កត្តាពីរជាគន្លឹះ គឺ ផលិតភាព និង តម្លៃបន្ថែម

ចែករំលែក ៖​

កត្តាពីរជាគន្លឹះ គឺ ផលិតភាព និង តម្លៃបន្ថែម

- ដើម្បីការពារការងារដែលមានសព្វថ្ងៃ និងបង្កើតការងារថ្មីឲ្យបានច្រើន យើងត្រូវបង្កើនផលិតភាព (productivity) នៃផលិតករ (producers) គ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។
- ដើម្បីឲ្យពលករខ្មែរទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់ យើងត្រូវជំរុញប្រទេសកម្ពុជាឲ្យខិតខំចាប់យកឧស្សាហកម្ម ឬវិស័យណា ដែលនាំមកនូវតម្លៃបន្ថែម (value added) កាន់តែខ្ពស់ មានន័យថា សកម្មភាពណា ដែលជាការកែច្នៃច្រើនយ៉ាង ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់។

ជាទូទៅ ការបង្កើនផលិតកម្ម (production) ក្នុងវិស័យណាមួយ តម្រូវឲ្យបង្កើតការងារថ្មី ដោយជ្រើសរើសពលករបន្ថែមចូលធ្វើការ។ ដូច្នេះ ដើម្បីបង្កើតការងារថ្មីឲ្យបានច្រើន ក្នងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់យុវជន យើងត្រូវបង្កើនផលិតកម្មនៅក្នុងស្រុកយើង ឲ្យបានច្រើនដែរ។ ការគិតបែបនេះ ជាការត្រឹមត្រូវមែន បើប្រទេសនីមួយៗ រស់យ៉ាងឯកោ ដោយគ្មានធ្វើជំនួញជាមួយប្រទេសជិតខាងឡើយ។ តាមការពិត ការគិតបែបខាងលើនេះ មិនទាន់គ្រប់ជ្រុងជ្រោយទេ ដោយសារមានទំនិញចេញចូលជាប្រចាំ ពីក្នុងទៅក្រៅប្រទេស ហើយពីក្រៅមកក្នុងប្រទេស ដែលឆ្លុះបញ្ចាំងពាណិជ្ជកម្មអន្តរជាតិ។ ដូច្នេះ ជាចុងក្រោយនិងជាសំខាន់បំផុត ការបង្កើនផលិតកម្ម និងការបង្កើតការងារថ្មី គឺអាស្រ័យលើការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង និងគូប្រកួតទាំងអស់ លើទីផ្សារអន្តរជាតិ។

ក្នុងគោលបំណងបង្កើន សមត្ថភាពប្រកួតប្រជែង (competitiveness) របស់យើង ដើម្បីអាចឈ្នះគេបាន យើងត្រូវបង្កើន ផលិតភាព (productivity) នៃផលិតករ (producers) ក្នុងស្រុកយើង គឺធ្វើយ៉ាងណាឲ្យកសិករ និងកសិដ្ឋាន ព្រមទាំង សហគ្រាសឧស្សាហកម្ម និងសិប្បកម្មរបស់យើង អាចបញ្ចេញដាក់លក់លើទីផ្សារនូវផលិតផល (products) ប្រកបដោយគុណភាព និងក្នុងតម្លៃទាបសមរម្យ។

(ចុះផ្សាយនៅលើទំព័រ Facebook របស់ខ្ញុំ ថ្ងៃ ៣០ កញ្ញា ឆ្នាំ ២០១៥)

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter