សកម្មភាពបែបណាដែលចាត់ទុកថាជាជនក្បត់ជាតិ?

ចែករំលែក ៖​

០៦ កញ្ញា ២០២៥ / 06 September 2025

សកម្មភាពបែបណាដែលចាត់ទុកថាជាជនក្បត់ជាតិ?

-ក្នុងជំពូកទី២ ផ្នែកទី១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ២០១០ មាត្រា ៤៤០ ចែងថា អំពើប្រគល់ឲ្យរដ្ឋបរទេស ឬ ភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬ មួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

-កំណែច្បាប់សញ្ជាតិ ដែលបង្កើតឡើងដោយរបបគ្រួសារហ៊ុន មាត្រា២៩ ចែងជាអាទិ៍ថា សកម្មភាពដែលនាំឲ្យអន្តរាយ ដល់អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ជាដើម ជាទង្វើក្បត់ជាតិ និង ត្រូវរងទណ្ឌកម្មដកសញ្ជាតិខ្មែរ ។

យោងតាមក្រមព្រហ្មទណ្ឌ និង កំណែច្បាប់សញ្ជាតិនេះ យើងត្រូវពិចារណាទៅលើសកម្មភាព របស់ លោក ហ៊ុន សែន ដូចតទៅ ៖

-ឆ្នាំ២០០១ លោក ហ៊ុន សែន បានចុះអនុស្សរណៈ នៃការយោគយល់គ្មា (MOU) ជាមួយថៃ ដែលនាំទៅដល់ការផ្ដល់ឱកាសឲ្យភាគីថៃ គ្រប់គ្រងកោះគុត និង ត្រួតត្រាកាន់តែណែនដៃ លើតំបន់សមុទ្ររបស់កម្ពុជា ក្នុងឈ្មោះត្រួតស៊ីគ្នា ។

-ឆ្នាំ២០០៥ លោក ហ៊ុន សែន និង បក្ខពួក បានធ្វើសន្ធិសញ្ញាបំពេញបន្ថែម ជាមួយវៀតណាម ដោយរំលោភលើមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ហើយបានអនុវត្តកាត់ទឹកដីកម្ពុជាតាមព្រំដែន កោះត្រល់ និង ចង្កោមកោះក្រចកសេះ ឲ្យវៀតណាម ។ លើមូលដ្ឋាន នៃសន្ធិសញ្ញាបំពេញបន្ថែមនេះហើយ រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្តអនុវត្តកិច្ចព្រមព្រៀង​ដែន​ទឹក​ប្រវត្តិសាស្ត្រ​ជាមួយ​វៀតណាម ឆ្នាំ១៩៨២ សន្ធិសញ្ញា​ស្ដីពី​គោល​ការណ៍​​​​​ដោះ​ស្រាយ​​ព្រំដែន និង​ កិច្ច​ព្រម​​ព្រៀង​​​ស្ដីពី​​​លក្ខន្តិកៈ​​​ព្រំដែន ឆ្នាំ១៩៨៣ ព្រមទាំង សន្ធិសញ្ញា​​កំណត់​ព្រំដែនរដ្ឋ ជាមួយ​​វៀតណាម ឆ្នាំ១៩៨៥ ដែលសុទ្ធតែខុសច្បាប់ និង បង្កលក្ខណៈឲ្យវៀតណាមត្រួតត្រា ដែនសមុទ្រកម្ពុជាយ៉ាងតិច ៤ម៉ឺនគ.ម.ការ៉េ រហូតបាត់បង់ភូមិរបស់ប្រជាពលរដ្ឋខ្មែរ លើដីគោកជាច្រើនកន្លែងទៀត ។

-ឆ្នាំ២០២៥ លោក ហ៊ុន សែន បានប្រកាសបញ្ជាជាសាធារណៈឲ្យភាគីថៃ ចូលរាយបន្លាលួស និងព័ទ្ធយកទឹកដីកម្ពុជាតាមចិត្ត ។

សកម្មភាពរបស់លោក ហ៊ុន សែន ខាងលើ បានបញ្ជាក់យ៉ាងច្បាស់ ពីអំពើក្បត់ជាតិរបស់គាត់ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ តើពលរដ្ឋខ្មែរ ត្រូវការមេដឹកនាំក្បត់ជាតិ ក្បត់ពលរដ្ឋដូចត្រកូល ហ៊ុន ឲ្យបន្តដឹកនាំប្រទេសទៀតទេ ?

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter