វីដេអូកាលពីឆ្នាំ ១៩៩៧ ដែលបានសម្ភាសន៍ អ្នកគប់គ្រាប់បែកដៃម្នាក់ឈ្មោះ ឆាយ វី និងមិត្តរបស់គាត់ឈ្មោះ ជុំ ប៊ុនធឿន ដោយបានសារភាព​រៀប​រាប់​អំពី​ការ​វាយ​ប្រហារ​នេះ​យ៉ាង​លម្អិត ដែលការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​លោក ហ៊ីង ប៊ុនហៀង ប្រធាន​កង​អង្គរក្ស​ ហ៊ុន សែន​ / In a 1997 video interview, Chhay Vy and Chum Bun Thuen confessed to their involvement in a deadly grenade attack on protesters led by Sam Rainsy, and they claimed the attack was orchestrated by Hing Bun Heang, the head of Hun Sen’s bodyguards.

ចែករំលែក ៖​

១៧ មីនា ២០២៥ / 17 March 2025

នេះជាវីដេអូកាលពីឆ្នាំ ១៩៩៧ ដែលបានសម្ភាសន៍ អ្នកគប់គ្រាប់បែកដៃម្នាក់ឈ្មោះ ឆាយ វី និងមិត្តរបស់គាត់ឈ្មោះ ជុំ ប៊ុនធឿន។ ពួក​គាត់បានសារភាព​រៀប​រាប់ ​ពី​ការ​វាយ​ប្រហារ​នេះ​យ៉ាង​លម្អិត ដែលការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​លោក ហ៊ីង ប៊ុនហៀង ប្រធាន​កង​អង្គរក្ស​ ហ៊ុន សែន។ ពួក​គាត់​បាន​រៀប​រាប់​ពី​មនុស្សទី​មួយ​ឈ្មោះ អារប្រេស៊ីល (Ah Brazil) ដែល​បាន​គប់​គ្រាប់បែក​​ទី​មួយ ហើយ​ ឆាយ វី ខ្លួន​គាត់ផ្ទាល់ជាអ្នកគប់​គ្រាប់បែក​បន្ទាប់លើក្រុមបាតុករ។ លោក ឆាយ វី បានសារភាពលាតត្រដាងការពិតថា គាត់បានទទួលលុយពី ហ៊ីង ប៊ុនហៀង ដើម្បីវាយប្រហារលើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៧។ លោក ឆាយ វី និង ជុំ ប៊ុនធឿន បានបាត់ខ្លួនឬត្រូវបានគេសម្លាប់បំបិទមាត់ បន្ទាប់ពីបានទម្លាយរឿងនេះ។

មាន​មនុស្ស​រាប់​រយ​នាក់បាន​ស្លាប់និង​របួស​ រួមទាំងលោក សម រង្ស៊ី ដែលត្រូវរបួសពី​ការ​វាយ​ប្រហារនេះ។ ប៉ុន្តែ​នៅ​សប្តាហ៍នេះ នៅ​ថ្ងៃ​ទី​១៩-២១ ខែ​មីនា តុលាការ​បារាំង​នឹង​កាត់​ក្តី​ករណី​នេះ​នៅ​ទីក្រុង​ប៉ារីស ដើម្បី​រក​យុត្តិធម៌​ជូន​លោក សម រង្ស៊ី និង​ជន​រងគ្រោះ​ផ្សេង​ទៀត។

លទ្ធផលពីករណីក្តី​នេះ នឹងធ្វើឲ្យទំនាក់ទំនងរវាង ហ៊ុន សែន និង ហ៊ីង ប៊ុនហៀង មានភាពមិនច្បាស់លាស់ ខណៈពេលដែល ហ៊ុន សែន ខ្លាច ហ៊ីង ប៊ុនហៀង លាតត្រដាងការពិតនៅថ្ងៃមុខ។ មិនយូរមិនឆាប់ ហ៊ុន សែន នឹងកម្ចាត់ ហ៊ីង ប៊ុនហៀង ដូចពីអ្វីដែលបានកើតឡើងលើ លោក ហុក ឡងឌី (សម្លាប់បំបិទមាត់)៕

In a 1997 video interview, Chhay Vy and Chum Bun Thuen confessed to their involvement in a deadly grenade attack on protesters led by Sam Rainsy. They claimed the attack was orchestrated by Hing Bun Heang, the head of Hun Sen’s bodyguards, and described how Ah Brazil threw the first grenade, followed by Chhay Vy. Chhay Vy admitted to being paid for the attack. After revealing this information, both men went missing and are presumed dead.

The attack resulted in hundreds of casualties, including injuries to Sam Rainsy. This week, from March 19-21, a French court in Paris will hear the case in pursuit of justice for the victims. The trial could strain the relationship between Hun Sen and Hing Bun Heang, as Hun Sen fears that Hing Bun Heang may one day expose the truth. Some speculate that Hun Sen may eventually eliminate Hing Bun Heang, as allegedly happened with Hok Lundy.

https://www.facebook.com/rainsy.sam.5/videos/1201682417981178

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter