សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ទើបតែចេញផ្សាយភាពយន្តឯកសារថ្មីមួយ រៀបរាប់អំពីការធ្វើឃាតលើលោក លឹម គឹមយ៉ា និងការតាមសម្លាប់អ្នកប្រឆាំងជាច្រើននាក់ទៀត ដែលរត់គេចពីកម្ពុជា / Al Jazeera has recently released a documentary exposing the assassination of Lim Kim Ya and the killings of numerous other dissidents who fled Cambodia

ចែករំលែក ៖​

២៥ ឧសភា ២០២៥ / 25 May 2025

ថ្ងៃនេះ ស្ថាប័នសារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ទើបតែចេញផ្សាយភាពយន្តឯកសារថ្មីមួយ រៀបរាប់អំពីការធ្វើឃាតលើលោក លឹម គឹមយ៉ា និងការតាមសម្លាប់អ្នកប្រឆាំងជាច្រើននាក់ទៀត ដែលរត់គេចពីកម្ពុជា។ ភាពយន្តឯកសារនេះបានបង្ហាញនូវភស្តុតាងជាច្រើន ដែលភ្ជាប់ជាមួយ ហ៊ុន សែន និង ឃ្លាំង ហួត ខណៈពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមការដឹកនាំរបស់ ហ៊ុន ម៉ាណែត។

អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) គេមិនខ្លាចនឹងនិយាយការពិតទេ គេចែករំលែកព័ត៌មានដល់ពិភពលោកទាំងមូល ដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងថា របបនេះពិតជាសាហាវប៉ុណ្ណា។ មិន​ថា​ឪពុក មិន​ថា​កូន​ទេ ហ៊ុន សែន និង ហ៊ុន ម៉ាណែត គឺ​សាហាវដូច​គ្នា។

​ឥឡូវ​នេះសួរថា ​តើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ហ៊ាន​ប្ដឹង​ ស្ថាប័នសារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា Al Jazeera ឬអត់?

Al Jazeera has recently released a documentary exposing the assassination of Lim Kim Ya and the killings of numerous other dissidents who fled Cambodia. The film presents substantial evidence linking both Hun Sen and Khliang Huot to these crimes, all under the rule of Hun Manet.

Al Jazeera is committed to reporting the truth and sharing it with the global community, shedding light on the brutality of this regime. Whether under Hun Sen or his son Hun Manet, the cruelty remains the same.

The pressing question now is: will Hun Sen and Hun Manet dare to take legal action against Al Jazeera?

ភាពយន្តឯកសារ https://www.youtube.com/watch?v=FR39vs42N9I

លី រតនៈរស្មី និង ពេជ្រ គឹមស្រិន ពួក​គេកំពុងលាក់​ខ្លួន​នៅ​ទួល​ក្រសាំង ឬក៏បាន​ក្លាយ​ជា​ចំណី​ក្រពើបាត់ហើយ។ ឃ្លាំង ហួត ក៏អាចនឹង​ក្លាយ​ជា​ចំណី​ក្រពើ​ឆាប់​ៗ​នេះ​ដែរ ហ៊ុន សែន មិន​ទុក​ទេ។

ភស្តុតាងរកឃើញហើយ ដែលបញ្ជាក់ថា ឃ្លាំង ហួត ជាអ្នករៀបចំការធ្វើឃាត លើជនជាតិថៃឈ្មោះ វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ក្នុងទីក្រុងភ្នំពេញ នៅឆ្នាំ ២០២០ ផង និង លើរូបលោក លឹម គឹមយ៉ា នៅទីក្រុងបាងកក កាលពីថ្ងៃ ០៧ មករា ២០២៥ ផង។ ជាពិសេស អ្នកស៊ើបអង្កេតឯករាជ្យ បានឲ្យដឹងថា សារសំឡេង ហ៊ុន សែន ផ្ញើឲ្យ ឃ្លាំង ហួត កាលពីខែកញ្ញា ឆ្នាំ២០២៤ ជាសារសំឡេង ហ៊ុន សែន ពិតប្រាកដ ដែលបានបញ្ជាទៅ ឃ្លាំង ហួត ផ្ទាល់ ហើយ ឃ្លាំង ហួត បានបញ្ជូនសារសំលេងនេះ ទៅឲ្យកូនចៅគាត់ ៤-៥ នាក់ ទាំងនៅទីក្រុងភ្នំពេញ ទាំងនៅទីក្រុងបាងកក។ សារនេះ ដែលបញ្ជាឲ្យចាប់ ឬសម្លាប់ សកម្មជនគណបក្សសង្គ្រោះជាតិ ឈ្មោះ ផន ផាន់ណា នៅទីក្រុងបាងកក ត្រូវបានបែកធ្លាយភ្លាម ពេលនោះ ពីសំណាក់កូនចៅ ឃ្លាំង ហួត ម្នាក់ ដែលយើងសូមមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពរបស់សាម៉ីខ្លួន។

ដោយសារតែការឆោឡោនេះ ឃ្លាំង ហួត បានលុបចោលរូបថតមួយចំនួន នៅលើទំព័រ Facebook របស់គាត់ ដែលទាក់ទងជាមួយឥស្សរជនថៃខ្លះ នៅប្រទេសថៃ។ ការឆោឡោនេះ បានរាលដាលទៅដល់ប្រទេសថៃ ដែលធ្វើឲ្យមិត្តភក្តិ ហ៊ុន សែន ខ្លះ មានការព្រួយបារម្ភយ៉ាងខ្លាំង។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter