តើអ្វីទៅ ដែលហៅថា តម្លៃបន្ថែម? ពេលណាតម្លៃបន្ថែមកើនឡើង ពេលនោះប្រាក់ខែពលករក៏កើនឡើងដែរ

ចែករំលែក ៖​

តម្លៃបន្ថែម កើតចេញពីសកម្មភាពកែច្នៃ ពីវត្ថុធាតុដើម ទៅជាទំនិញប្រើប្រាស់ផ្សេងៗ (value added results from a processing activity)។

- ឧទាហរណ៍ទី១ (1st example) ៖ ឧស្សាហកម្មកាត់ដេរ នៅប្រទេសកម្ពុជា ដែលមានតម្លៃបន្ថែម ទាប (garment industry with low value added) ៖
+ ចំណាយលើក្រណាត់ និងសម្ភារៈផ្សេងៗ ទិញពីក្រៅប្រទេស (cost of fabric and accessories) ៖ តម្លៃ ១០០ ដុល្លារ (100 USD)
+ រោងចក្រកាត់ដេរ កែច្នៃក្រណាត់ឲ្យទៅជាសម្លៀកបំពាក់ ហើយលក់ចេញទៅក្រៅប្រទេស (sale of finished products) ៖ តម្លៃ ២០០ ដុល្លារ (200 USD)
+ តម្លៃបន្ថែម (value added) ៖ ២០០ - ១០០ = ១០០ ដុល្លារ។ តម្លៃបន្ថែម ១០០ ដុល្លារនេះ ប្រើប្រាស់ ឬបែងចែកដូចតទៅ (200 - 100 = 100 USD broken down as follows) ៖
- ប្រាក់ខែកម្មករ (salaries) ៖ ៣០ ដុល្លារ (30 USD)
- រំលស់សម្ភារៈ (depreciation) ៖ ២០ ដុល្លារ (20 USD)
- ចំណាយផ្សេងៗ (various expenses) ៖ ២០ ដុល្លារ (20 USD)
- ពន្ធដារ (taxes) ៖ ១០ ដុល្លារ (10 USD)
- ប្រាក់ចំណេញ (profit) ៖ ២០ ដុល្លារ (20 USD)

- ឧទាហរណ៍ទី២ (2nd example) ៖ ឧស្សាហកម្មអេឡិចត្រូណិក ដូចជាការផលិតកុំព្យូទ័រ ទូរស័ព្ទដៃ នៅប្រទេសគេ ដែលមានតម្លៃបន្ថែម ខ្ពស់ (electronic industry with high value added) ៖
+ ចំណាយលើ វត្ថុធាតុដើម ជ័រប្លាស្ទិច ខ្ចៅខ្ចង និងគ្រឿងបន្លាស់ផ្សេងៗ ទិញចូល (cost of components) ៖ តម្លៃ ១០០ ដុល្លារ (100 USD)
+ ផលិតផលសម្រេច លក់ចេញ (sale of finished products) ៖ តម្លៃ ១០០០ ដុល្លារ (1,000 USD)
+ តម្លៃបន្ថែម (value added) ៖ ១០០០ - ១០០ = ៩០០ ដុល្លារ។ តម្លៃបន្ថែម ៩០០ ដុល្លារនេះ ប្រើប្រាស់ ឬបែងចែកដូចតទៅ (1,000 - 100 = 900 USD broken down as follows) ៖
- ប្រាក់ខែកម្មករ (salaries) ៖ ៣០០ ដុល្លារ (ច្រើនជាងប្រាក់ខែកម្មករឧស្សាហកម្មកាត់ដេរ ១០ ដង) (300 USD, meaning 10 times as high as in the garment industry)
- រំលស់សម្ភារៈ (depreciation) ៖ ២០០ ដុល្លារ (200 USD)
- ចំណាយផ្សេងៗ (various expenses) ៖ ១០០ ដុល្លារ (100 USD)
- ពន្ធដារ (taxes) ៖ ១០០ ដុល្លារ (100 USD)
- ប្រាក់ចំណេញ (profit) ៖ ២០០ ដុល្លារ (200 USD)

នៅប្រទេសកម្ពុជាសព្វថ្ងៃ សហគ្រាសផ្សេងៗ ដូចជារោងចក្រកាត់ដេរ ផ្តល់ឲ្យតម្លៃបន្ថែមទាបណាស់។ អញ្ចឹងហើយបានជាប្រាក់ខែកម្មករ ក៏ទាបដែរ។ ដើម្បីឲ្យពលករខ្មែរ ទទួលបានប្រាក់ខែខ្ពស់ច្រើនដងជាងសព្វថ្ងៃ ប្រទេសយើងត្រូវតែទាក់ទាញឧស្សាហកម្មកែច្នៃ ដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ ច្រើនដងជាងសព្វថ្ងៃ ដូចជាឧស្សាហកម្មអេឡិចត្រូណិច (electronics) ថ្នាំពេទ្យ និងសម្ភារៈក្នុងវិស័យទំនើបបំផុត ដូចជាជីវបច្ចេកវិទ្យា (biotechnologies) និង មនុស្សយន្ត (robotics)។ តែដើម្បីទាក់ទាញឧស្សាហកម្មបែបនេះពីក្រៅប្រទេស ឲ្យមកវិនិយោគបង្កើតរោងចក្រ និងការងារល្អៗ ឲ្យពលករខ្មែរ នៅប្រទេសកម្ពុជា យើងត្រូវតែរៀបចំប្រទេសយើងឡើងវិញ បោសសម្អាតអំពើពុករលួយ ប្តូរនយោបាយសេដ្ឋកិច្ច និងអប់រំបណ្តុះបណ្តាលពលករយើង ជាពិសេសយុវជន ឲ្យមានចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់សហគ្រាសធំៗ ដែលមានលក្ខណៈអន្តរជាតិ ដ៏ល្បីល្បាញ។

(ចុះផ្សាយនៅលើទំព័រ Facebook របស់ខ្ញុំ ថ្ងៃ ២៦ កុម្ភៈ ឆ្នាំ ២០១៦)

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter