ប្រាក់ឈ្នួលរបស់ កម្មករ / កម្មការិនី សម្រាប់ឆ្នាំ ២០២០ ត្រូវតម្លើងឲ្យបានយ៉ាងតិច ៣០០ ដុល្លារអាមេរិក ក្នុងមួយខែ​ / Cambodian workers' minimum wage for 2020 must be increased to USD 300 per month

ចែករំលែក ៖​

១១ តុលា ២០១៩ / 11 October 2019

ប្រាក់ខែ តិចបំផុត ៣០០ដុល្លារ ឆ្នាំក្រោយ / Minimum wage of $300 next year (*)

ប្រាក់ឈ្នួលរបស់ កម្មករ / កម្មការិនី សម្រាប់ឆ្នាំ ២០២០ ត្រូវតម្លើងឲ្យបានយ៉ាងតិច ៣០០ ដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីទ្រទ្រង់ជីវភាពពលករ កុំឲ្យធ្លាក់ចុះ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ យើងត្រូវដឹងថា តម្លៃទំនិញឧបភោគ បរិភោគ និងសេវាទាំងឡាយ (ដូចជា តម្លៃជួលផ្ទះ និងតម្លៃធ្វើដំណើររាល់ថ្ងៃ) នៅប្រទេសកម្ពុជា ថ្លៃជាងនៅប្រទេសជិតខាងឆ្ងាយណាស់ ដោយសារតែនៅស្រុកយើង គេចាយដុល្លារស្ទើរតែជាទូទៅ។ ប្រាក់ដុល្លារ ជារូបិយបណ្ណ សម្រាប់ប្រើប្រាស់ ក្នុងប្រទេសធូរធារ និងលូតលាស់ មិនមែនសម្រាប់ប្រើប្រាស់ ក្នុងប្រទេសក្រីក្រ ដូចប្រទេសកម្ពុជាសព្វថ្ងៃទេ។ ដោយសារតែរបប ហ៊ុន សែន អសមត្ថភាព មិនចេះដោះស្រាយបញ្ហារូបិយបណ្ណជាតិ គឺប្រាក់រៀល ហើយនៅតែធ្វើឲ្យប្រាក់ដុល្លារ គ្របដណ្តប់សេដ្ឋកិច្ចជាតិទាំងមូល ប្រជាពលរដ្ឋខ្មែរ ជាអ្នករងគ្រោះ ដោយត្រូវប្រឈមមុខតម្លៃទំនិញជាទូទៅ ដែលមានកម្រិតខ្ពស់ជាងនៅប្រទេសជិតខាងឆ្ងាយណាស់។ ម្យ៉ាងវិញទៀត ប្រាក់ឈ្នួល សម្រាប់ កម្មករ / កម្មការិនី នៅប្រទេសកម្ពុជា ត្រូវតែខ្ពស់ជាងនៅប្រទេសជិតខាងជាចាំបាច់ ពីព្រោះនៅស្រុកយើងសព្វថ្ងៃ មិនមានសេវាសាធារណៈ (ដូចជាមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ សេវាដឹកជញ្ជូន -ល-) និងសេវាសង្គមកិច្ច (គឺប្រព័ន្ធជួយឧបត្ថម្ភអ្នកក្រីក្រ និងអ្នកទន់ខ្សោយ) ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ដូចនៅប្រទេសដទៃទៀតឡើយ។

(*) Cambodian workers' minimum wage for 2020 must be increased to USD 300 per month to reflect inflation (the cost of living is much higher in Cambodia than in neighbouring countries because of our dollarized economy) and to take into account the absence of decent public services and institutionalised social aid that help the poor in other countries.

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter