កាសែតAsia Sentinel បានរាយការណ៍អំពីជម្លោះផ្ទាល់ខ្លួនរវាង ហ៊ុន សែន និងថាក់ស៊ីន កើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០២៤ ដែលជាដើមចមនៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ

ចែករំលែក ៖​

០១ កញ្ញា ២០២៥ / 01 September 2025

Asia Sentinel បានរាយការណ៍អំពីជម្លោះរវាង ហ៊ុន សែន និងថាក់ស៊ីន ដែលព្យាយាមទិញភាគហ៊ុន ២៤% នៅក្នុងក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ ដោយប្រើឈ្មួញកណ្តាលឈ្មោះ Benjamin Mauerberger ជនជាតិអាហ្វ្រិកខាងត្បូង ដែលមានកាន់សញ្ជាតិខ្មែរ។ ប៉ុន្តែ​មូលនិធិ​សន្តិសុខ​សង្គម​របស់​ប្រទេស​ថៃ (Thailand Social Security Fund) ​ដែល​មាន​ភាគហ៊ុន ១៤% ក្នុងក្រុមហ៊ុន Bangchak បាន​បដិសេធ​មិន​លក់ ធ្វើ​ឱ្យ​ ហ៊ុន សែន ខឹងសម្បារយ៉ាងខ្លាំង។ ហ៊ុន សែន ត្រូវបានគេបោកប្រាស់អស់រាប់រយលានដុល្លារ។

រឿងនេះបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០២៤ មកម្លេះ ដែលនាំឱ្យមានជម្លោះផ្ទាល់ខ្លួនរវាង ហ៊ុន សែន និង ថាក់ស៊ីន។ ជម្លោះ​នេះគឺ​ជា​ឫសគល់​នៃ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ហ៊ុន សែន ខឹង​ខ្លាំង​រហូត​ដល់ហ៊ាន​ចេញ​មុខ​ទំលាយសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​កូនស្រីថាក់ស៊ីន Paetongtarn។

ជម្លោះ​​នេះ​បាន​អូស​ទាញ​ជីវិត​ទាហាននិង​ប្រជាជន ​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ដែល​មិន​គួរ​កើត​ឡើង។ វា​ជា​រឿង​អមនុស្សធម៌​បំផុត​ដែលគេ​យក​ជីវិត​មនុស្ស​មកសងសឹកគ្នា ដោយសារតែ​ជម្លោះ​ផ្ទាល់ខ្លួន។

ព័ត៌មានបន្ថែមសូមចុចតំណរភ្ជាប់នេះ៖ https://www.asiasentinel.com/p/thaksin-shinawatra-mystery-fixer-man-benjamin-mauerberger?

Asia Sentinel reported on the conflict between Hun Sen and Thaksin, who sought to acquire a 24% stake in Bangchak, a major Thai energy company, for billions of dollars through a broker named Benjamin Mauerberger, a South African national with Cambodian citizenship. However, the Thailand Social Security Fund, which controls 14% of Bangchak, refused to sell, triggering Hun Sen’s anger. Hun Sen was defrauded of hundreds of millions of dollars.

Since September 2024, the dispute has escalated into a personal feud between Hun Sen and Thaksin. Tensions grew so severe that Hun Sen even leaked a phone conversation involving Thaksin’s daughter, Paetongtarn.

What began as a business dispute has now spilled into national affairs, dragging soldiers and civilians into a needless war. To sacrifice human lives over personal grudges is not only unjust but deeply inhumane.

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter