តើនរណាប្រមាថព្រះមហាក្សត្រ? / WHO IS INSULTING THE KING?

ចែករំលែក ៖​

១៤ កញ្ញា ២០១៩ / 14 September 2019

ព្រះមហាក្សត្រ ក៏ដូចមនុស្សធម្មតាដែរ គឺមានខ្លាំង មានអន់ បើប្រៀបធៀបព្រះមហាក្សត្រចុងក្រោយ និងព្រះមហាក្សត្រសព្វថ្ងៃ គឺខុសគ្នា ដូចមេឃនិងដី។

ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះមហាក្សត្រចុងក្រោយ ព្រះអង្គតែងតែ ចេញព្រះភ័គ្រការពារប្រជាពលរដ្ឋទន់ខ្សោយ ដែលមានការឈឺចាប់ ដោយរងគ្រោះអំពើអយុត្តិធម៌ ពីសំណាក់រដ្ឋអំណាច និងអ្នកមានលុយ។ ឧទាហរណ៍ ៖ កាលពីឆ្នាំ ១៩៩៦ ព្រះអង្គបានអនុញ្ញាតិឲ្យកម្មករមួយក្រុម ដឹកនាំដោយលោក សម រង្ស៊ី ចូលគាល់ព្រះអង្គក្នុងព្រះបរមរាជវាំង ហើយព្រះអង្គក៏បានជួយរកដំណោះស្រាយ ដើម្បីបញ្ចប់កូតកម្មជាច្រើន នៅតាមរោងចក្រនានា ក្នុងទីក្រុងភ្នំពេញ។ ព្រះអង្គតែងតែមានព្រះរាជបន្ទូលការពារផលប្រយោជន៍ប្រជារាស្ត្រ និងផលប្រយោជន៍ប្រទេសជាតិ។ ជាពិសេស ព្រះអង្គតែងតែការពារបូរណភាពទឹកដី និងឯករាជ្យភាព នៃប្រទេសកម្ពុជា។ ព្រះអង្គក៏តែងតែការពារសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលតម្រូវឲ្យភាគីខ្មែរទាំងអស់រួបរួមគ្នា ដើម្បីផ្សះផ្សាជាតិ ពីព្រោះព្រះអង្គជាបិតាឯកភាពជាតិ។ ឧទាហរណ៍មួយទៀត ដែលយើងត្រូវចងចាំ គឺព្រះអង្គមិនយល់ព្រមដាច់ខាត យាងទៅបើកនីតិកាលណារបស់រដ្ឋសភា ដែលមិនមានវត្តមានគណបក្សជាប់ឆ្នោតទាំងអស់ចូលរួមជាមួយគ្នា។ កាលពីឆ្នាំ ២០០៣ ទោះជាមានគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវរ៉ូវគ្នាចាប់ផ្តើមបើកនីតិកាលទី ៣ យ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនយល់ព្រមយាងទៅប្រថាប់ត្រា ឲ្យរដ្ឋសភាមិនគ្រប់ទឹកបែបនេះ គឺដរាបណាមិនមានវត្តមានគណបក្ស សម រង្ស៊ី ចូលរួមផងដែរ។ ព្រះរាជតំរិះព្រះអង្គ គឺព្រះអង្គជាព្រះមហាក្សត្រ របស់ប្រជារាស្ត្រខ្មែរទាំងមូល មិនមែនជាព្រះមហាក្សត្រ សម្រាប់គ្រាន់តែប្រជារាស្ត្រខ្មែរមួយផ្នែកនោះទេ។

បើយើងបែរទៅមើលព្រះមហាក្សត្រសព្វថ្ងៃវិញ គឺយើងកត់សម្គាល់ថា ព្រះអង្គមិនដែលចេញព្រះភ័គ្រ ទៅជួយការពារប្រជារាស្ត្រខ្មែរ ដែលរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗ ដូចជាការរឹបអូសផ្ទះសម្បែងនិងដីធ្លី ការចាប់ប្រជាពលរដ្ឋស្លូតត្រង់យកទៅឃុំឃាំង និងការវាយដំធ្វើទារុណកម្ម មកលើប្រជាពលរដ្ឋទន់ខ្សោយ ដែលហ៊ានទាមទារយុត្តិធម៌។ ព្រះអង្គមិនដែលបើកព្រះនេត្រ ដើម្បីមើលឃើញការឈឺចាប់របស់ប្រជារាស្ត្រឡើយ។ ព្រះអង្គយល់ព្រមជានិច្ចកាល ប្រថាប់ត្រាលើច្បាប់ព្រៃផ្សៃទាំងឡាយ ដែលផ្តួចផ្តើម ដោយជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន។ ធ្វើបែបនេះ ហាក់ដូចជាព្រះអង្គ ចូលព្រះហស្តជាមួយគេ ហើយយល់ព្រមធ្វើជាអាយ៉ងរបស់គេ ឲ្យតែបានសុខខ្លួនឯង។ ឧទាហរណ៍មួយ ដែលយើងត្រូវចងចាំ គឺលិខិតដែលព្រះអង្គបានសរសេរតាមបញ្ជារបស់គេ ដែលក្នុងនោះព្រះអង្គបានអំពាវនាវឲ្យប្រជារាស្ត្រខ្មែរ ចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ហើយព្រះអង្គក៏បានយាង ដោយមិនអៀនខ្មាស ទៅបើកសម័យប្រជុំ នីតិកាលទី ៦ នៃរដ្ឋសភាមិនគ្រប់ទឹក តំណាងឲ្យតែគណបក្សប្រជាជនកម្ពុជា។ រដ្ឋសភាបែបនេះ ជារដ្ឋសភាឯកបក្ស តំណាងឲ្យតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ មិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូលឡើយ ក្នុងនោះមានគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យប្រជារាស្ត្រខ្មែរពាក់កណ្តាលនគរ។ ព្រះមហាក្សត្របែបនេះ មិនមែនជាព្រះមហាក្សត្រ គួរឲ្យស្រលាញ់ និងគោរពទេ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលបានចាប់ព្រះមហាក្សត្រធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន ហើយដែលបានប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត គឺជនផ្តាច់ការ និងជនក្បត់ជាតិ ហ៊ុន សែន ដែលបានគំរាមរំលាយស្ថាប័នរាជបល្ល័ង្គ និងរបបរាជានិយមតែម្តង ហើយប្រកាសឲ្យបង្កើតសាធារណរដ្ឋភ្លាម បើព្រះមហាក្សត្រ មិនយល់ព្រមចុះព្រហស្ថលេខា លើកិច្ចព្រមព្រៀងព្រំដែនមួយ ដែលទទួលស្គាល់ការកាត់ទឹកដីប្រទេសកម្ពុជា ឲ្យទៅប្រទេសជិតខាង ដែលជាទង្វើក្បត់ជាតិ មិនអាចប្រកែកបាន កាលពីឆ្នាំ ២០០៥។ សូមស្តាប់សម្តីព្រៃផ្សៃរបស់ជនក្បត់ជាតិ ហ៊ុន សែន ៖

WHO IS INSULTING THE KING?

Royals are just like normal people: some are strong and some are weak.
The previous king and the current one are chalk and cheese. King H.M. Norodom Sihanouk used to intervene in favour of weak and suffering citizens who are victims of injustices by the powerful and the rich. For example, in 1996 the King welcomed at the Royal Palace a group of workers led by Sam Rainsy and he helped solve a series of industrial disputes that were paralysing a large number of textile factories in Phnom Penh where working conditions were appalling at that time. The King also used to issue royal statements to defend our people’s and our country’s interests. In particular he used to defend Cambodia’s independence and territorial integrity as well as the freedom and human rights of his people, which led to his defence of democracy. He was also the champion of national reconciliation because he wanted to strengthen our nation through national unity. An example we should not forget is the fact that he never accepted to inaugurate any new term of the National Assembly without the presence of all political parties having won legislative seats. Just after the 2003 national elections, even though the CPP and Funcinpec had agreed to cooperate for the start of the National Assembly’s 3rd term, the King refused to show up to endorse the event as long as the Sam Rainsy Party did not also join the official opening. The monarch wanted to make it clear that he considered himself as King for the entire Cambodian people, and not just for a segment.

If we now turn to the current King we notice that he has never bothered to intervene in favour of the people who are victims of various abuses and injustices such as land grabs, the arrest and detention of innocent people, or the shooting and violent beating of weak citizens who dare to ask for justice. This King has never opened his eyes to see the sufferings of his people. He has always blindly accepted and endorsed any unjust and repressive laws initiated by Cambodia’s dictator Hun Sen. This means he is perceived as Hun Sen’s accomplice, meaning a puppet King who is only interested in his own safety and comfort. The notable example we should remember is the letter he wrote, apparently on the order of someone he must fear, whereby he called on the Cambodian people to take part in the fake election held on 29 July 2018 without the participation of the opposition. After that, he shamelessly went to inaugurate that controversial 6th term of the National Assembly where only the CPP is represented. That single-party Assembly doesn’t represent the entire Cambodian people; it shockingly ignores the CNRP, which represents – as reflected in the last elections in which it was allowed to participate in 2013 and 2017 – practically half of the Cambodian electorate. A King like the one we have now doesn’t deserve our love and our respect.

But it is Hun Sen who has been the most disrespectful to the King: he is actually holding him hostage and seriously insulted him when he threatened to abolish the monarchy and proclaim a republic if the monarch refused in 2005 to endorse a traitorous border treaty that recognised and legitimised the loss of large portions of Cambodia’s territory to a neighbouring country. Please listen to the harsh words spoken by Hun Sen’s in 2005 :

 

 

ព័ត៌មានថ្មីបំផុត
មោទនភាពកម្ពុជា / Cambodia’s pride (*)
ហ៊ុន សែន ត្រូវតែបិទកាស៊ីណូជាបន្ទាន់ ទោះជាបនល្បែងស៊ីសង និងអំពើពាលាអាវ៉ាសែគ្រប់បែបយ៉ាង ផ្តល់ប្រាក់ចំណូលឲ្យថ្នាក់ដឹកនាំពុករលួយ ច្រើន យ៉ាងណាក៏ដោយ ពីព្រោះរដ្ឋអំណាចត្រូវតែការពារអាយុជីវិតប្រជាពលរដ្ឋ មុនអ្វីៗទាំងអស់។​ / (*) Even though the gambling industry is a major source of cash -- in the form of bribes and commissions -- for the corrupt Hun Sen regime, nothing is more important than people's live.
ខួបទី ២៣ នៃអំពើភេរវកម្មបោកគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧ / 23rd anniversary of the 30 March 1997 grenade attack in Phnom Penh (*)
យុទ្ធសាស្ត្រដើម្បីជៀសវាងកុំឲ្យសេដ្ឋកិច្ចពិភពលោកដួលរលំ នៅពេលដែលជំងឺ COVID-19 កំពុងតែរាតត្បាត / How to Prevent COVID-19 From Paralysing the World’s Economy
ការចាប់ខ្លួនមេដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំងទាំងបំពាន​ / Arbitrary arrest of CNRP local leader in Kampong Chhnang province
Flag Counter