សូមជួយចែកចាយខិត្តបណ្ណនេះ ឲ្យបានមុនថ្ងៃ ០៩ វិច្ឆិកា ២០១៩​ / Please help share this leaflet before Sam Rainsy's return on 9 November 2019

ចែករំលែក ៖​

០៨ តុលា ២០១៩ / 08 October 2019

សូមជួយចែកចាយខិត្តបណ្ណនេះ ឲ្យបានមុនថ្ងៃ ០៩ វិច្ឆិកា ២០១៩។

Please help share this leaflet before Sam Rainsy's return on 9 November 2019 (*)

ចំពោះ កម្មករ / កម្មការិនី ប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០២០ ត្រូវតម្លើងឲ្យបានយ៉ាងតិច ៣០០ ដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីទ្រទ្រង់ជីវភាពពលករ កុំឲ្យធ្លាក់ចុះ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ យើងត្រូវដឹងថា តម្លៃទំនិញឧបភោគ បរិភោគ និងសេវាទាំងឡាយ (ដូចជា តម្លៃជួលផ្ទះ និងតម្លៃធ្វើដំណើររាល់ថ្ងៃ) នៅប្រទេសកម្ពុជា ថ្លៃជាងនៅប្រទេសជិតខាងឆ្ងាយណាស់ ដោយសារតែនៅស្រុកយើង គេចាយដុល្លារស្ទើរតែជាទូទៅ។ ប្រាក់ដុល្លារ ជារូបិយបណ្ណ សម្រាប់ប្រើប្រាស់ ក្នុងប្រទេសធូរធារ និងលូតលាស់ មិនមែនសម្រាប់ប្រើប្រាស់ ក្នុងប្រទេសក្រីក្រ ដូចប្រទេសកម្ពុជាសព្វថ្ងៃទេ។ ដោយសារតែរបប ហ៊ុន សែន អសមត្ថភាព មិនចេះដោះស្រាយបញ្ហារូបិយបណ្ណជាតិ គឺប្រាក់រៀល ហើយនៅតែធ្វើឲ្យប្រាក់ដុល្លារ គ្របដណ្តប់សេដ្ឋកិច្ចជាតិទាំងមូល ប្រជាពលរដ្ឋខ្មែរ ជាអ្នករងគ្រោះ ដោយត្រូវប្រឈមមុខតម្លៃទំនិញជាទូទៅ ដែលមានកម្រិតខ្ពស់ជាងនៅប្រទេសជិតខាងឆ្ងាយណាស់។ ម្យ៉ាងវិញទៀត ប្រាក់ឈ្នួល សម្រាប់ កម្មករ / កម្មការិនី នៅប្រទេសកម្ពុជា ត្រូវតែខ្ពស់ជាងនៅប្រទេសជិតខាងជាចាំបាច់ ពីព្រោះនៅស្រុកយើងសព្វថ្ងៃ មិនមានសេវាសាធារណៈ (មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ សេវាដឹកជញ្ជូន -ល-) និងសេវាសង្គមកិច្ច (ប្រព័ន្ធជួយឧបត្ថម្ភអ្នកក្រីក្រ និងអ្នកទន់ខ្សោយ) ល្អប្រសើរ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ដូចនៅប្រទេសដទៃទៀតឡើយ។

(*) The leaflet calls on the people to welcome the CNRP leadership's repatriation and tells how the CNRP will help to solve problems facing.
1- Factory workers: the restoration of democracy will prevent the suspension of trade privileges from the European Union and so preserve their jobs. The minimum wage will be increased to USD 300 per month to reflect inflation (the cost of living is much higher in Cambodia than in neighbouring countries because of our dollarized economy) and to take into account the absence of public services and institutionalised social aid that help the poor in other countries.
2- Victims of land grabbing: justice will be rendered with the restitution of their assets stolen by the corrupt powerful and unscrupulous businessmen.
3- Heavily indebted citizens: ill-gotten gains seized from the corrupt top leadership will be used to reimburse the debts of the poorest segment of the population.
4- Civil servants, soldiers and policemen: their positions will be maintained and their salaries increased to ensure decent living conditions and human dignity for their families. Those loyal to the people will be promoted. The current corruption, cronyism and associated injustices will be eliminated to ensure transparency, integrity and social justice.

Flag Counter