១៦ កុម្ភៈ ២០២៥ / February 16 2025
លោក ស សុខា ប្រាប់ពលរដ្ឋកុំឱ្យសងប្រាក់កម្ចីខុសច្បាប់
ខ្ញុំសូមគាំទ្រ ហើយលើសពីនេះខ្ញុំចង់បន្ថែមថា ប្រាក់កម្ចីភាគច្រើននៅក្នុងប្រទេសកម្ពុជាគឺជាប្រាក់កម្ចីខុសច្បាប់ ជាពិសេសប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ ដែលត្រូវបានរំលោភបំពានដោយធនាគារក្នុងស្រុក។ ធនាគារទាំងនោះ បានបោកបញ្ឆោតប្រជាពលរដ្ឋ ឱ្យបញ្ចាំទ្រព្យសម្បត្តិដីធ្លីផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ហួសហេតុរហូតដល់ជាប់បំណុលវណ្ឌក។ គោលដៅរបស់ធនាគារស្រុកខ្មែរ គឺគេចង់រឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជន ធនាគារមិនបានពន្យល់អ្នកខ្ចីអំពីកិច្ចសន្យាទេ អ្នកខ្ចីត្រូវបានគេកេងប្រវ័ញ្ចនិងបោកបញ្ឆោត បន្លំឱ្យចុះកុងត្រាលើកិច្ចសន្យាដែលមានលក្ខខណ្ឌបោកប្រាស់។ មានករណីខ្លះទៀត ប្រជាជនខ្ចីពីធនាគារទិញផ្ទះ តែត្រូវបានចាញ់បោកពួកឧកញ៉ា អត់បានផ្ទះហើយជំពាក់ធនាគារទៀត ខ្លះទៀតអត់មានបានខ្ចីទេ តែត្រូវធនាគារលួចដាក់ឈ្មោះជាកូនបំណុលគេ។ ដូច្នេះខ្ញុំសូមគាំទ្រសំណើរ លោក ស សុខា ប្រាប់ប្រជាពលរដ្ឋកុំឱ្យសងប្រាក់កម្ចីខុសច្បាប់ទាំងអស់ រួមទាំងប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុ និងប្រាក់កម្ចីដែលខុសច្បាប់ទាំងអស់។
ខ្ញុំក៏ចង់បន្ថែមថា សមាជិកគ្រួសារ ហ៊ុន សែន សុទ្ធតែជាអ្នកនៅពីក្រោយធនាគារពុករលួយទាំងនោះ ហើយគោលដៅរបស់ពួកគេគឺ លួចពីអ្នកក្រ។ មិនបាច់សងទេ៕
Mr. Sar Sokha has urged the public not to repay illegal loans.
I fully support this stance and would like to emphasize that a significant portion of loans in Cambodia, particularly microfinance loans, operate under predatory and illegal practices. Many local banks have systematically exploited borrowers by coercing them into mortgaging their properties under high-interest loans, ultimately pushing them into insurmountable debt. These financial institutions often fail to provide clear explanations of loan agreements, leading unsuspecting individuals to sign contracts embedded with deceptive and exploitative terms.
Therefore, I strongly endorse Mr. Sar Sokha’s call for the people to resist repaying all illegal debts, including microfinance loans and other fraudulent lending schemes. Additionally, it is imperative to recognize that powerful figures, including members of the Hun Sen family, are deeply entangled in these corrupt financial systems, using them as tools to dispossess and impoverish vulnerable communities. Given these unjust and exploitative practices, the public should not feel obligated to repay such illegitimate debts.