សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​រួម​កម្លាំង​គ្នា​ ចាត់ការមេឧក្រិដ្ឋកម្មឆបោកអនឡាញ និងក្រុមហ៊ុនឆបោកនៅកម្ពុជា!

ចែករំលែក ៖​

១៥ តុលា ២០២៥ / 15 October 2025 

សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​រួម​កម្លាំង​គ្នា​ ចាត់ការមេឧក្រិដ្ឋកម្មឆបោកអនឡាញ និងក្រុមហ៊ុនឆបោកនៅកម្ពុជា! បុគ្គលដែលជាមុខសញ្ញាធំបំផុតនៅកម្ពុជា គឺឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាទីប្រឹក្សារបស់ ហ៊ុន សែន និងក្រុមហ៊ុន Prince Group TCO របស់ជាតិចិនរូបនេះ។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចាត់វិធានការរឹបអូសដ៏ធំបំផុតមិនធ្លាប់មាន ដែលមានទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លា នៅក្នុង Bitcoin ដែលបច្ចុប្បន្នស្ថិតនៅក្នុងការបង្កករបស់សហរដ្ឋអាមេរិក។ នេះ​ជា​ចំណាត់ការ​រឹបអូស​ទ្រព្យសម្បត្តិដ៏ធំ​បំផុត​មិនធ្លាប់មានក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រសួង​យុត្តិធម៌សហរដ្ឋអាមេរិក។ ការចោទប្រកាន់មួយត្រូវបានធ្វើឡើងនៅថ្ងៃនេះនៅក្នុងតុលាការសហព័ន្ធនៅទីក្រុង Brooklyn ទីក្រុងញូវយ៉ក ដោយចោទប្រកាន់ជនជាតិចិននិងសញ្ជាតិខ្មែរ គឺ ចេន ហ្សុី (Chen Zhi) ដែលត្រូវបានគេស្គាល់ថា ជាទីប្រឹក្សារបស់ ហ៊ុន សែន និងជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Prince Holding Group (Prince Group) ដែលជាក្រុមហ៊ុនជំនួញដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការសមគំនិតឆបោកតាមអនឡាញនិងការសមគំនិតក្នុងការលាងលុយកខ្វក់ ព្រមទាំងការដឹកនាំប្រតិបត្តិការការបង្ខាំងមនុស្សអោយឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា។ ការឆបោកតាមអនឡាញនេះបានលួចលុយរាប់ពាន់លានដុល្លារពីជនរងគ្រោះនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។

ថ្ងៃនេះ FBI និងដៃគូបានប្រតិបត្តិការបង្រ្កាបការលួចបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាបុគ្គលម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដំណើរការបណ្តាញឧក្រិដ្ឋកម្មដ៏ធំនៅទូទាំងទ្វីបជាច្រើន ដែលពាក់ព័ន្ធនឹងការងារដោយបង្ខំ ការលាងលុយកខ្វក់ គម្រោងវិនិយោគ និងទ្រព្យសម្បត្តិដែលត្រូវបានលួច ដែលកំណត់គោលដៅលើជនរងគ្រោះស្លូតត្រង់រាប់លាននាក់នៅក្នុងដំណើរការនេះ។

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter