ការភ្នាល់គ្នារវាង ហ៊ុន សែន និង សម រង្សុី / Wager between Hun Sen and Sam Rainsy (*)

ចែករំលែក ៖​

៣០ សីហា ២០១៩ / 30 August 2019 - Wager between Hun Sen and Sam Rainsy (*)

ការភ្នាល់គ្នារវាង ហ៊ុន សែន និង សម រង្សុី

"លោក ហ៊ុន សែន បង្ហាញចរិតក្រឡេចក្រឡុច ក្នុងការចូលរួមភ្នាល់គ្នា ទាក់ទងសកម្មភាពរបស់ខ្ញុំ សម រង្ស៊ី ទៅថ្ងៃមុខ។ កាលពីថ្ងៃ ២៣ សីហា កន្លងទៅនេះ គាត់បានយល់ព្រមធ្វើជាសាក្សី ក្នុងការភ្នាល់គ្នាមួយ ស្នើដោយកូនចៅគាត់ម្នាក់ ដែលបបួលដាក់លុយមួយលានដុល្លារអាមេរិក។ ស្រាប់តែ ថ្ងៃ ៣០ សីហានេះ គាត់បបួលខ្ញុំ ឲ្យភ្នាល់គ្នាជាមួយគាត់ ដោយប្តូរលក្ខខណ្ឌទាំងស្រុង ក្នុងការភ្នាល់គ្នាថ្មីនេះ។ តែក្នុងចន្លោះពេល ពីថ្ងៃ ២៣ ដល់ថ្ងៃ ៣០ សីហានេះ ខ្ញុំបានដាក់សំណើឲ្យគាត់មួយ ដែលគាត់មិនទាន់បានឆ្លើយតបនៅឡើយ។ ក្នុងសំណើនោះ ខ្ញុំបានសួរទៅលោក ហ៊ុន សែន ដែលអះអាងថា គាត់មិនជឿពីមាតុភូមិនិវត្តន៍របស់ខ្ញុំ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ថា នៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជាមែន ក្នុងថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ តើគាត់យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ? ពីព្រោះអ្វីដែលគាត់ថាមិនជឿនោះ បានក្លាយទៅជាការពិតទៅហើយ។
លោក ហ៊ុន សែន ពូកែតែដើរសម្លុតគេឯង ហើយប្រើប្រាស់កម្លាំងអាវុធ ក្នុងការតទល់គូបដិបក្ខនយោបាយរបស់គាត់។ ដោយសារតែគាត់ជាជនផ្តាច់ការ គាត់មិនអាចរំពឹងលើការគាំទ្រពីប្រជារាស្ត្របានទេ ទោះជាគាត់ដឹងថា ការគាំទ្រពីប្រជារាស្ត្រនេះ គឺជាកត្តាដ៏សំខាន់ជាងគេបំផុត តាមអ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យ។ 
ដូច្នេះ ខ្ញុំសូមដាក់សំណើចុងក្រោយមួយនេះ ទៅលោក ហ៊ុន សែន ដូចតទៅ៖ 
- នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលនឹងមកស្វាគមន៍ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា -- ដោយមិនមានការរារាំង ឬបំភិតបំភ័យអ្វីឡើយ -- មានតិចជាងមួយលាននាក់ ខ្ញុំនឹងយល់ព្រមឲ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបខ្ញុំ ហើយខ្ញុំក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅពេលជាមួយគ្នានោះដែរ។ 
- តែបើចំនួនប្រជាពលរដ្ឋដែលគាំទ្រខ្ញុំ កើនដល់ទៅមួយលាននាក់ ឬលើសចំនួននេះទៅទៀត (មានន័យថាប្រមាណ ៣ ដង ច្រើនជាង នៅថ្ងៃ ១៩ កក្កដា ២០១៣ គឺថ្ងៃមាតុភូមិនិវត្តន៍របស់ខ្ញុំចុងក្រោយ បន្ទាប់ពីការនិរទេសខ្លួន ៤ ឆ្នាំ) តើពេលនោះលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ដោយបង្ហាញការគោរពឆន្ទៈប្រជារាស្ត្រ ដែលទាមទារឲ្យគាត់ចុះចេញ? យើងនឹងសុំឲ្យអង្គការសហប្រជាជាតិ និង/ឬ សារព័ត៌មានអន្តរជាតិ ធ្វើជាសាក្សី នៃការភ្នាល់គ្នា ប្រកបដោយភាពថ្លៃថ្នូរនេះ"។

(*) Wager between Hun Sen and Sam Rainsy

"Hun Sen keeps flip-flopping about whether to participate in bets about my future moves. On August 23, he accepted to be the witness of a one-million-dollar wager proposed by a supporter of his. Today, August 30, he comes up with a new bet without first responding to a proposal I made in between. My proposal is the following: since Hun Sen claims not to believe in my coming back to Cambodia on November 9, 2019, will he immediately step down if/when I effectively set foot on Cambodian soil on that day?
Hun Sen is only good at bullying people and using brutal force against his political opponents. As a dictator he cannot count on the support of the people, which is the most important factor in a democracy. Therefore, I want to make this final proposal to Hun Sen. 
- On November 9, 2019, if the number of people who come to welcome me at any place in Cambodia -- without any hindrance from Hun Sen's forces -- is less than one million, I will accept to be arrested by Hun Sen's forces and to put an end to my political career.
- But if the number of my supporters reaches or exceeds one million on that day (meaning possibly three times as many as on July 19, 2013, which was the date of my previous return in Phnom Penh after four years in exile), then Hun Sen must immediately step down out of respect for the will of the people.

We will ask the United Nations and/or the international press to be witnesses of this dignified wager."

Sam Rainsy

 

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter