យើងត្រូវស្វែងយល់ពីកាលបរិច្ឆេទសំខាន់ៗ ដែលជាមូលហេតុនាំឲ្យមានការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃក្នុងពេលនេះ

ចែករំលែក ៖​

២៦ កក្កដា ២០២៥ / 26 July 2025

យើងត្រូវស្វែងយល់ពីកាលបរិច្ឆេទសំខាន់ៗ ដែលជាមូលហេតុនាំឲ្យមានការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃក្នុងពេលនេះ។

📍 ខែកុម្ភៈ 2024: ហ៊ុន សែន ទៅសួរសុខទុក្ខ ថាក់ស៊ីន នៅបាងកក។

📍 29 ធ្នូ ឆ្នាំ 2024: រយៈពេលជាច្រើនថ្ងៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ បាននិយាយដដែលៗ ពីទីតាំងឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។ 📢 ប្រភព [1]

📍 7 មករា ឆ្នាំ 2025: គេបាញ់សម្លាប់ លឹម គិមយ៉ា នៅបាងកក 🔫

📍 កុម្ភៈ ឆ្នាំ 2025: ថៃដាក់ឈ្មោះក្រុងប៉ោយប៉ែតថា ជាអាណាចក្រឆបោកតាមអនឡាញ ក្រោយរកឃើញទីតាំងអាគារបង្ខាំងមនុស្សជាច្រើនកន្លែង។ អាជ្ញាធរ​ថៃផ្ដាច់​បណ្ដាញ​អ៊ីនធឹណិត និង​សេវា​ទូរស័ព្ទ ដែល​ភ្ជាប់​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត។ អាជ្ញាធរថៃចូលមកសង្គ្រោះប្រជាជនថៃពីកាស៊ីណូតាមព្រំដែន។ ប្រភព [2]

📍 18 ឧសភា ឆ្នាំ2025: វិទ្យុ ABC Australia ចេញផ្សាយរឿងឧក្រិដ្ឋកម្មអនឡាញ (Cybercrime) នៅកម្ពុជា មាន73ទំព័រ 📄 ដោយ Human Research Consultancy មានឈ្មោះត្រកូលហ៊ុន និងពួកឧកញ៉ាជាច្រើន។ ប្រភព [3]

📍 28 ឧសភា ឆ្នាំ 2025: ថៃបាញ់សម្លាប់ព្រឹន្ទបាលឯក សួន រ៉ោន 🔫

📍 18 មិថុនា ឆ្នាំ 2025: ហ៊ុន សែន ទំលាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ផែថងថាន ☎️

📍 20-28 មិថុនា ឆ្នាំ 2025: សម រង្ស៊ី ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ លាតត្រដាងឧក្រិដ្ឋកម្មម៉ាហ្វីយ៉ានៅកម្ពុជា ដែលបានផ្សាយពាសពេញប្រទេសថៃ។ 📢

📍 26 មិថុនា ឆ្នាំ 2025: Amnestry ចេញរបាយការណ៏ 242 ទំព័រ ពីរឿងឧក្រិដ្ឋជនអនឡាញ មាន​ជន​រង​គ្រោះ​ច្រើនជាង​១២ម៉ឺន​នាក់ត្រូវគេបង្ខាំងជាប់​នៅ​កម្ពុជា។ ប្រភព [4]

📍 26 មិថុនា ឆ្នាំ 2025: នាយករដ្ឋមន្ត្រីថៃ ផែថងថាន (Paetongtarn) បានមកដល់ព្រំដែនកម្ពុជាថៃ ហើយគាត់បានចង្អុលទៅកាស៊ីណូនៅកម្ពុជាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម Cybercrime។

📍 27 មិថុនា ឆ្នាំ 2025: ហ៊ុន សែន និយាយម្នាក់ឯង៣ម៉ោង ខឹងថៃច្រឡោតតោតតូងថា ថាក់ស៊ីន មិនចេះប្រដៅកូនស្រីរបស់ខ្លួន។ ហ៊ុន សែន បានប្រតិកម្មដោយចេញមករឿងដកហូតសញ្ជាតិ។

📍 8 កក្កដា ឆ្នាំ 2025: ថៃចេញដីការចាប់ខ្លួន កុក អាន

📍 14 កក្កដា ឆ្នាំ 2025: ព្រឹទ្ធសភាអនុម័តយល់ព្រមច្បាប់ដកសញ្ជាតិខ្មែរ 📜

📍 23 កក្កដា ឆ្នាំ 2025: ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​កម្ពុជានិងថៃ ☢️

📍 24 កក្កដា ឆ្នាំ 2025: ថាក់ស៊ីន ថាចង់ប្រើពេលយូរដើម្បីបង្រៀន ហ៊ុន សែន 📢

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter