របប ហ៊ុន សែន នឹងត្រូវរលាយ ជាមួយក្រុមចោរម៉ាហ្វីយ៉ាចិន ដែលអន្តរជាតិ កំពុងតែបង្ក្រាប

ចែករំលែក ៖​

១៥ តុលា ២០២៥ / 15 October 2025 

ហ៊ុន សែន ដូចជាគោដំបៅខ្នង ដោយសារតែគាត់ពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងរឿងឧក្រិដ្ឋកម្មឆ្លងដែន ដែលពិភពលោក កំពុងតែបង្ក្រាប។ ការកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ នឹងធ្វើឲ្យរបបត្រកូលគាត់ ដួលរលំជាពុំខាន ពីព្រោះនៅជុំវិញគាត់ សុទ្ធតែមេចោរម៉ាហ្វីយ៉ាចិន មានឧក្រិដ្ឋជនឈ្មោះ ជេន ហ្ស៊ី (Chen Zhi) ជាមេក្លោង ដែលសហរដ្ឋអាមេរិក ទើបតែដាក់ក្នុងបញ្ជីខ្មៅរបស់គេ។ ហ៊ុន សែន ភ័យពេកទៅ ពីរឿងឧក្រិដ្ឋកម្មឆ្លងដែននេះ ឈប់គិតពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។ គាត់ភ័យខ្លាចបាត់បង់អំណាច ជាជាងភ័យខ្លាចប្រទេសកម្ពុជា បាត់បង់ទឹកដី។ ឥឡូវនេះ គាត់ហាក់ដូចជាចូលពួនក្នុងរន្ធកណ្តុរ មានន័យថា ប្រទេសជិតខាងធ្វើអ្វីធ្វើទៅ យកអ្វីយកទៅ គាត់ត្រូវការតែការពារអំណាចផ្តាច់ការ ពុករលួយ និងក្បត់ជាតិ សម្រាប់ខ្លួនគាត់ និងត្រកូលគាត់តែប៉ុណ្ណោះ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នឹងរុញច្រានរបបនេះ ឲ្យដួលរលំកាន់តែឆាប់ កាន់តែល្អ ដោយមានការគាំទ្រពេញទំហឹង ពីសំណាក់ប្រជារាស្ត្រខ្មែរស្នេហាជាតិ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter