២២ តុលា ២០១៩ / 22 October 2019 - Recalling the 1991 Paris Agreements on Cambodia (*)
លោក ជូលាន ហ៊ាល (Julian Hill) តំណាងរាស្ត្រសហព័ន្ធអូស្ត្រាលី អំពាវនាវឲ្យប្រទេសអូស្ត្រាលី និងសហគមន៍អន្តរជាតិ ជម្រុញការអនុវត្តន៍ឲ្យបានត្រឹមត្រូវ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលបានចុះហត្ថលេខា ថ្ងៃ ២៣ តុលា ១៩៩១។ ថ្ងៃ ២៣ តុលា ២០១៩ នេះ គឺជាខួបលើកទី ២៨ នៃថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ដែលជាមូលដ្ឋាននៃក្តីសង្ឃឹម របស់ប្រជារាស្ត្រខ្មែរ មិនបានស្លាប់ជាស្ថាពរ ដូចរបប ហ៊ុន សែន អះអាងនោះទេ។
(*) Australia's Federal Member of Parliament Julian Hill calls on the Australian government and the international community to seriously implement the 1991 Paris Peace Agreements on Cambodia, which were signed exactly 28 years ago. He also denounces the massive and destructive Chinese presence in Cambodia.
លោក ជូលាន ហ៊ាល (Julian Hill) ជាមួយលោក សម រង្សុី នៅការិយាល័យរបស់លោកតំណាងរាស្ត្រ ក្នុងទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ថ្ងៃ ២៦ សីហា ២០១៩ ។ Julian Hill with Sam Rainsy at the MP's office in Melbourne, Australia, 26 August 2019.