បាតុកម្មនៅសហរដ្ឋអាមេរិកទាមទារការដោះលែង លោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ

ចែករំលែក ៖​

៣១ សីហា ២០១៩ / 31 August 2019

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដា ជាច្រើនរយនាក់ បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (Washington DC) រដ្ឋធានីរបស់សហរដ្ឋអាមេរិក ទាមទារអោយមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងទាមទារអោយគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតរបស់ប្រទេសចិន និងដើរជាក្បួនឆ្ពោះទៅកាន់ស្ថានទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក។ 

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរ បានមកដាក់ញ្ញតិនៅមុខស្ថានទូតចិន និងអំពាវនាវដល់រដ្ឋាភិបាលចិន៖
- គោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងគោលការណ៍នានាដែលមានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពអន្តរជាតិនេះដើម្បីរក្សាការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា។
- រាល់កាវិនិយោគទុនរបស់ចិន​ ត្រូវតែគោរពនិងការពារក្នុងការថែរក្សាទំនាក់ទំនងជិតស្និទរវាងប្រជាជនចិន និងប្រជាជនខ្មែរដោយការគោរពគ្នាទៅវិញទៅមក។

- ចិនត្រូវតែបង្កើតការសន្ទនាជាមួយកម្លាំងនយោបាយនៅក្នុងប្រទេសកម្ពុជាដោយមិនប្រកាន់និន្នាការនយោបាយ រួមទាំងគណបក្សសង្គ្រោះជាតិផងដែរ ដោយគាំទ្រពហុភាគីនិងអព្យាក្រឹតភាព ដែលបានចែងទុកដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក ឡុង រី ៖ "ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងក្នុងនាមឯកឧត្ដមប្រធានស្ដីទី សម រង្ស៊ី ផ្ទាល់ ខ្ញុំសូមប្រកាសជាឳឡារិកថា «ថ្ងៃ ០៩ វិច្ឆិកា ២០១៩ មាតុភូមិនិវត្តន៍របស់ឯកឧត្ដមប្រធានស្ដីទី នឹងចូលទៅដល់ទីក្រុងភ្នំពេញហើយ បងប្អូន»។"

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter