបារាំង។ ស្វាមីភរិយានេះ បានទៅស្នាក់នៅទីក្រុងសៀមរាប ដើម្បីប្រារព្ធបុណ្យចូលឆ្នាំសកល នៅទីនោះ ថ្ងៃ ៣១ ធ្នូ ២០២៤។ ពួកគេ ត្រូវធ្វើដំណើរទៅទីក្រុងបាងកក ថ្ងៃ ០៧ មករា ២០២៥ ដោយធ្វើដំណើរតាមរថយន្តតាក់ស៊ីឯកជនមួយគ្រឿង។ តែមុនថ្ងៃ ០៧ មករា នោះបន្តិច អ្នកបើកបរតាក់ស៊ីនោះ បានឲ្យដឹងថាគាត់មានធុរៈ មិនអាចបើកបររថយន្តឲ្យលោក លឹម គឹមយ៉ា ឆ្ពោះទៅទីក្រុងបាងកកបានទេ ដែលជាហេតុធ្វើឲ្យលោក លឹម គឹមយ៉ា បង្ខំចិត្តជិះរថយន្តក្រុងទៅវិញ។ ការសម្រេចចិត្តបែបនេះ គឺចូលស៊ង ហ៊ុន សែន ឃ្លាំង ហួត ហើយ ពីព្រោះគេបានរៀបចំការសម្លាប់លោក លឹម គឹមយ៉ា តាំងពីនៅក្នុងឡានក្រុងនោះ ដោយមានអ្នកសមគំនិត ឈ្មោះ ពេជ្រ គឹមស្រ៊ីន នៅក្នុងឡានក្រុងនោះដែរ ហើយដែលជាអ្នកចង្អុលឲ្យជនដៃដល់ អេកាឡាក់ ភីណយ (Ekkalak pheanoi) បាញ់សម្លាប់លោក លឹម គឹមយ៉ា នៅពេលចុះពីឡានក្រុង នៅទីក្រុងបាងកក។

ហេតុដូច្នេះហើយ បានជា ហ៊ុន សែន មិនព្រមប្រគល់ លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ីន ឲ្យទៅនគរបាលថៃ ដាច់ខាត ទោះជានគរបាលថៃន បានចេញដីកាចាប់ខ្លួន ២ នាក់នេះ យ៉ាងណាក៏ដោយ ហើយទោះជាមានដីកាចាប់ខ្លួន ២នាក់នេះ ពីសំណាក់ប៉ូលីសអន្តរជាតិអាំងទែប៉ូល យ៉ាងណាក៏ដោយដែរ។

លោក លឹម គឹមយ៉ា មានគម្រោង ត្រឡប់ពីទីក្រុងបាងកក មកប្រទេសកម្ពុជា វិញ ថ្ងៃ ១០ មករា ហើយធ្វើដំណើរពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសបារាំងវិញ នៅថ្ងៃ ២០ មករា។

Lim Kimya was targeted for assassination while traveling to Bangkok by bus on January 7, 2025. The reason for killing him precisely on that day was to prevent him from escaping, similar to another activist named Phan Phana, who was also targeted by Hun Sen but managed to escape to the USA in time, late last year. There are details of the planning of the assassination, including coordination between different individuals and organizations. Hun Sen knew the timeline of Lim Kimya’s travels, his stay in Cambodia, and his scheduled return to France on January 20. Lim Kimya was scheduled to stay in Thailand only from January 7 to 10. Hun Sen told Khleang Huot not to miss this small window of opportunity.

ព័ត៌មានថ្មីបំផុត
វីដេអូកាលពីឆ្នាំ ១៩៩៧ ដែលបានសម្ភាសន៍ អ្នកគប់គ្រាប់បែកដៃម្នាក់ឈ្មោះ ឆាយ វី និងមិត្តរបស់គាត់ឈ្មោះ ជុំ ប៊ុនធឿន ដោយបានសារភាព​រៀប​រាប់​អំពី​ការ​វាយ​ប្រហារ​នេះ​យ៉ាង​លម្អិត ដែលការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​លោក ហ៊ីង ប៊ុនហៀង ប្រធាន​កង​អង្គរក្ស​ ហ៊ុន សែន​ / In a 1997 video interview, Chhay Vy and Chum Bun Thuen confessed to their involvement in a deadly grenade attack on protesters led by Sam Rainsy, and they claimed the attack was orchestrated by Hing Bun Heang, the head of Hun Sen’s bodyguards.
ទស្សនកិច្ច​លោក​ សម​ រង្ស៊ី នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី ដូណា​ល់​ ត្រាំ​​ ដេីម្បីពិភាក្សាអំពីការស្តារឡើងវិញនូវលិទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និង​ប្រឆាំងនឹងការជួញដូរ​ឧក្រិដ្ឋកម្ម​ឆបោករបស់ចិននៅកម្ពុជា / Sam Rainsy visited Washington, D.C., to meet with officials from President Trump’s administration and discuss democracy, human rights, human trafficking, organized crime, and cyber scams linked to China’s influence in Cambodia.
Cambodia’s Tightrope Act: The Hun Sen Dynasty’s Struggle for Survival Between China, the U.S., and the Underworld
តុលាការទីក្រុងប៉ារីសកំណត់កាលបរិច្ឆេទកាត់ទោសឧត្តម​សេនីយ៍កងទ័ពកម្ពុជា ចំពោះការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧​ / Paris trial date set for Cambodian generals accused over 1997 grenade attack
ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ នឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីស ថ្ងៃ ១៩-២០-២១ មីនា ២០២៥ ចំពោះការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧ / Hing Bun Heang and Huy Piseth will be tried in Paris on March 19-20-21, 2025, for the grenade attack in Phnom Penh on March 30, 1997.
Flag Counter