សម រង្ស៊ី អំពាវនាវឲ្យអ្នកស្នេហាជាតិក្នុងជួរគណបក្សប្រជាជនកម្ពុជា រួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីកម្ចាត់ជនក្បត់ជាតិ ហ៊ុន សែន / Sam Rainsy appeals for all patriotic CPP and CNRP members join together to get rid of Hun Sen

ចែករំលែក ៖​

០៥ តុលា ២០១៩ / 05 October 2019 - Appeal for national unity (*)

សូមបងប្អូនជនរួមជាតិ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកស្នេហាជាតិ រួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីកម្ចាត់ជនក្បត់ជាតិ ហ៊ុន សែន។ ជនតិរច្ឆាន ហ៊ុន សែន នេះ កំពុងតែក្បត់ពាក្យបណ្តាំរបស់សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តាំ ទាំងលោក ស ខេង ទាំងរូបខ្ញុំ សម រង្ស៊ី ឲ្យបង្រួបបង្រួមអ្នកស្នេហាជាតិមកពីគណបក្សធំៗទាំងពីរ ដើម្បីធ្វើឲ្យប្រជារាស្ត្រខ្មែរ ទទួលបានសេចក្តីសុខ និងភាពរុងរឿង។ តែជនតិរច្ឆាន ហ៊ុនសែន ចូលចិត្តតែធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្លួនឯង ដោយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ និងក្រុមគ្រួសារគាត់។ គេចង់តែលើកបន្តុបកូនបង្កើតរបស់គេ ដោយរំលងឥស្សរជនចាស់ទុំជាច្រើន ក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ជនតិរច្ឆាន ហ៊ុន សែន នេះ កំពុងតែបំផ្លាញជាតិ និងសម្លាប់ជាតិ ហើយធ្វើបាបប្រជារាស្ត្រខ្មែរ ដោយលក់ប្រទេសកម្ពុជា ឲ្យទៅជនជាតិចិន ដែលកំពុងតែយកប្រទេសយើង ធ្វើជាអាណានិគមរបស់គេ។ ទង្វើអាក្រក់ទាំងឡាយ របស់ជនតិរច្ឆាន ហ៊ុន សែន នេះ គឺដើម្បីគ្រាន់តែការពារអំណាចផ្តាច់ការរបស់គាត់ និងក្រុមគ្រួសារគាត់តែប៉ុណ្ណោះ។

(*) All patriotic CPP and CNRP members must join together to get rid of Hun Sen, whose vision of the future of Cambodia is of hereditary dictatorship. This national traitor is betraying the will of CPP President Chea Sim who, before his death, recommended to both Sar Kheng and I Sam Rainsy to unite all patriotic Cambodians from both the CPP and the CNRP so as to secure peace and prosperity for the entire Cambodian people. However, Hun Sen cannot stop waging a war against his own people because he only thinks of his personal interest and that of his family. He only wants to promote his own children who are bypassing many older and more experienced CPP officials. Hun Sen is destroying our country while ill-treating our people. He is selling Cambodia to China which is turning our country into a Chinese colony. All Hun Sen's wrongdoings are only due to his blind determination to perpetuate his absolute power while preparing to found a political dynasty.

 

Flag Counter