តើធ្វើយ៉ាងដូចម្តេច ដើម្បីបង្កើន ផលិតភាព (productivity) សម្រាប់ប្រទេសកម្ពុជាទាំងមូល?

ចែករំលែក ៖​

ការបង្កើតការងារថ្មីឲ្យប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ធ្វើទៅបានពេលណាយើងបង្កើនផលិតភាព នៃកសិកម្ម និង ឧស្សាហកម្មរបស់យើង ពីព្រោះការបង្កើនផលិតភាពនេះ គឺជាការបង្កើនសមត្ថភាពប្រកួតប្រជែង (competitiveness) របស់យើង ដើម្បីអាចប្រកួតឈ្នះគេបាន លើទីផ្សារអន្តរជាតិ។ ប្រកួតឈ្នះគេបាន មានន័យថា យើងអាចបញ្ចេញដាក់លក់លើទីផ្សារនូវផលិតផល (products) ប្រកបដោយគុណភាពខ្ពស់ (ល្អមិនចាញ់គេ ឬល្អលើសគេ) និងក្នុងតម្លៃទាបសមរម្យ (លក់មិនថ្លៃជាងគេ ឬថោកជាងគេ)។
ដើម្បីបង្កើនផលិតភាព នៃពលកម្ម (labour productivity) នៅប្រទេសកម្ពុជា យើងត្រូវ ៖
១- បណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានជំនាញបច្ចេកទេស ស្របទៅនឹងសេចក្តីត្រូវការ របស់ទីផ្សារអន្តរជាតិ។
២- រៀបចំប្រព័ន្ធស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីមកប្រើប្រាស់ (research & development)។
៣- ជម្រុញឲ្យបង្កើនទុនវិនិយោគ លើ ឧបករណ៍ សម្ភារៈ និង បច្ចេកទេសទំនើបបំផុត ក្នុងផលិតកម្មកែឆ្នៃ (processing industries)។ ជម្រុញឲ្យមានការផ្ទេរបច្ចេកវិទ្យាពីស្រុកគេមកស្រុកយើង។

ក្នុងវិស័យទាំង ៣ ខាងលើនេះ រដ្ឋាភិបាលសព្វថ្ងៃមិនអាច ធ្វើបានត្រឹមត្រូវទេ ដោយសារបញ្ហាអភិបាលកិច្ច (ខ្វះចក្ខុវិស័យ ខ្វះឆន្ទៈនយោបាយ ខ្វះសមត្ថភាព និងខ្វះភាពសុច្ចរិត)។ ជាពិសេស ប្រព័ន្ធអប់រំសព្វថ្ងៃ មានកង្វះខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកវិនិយោគទុនសព្វថ្ងៃ ភាគច្រើនចេះតែសូកប៉ាន់ ហើយវិនិយោគខុសទិសដៅ ដូចជាជួញដូរដី និងកាប់ឈើ ដែលជាសកម្មភាព ធ្វើនំអត់ម្សៅ គ្មានបង្កើតការងារអ្វីទេឲ្យប្រជាពលរដ្ឋ។

ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន មានការងារល្អប្រសើរគ្រប់គ្នា ត្រូវតែប្តូរនយោបាយសេដ្ឋកិច្ចទាំងស្រុងតែម្តង។

(ចុះផ្សាយនៅលើទំព័រ Facebook របស់ខ្ញុំ ថ្ងៃ ២៩ ធ្នូ ឆ្នាំ ២០១៥)

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter