០៧ មីនា ២០២៥ / 07 March 2025

តៃវ៉ាន់បានព្រមានពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរមកកម្ពុជា ដោយសារហានិភ័យពាក់ព័ន្ធនឹងជំហររបស់ចិនលើឯករាជ្យភាពរបស់តៃវ៉ាន់។ ការព្រមាននេះបានបង្ហាញពីភាពតានតឹងរវាងកម្ពុជា និងលោកខាងលិច ជាពិសេសចំពោះទំនាក់ទំនងដែកថែបរវាងកម្ពុជាជាមួយប្រទេសចិន។ ស្ថានភាពបច្ចុប្បន្នរវាងចិននិងអាមេរិក មានភាពរកាំរកូសខ្លាំង ហើយជំហរទន់ខ្សោយរបស់កម្ពុជានៅលើឆាកអន្តរជាតិ ធ្វើឱ្យប្រទេសយើងងាយរងការអូសទាញចូលទៅក្នុងជម្លោះនិងសង្គ្រាម។
ប្រទេសលោកខាងលិចជាច្រើន មិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលបច្ចុប្បន្នរបស់កម្ពុជា ដែលពួកគេដឹងថា ហ៊ុន សែន ជាអ្នកលួចប្លន់បន្លំការបោះឆ្នោត។ ទំនាក់ទំនងការទូតរវាងកម្ពុជា និងលោកខាងលិចមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក៏ដោយ ហ៊ុន សែន បានបដិសេធមិនសហការជាមួយប្រទេសលោកខាងលិច តែបែជាជំនួសវិញដោយចាប់ដៃជាមួយចិន។ ចំណាត់ការនេះ បានធ្វើឲ្យមានភាពតានតឹងរវាងលោកខាងលិចនិងចិនកាន់តែធ្ងន់ធ្ងរឡើង ដែលអាចអូសទាញកម្ពុជាចូលទៅក្នុងជម្លោះសង្គ្រាមពិភពលោក។
គួររំលឹកថា សញ្ញាប័ត្របណ្ឌិត ហ៊ុន ម៉ាណែត សញ្ញាប័ត្របណ្ឌិត ហ៊ុន សែន និង សញ្ញាប័ត្របណ្ឌិត ប៊ុន រានី គឺជាសញ្ញាប័ត្រការទូត សញ្ញាប័ត្រក្រៅសាលារ។ ពួកគេគ្មានសមត្ថភាព គិតពីអនាគតវែងឆ្ងាយរបស់កម្ពុជាឡើយ ពួកគេគិតខ្លី ដែលសប្បាយនិងខ្ចីលុយពីចិន ហើយដាក់ប្រទេសកម្ពុជាទៅជាអាយ៉ងរបស់គេ។ ហ៊ុន សែន ហ៊ុន ម៉ាណែត កំពុងលេងភ្លើង ដែលនឹងនាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមពិភពលោក។
Taiwan has issued a travel warning to its citizens, advising them to avoid visiting Cambodia due to the risks posed by China's opposition to Taiwan's independence. This warning underscores the strained relations between Cambodia and Western nations, which have been exacerbated by Cambodia's growing ties with China. The escalating tensions between China and the United States have created a volatile situation, and Cambodia's fragile position on the global stage makes it increasingly vulnerable to being pulled into a conflict.
The international community, particularly Western countries, has questioned the legitimacy of the current Cambodian government, citing Hun Sen's alleged election fraud. In this context, diplomatic efforts between Cambodia and the West are crucial in counterbalancing China's influence in Southeast Asia. However, Hun Sen's refusal to engage with the West and his decision to ally himself with China have only served to heighten tensions between the two global powers, putting Cambodia at risk of being drawn into a wider conflict.
Notably, the PhDs held by Hun Manet, Hun Sen, and Bun Rany are honorary degrees in diplomacy, rather than academically earned qualifications. This lack of genuine academic credentials is reflected in their short-sighted approach to governance, which prioritizes short-term gains over long-term stability. By borrowing heavily from China and surrendering Cambodia's sovereignty, they are playing a dangerous game that could ultimately lead the country into a devastating war. Hun Sen and his family are recklessly jeopardizing Cambodia's future, and their actions may have far-reaching and catastrophic consequences.