៣០ មីនា ២០២៦ / 30 March 2026

ហ៊ុន សែន នឹងទទួលរងអំពើបាបរបស់គាត់ ក្នុងឆ្នាំ ២០២៦ នេះ
ថ្ងៃ៣០ មីនា ២០២៦ នេះ គឺជាខួបទី ២៩ នៃសោកនាដកម្មគប់គ្រាប់បែក លើក្រុមបាតុករអហិង្សា ថ្ងៃ៣០ មីនា ១៩៩៧ នៅលើសួនច្បារ ខាងមុខវត្តបទុមវតី ទីក្រុងភ្នំពេញ។ សោកនាដកម្មនេះ បានបណ្តាលឲ្យមនុស្សស្លូតត្រង់ស្លាប់យ៉ាងតិច ១៦ នាក់ និងរងរបួសធ្ងន់ជាង ១០០ នាក់។
ក្នុងឆ្នាំ ២០២៦ នេះ មេឃាតករ ហ៊ុន សែន នឹងទទួលរងអំពើបាប ដែលគាត់បានប្រព្រឹត្ត តាំងពីយូរយារណាស់មកហើយ។ មានលទ្ធភាពតែពីរទេ សម្រាប់ជនផ្តាច់ការ ជនឩក្រិដ្ឋ និងជនក្បត់ជាតិ ហ៊ុន សែន នេះ ៖
១- គាត់នឹងទទួលវាសនាដូចជនផ្តាច់ការ Ali Khamenei នៃប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០២៦ នេះ
២- គាត់នឹងត្រូវគេអូសក យកទៅកាត់ទោសចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ដូចជនផ្តាច់ការ Slobodan Milošević នៃប្រទេសស៊ែរប៊ី កាលពីឆ្នាំ២០០១។