ដើម្បីសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ប្រជារាស្ត្រខ្មែរ ត្រូវតែដក ហ៊ុន សែន ចេញពីតំណែងដឹកនាំ / For peace, independence, national sovereignty, and territorial integrity, the Cambodian people must remove Hun Sen from power

ចែករំលែក ៖​

១៨ ធ្នូ ២០២៥ / 18 December 2025 

សន្តិភាព អាចមានឡើងវិញ លុះត្រាតែ ហ៊ុន សែន ចុះចេញពីតំណែង។

ដើម្បីសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ប្រជារាស្ត្រខ្មែរ ត្រូវតែដក ហ៊ុន សែន ចេញពីតំណែងដឹកនាំ។

ហ៊ុន សែន ជាមេដឹកនាំខិលខូច និង ចង្រៃ ដែលនាំមកនូវវិនាសកម្ម ដល់ប្រទេសកម្ពុជា។

មូលហេតុ គឺដោយសារតែ ហ៊ុន សែន នេះ មិនដែលគិតពីផលប្រយោជន៍ជាតិជាធំទេ គឺគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ និងក្រុមគ្រួសារគាត់ ដែលជាហេតុធ្វើឲ្យគាត់ដើរផ្លូវខុស ប្រកបដោយគ្រោះថ្នាក់ សម្រាប់ប្រទេសយើង៖

១- វិវាទសព្វថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនមែនជាជម្លោះរវាងប្រជារាស្ត្រខ្មែរ និង ប្រជារាស្ត្រថៃទេ តែគឺជាជម្លោះឯកជនរវាង ហ៊ុន សែន និង ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ជាអតីតនាយករដ្ឋមន្រ្តី នៃប្រទេសថៃ។

២- ហ៊ុន សែន ផ្តល់ទីជម្រក ការពារ និង រកស៊ីខិលខូច ជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន ដែលមាន ចេន ហ្ស៊ី (Chen Zhi) ជាមេខ្លោង។ ទោះជា ចេន ហ្ស៊ី នេះ បានគេចខ្លួនជាបណ្តោះអាសន្ននៅទីណាក៏ដោយ ក៏ ចេន ហ្ស៊ី នេះ នៅតែជាទីប្រឹក្សាជំនិតរបស់ ហ៊ុន សែន ផង និងរបស់ ហ៊ុន ម៉ាណែត ផង ហើយនៅតែមានឋានៈស្មើរដ្ឋមន្ត្រី ដោយបានទទួលសញ្ជាតិខ្មែរ និង គោរមងារជាអ្នកឧកញ៉ា។ ចេន ហ្ស៊ី នេះ ជាអ្នកចិញ្ចឹមរបប ហ៊ុន សែន ឲ្យរស់រានមានជីវិតមកដល់សព្វថ្ងៃ។ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជារដ្ឋចោរម៉ាហ្វីយ៉ា (mafia state) ហើយបានផ្តល់លេសឲ្យប្រទេសថៃ ចូលមកវាយលុកប្រទេសកម្ពុជា ដើម្បីកំចាត់បណ្តាញក្រុមឧក្រិដ្ឋជនឆ្លងដែនដឹកនាំដោយ ចេន ហ្ស៊ី ដែលទីតាំងធំរបស់វាស្ថិតលើទឹកដីប្រទេសកម្ពុជា។ ដោយសារតែ ហ៊ុន សែន ចូលដៃជាមួយចោរ ប្រទេសកម្ពុជា ស្ថិតក្នុងភាពឯកោ លើឆាកអន្តរជាតិ ក្នុងគ្រាដ៏លំបាកនេះ ពីព្រោះគ្មានប្រទេសណា ចង់មកជួយប្រទេសកម្ពុជា ដែលដឹកនាំដោយចោរ។

៣- ហ៊ុន សែន មិនព្រមស្នើឲ្យមានការអនុវត្តន៍យ៉ាងត្រឹមត្រូវ និង ពេញលេញ នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ឆ្នាំ១៩៩១ ទេ ពីព្រោះសន្ធិសញ្ញាអន្តរជាតិនេះ តម្រូវឲ្យបញ្ចប់របបផ្តាច់ការរបស់ ហ៊ុន សែន និងក្រុមគ្រួសារគាត់។ តែប្រជារាស្ត្រខ្មែរ យល់ច្បាស់ថា មានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍នេះទេ ដែលអាចធានា និងការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា។ ជាអកុសល ហ៊ុន សែន ស្រលាញ់អំណាចសម្រាប់គាត់ និងត្រកូលគាត់ ជាជាងស្រលាញ់ទឹកដីប្រទេសកម្ពុជា ហើយគាត់ជម្រុញឲ្យមានការបង្ហូរឈាមឥតប្រយោជន៍។

ហ៊ុន សែន អើយ ! ចុះចេញទៅ !

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter