សេចក្តីអំពាវនាវ លោក សម រង្ស៊ី ទៅកាន់សហគមន៍អន្តរជាតិ ស្តីពីមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ ០៩ វិច្ឆិកា ២០១៩ / Sam Rainsy's appeal to the international community regarding the repatriation of the CNRP leadership on 09 November 2019 (*)

ចែករំលែក ៖​

២៩ តុលា ២០១៩ / 29 October 2019

សេចក្តីអំពាវនាវ លោក សម រង្ស៊ី ទៅកាន់សហគមន៍អន្តរជាតិ ស្តីពីមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ Sam Rainsy's appeal to the international community regarding the repatriation of the CNRP leadership on 09 November 2019 (*)

ទីក្រុងប៉ារីស ថ្ងៃ ២៩ តុលា ២០១៩

សូមជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរ

ក្រោយពីបាននិរទេសខ្លួនច្រើនឆ្នាំមកហើយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេស្គាល់ថាជាជនផ្តាច់ការដ៏សាហាវ បានគំរាមថា នឹងចាប់ខ្លួនរូបខ្ញុំ ហើយបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ កម្ទេចមនុស្សដែលគាត់ចោទថាជាឧទ្ទាម។ តាមការពិត ខ្ញុំគ្រាន់តែមានបំណងដឹកនាំកម្លាំងខ្មែរអ្នកស្នេហាជាតិ និងស្នេហាសេរីភាព វិលត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញតែប៉ុណ្ណោះ។

គណបក្សប្រឆាំង មានឈ្មោះថាគណបក្សសង្ក្រោះជាតិ ដែលខ្ញុំបានបង្កើតជាមួយលោក កឹម សុខា ទទួលបានសម្លេងគាំទ្រពីសំណាក់ប្រជារាស្ត្រប្រមាណពាក់កណ្តាលនគរ ទោះបីគណបក្សយើង បានរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរយ៉ាងណាក៏ដោយ។ គណបក្សយើង ត្រូវបានគេរំលាយដោយអត្តនោម័ត ហើយមិនអាចចូលរួមក្នុងការបោះឆ្នោតណាមួយបានទេ នាពេលអនាគតដ៏ខ្លី។ សហការីរបស់ខ្ញុំដ៏ឆ្នើមបំផុត ត្រូវគេបាញ់សម្លាប់ ឬក៏ត្រូវគេចាប់យកទៅឃុំឃាំង ឬក៏ត្រូវគេបង្ខំឲ្យនិរទេសខ្លួននៅក្រៅប្រទេស។ ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វីទៀតទេ ក្រៅពីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសន្តិវិធី និងអហិង្សា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឲ្យរស់ឡើងវិញ។ គម្រោងរបស់ខ្ញុំ គឺបំផុសឲ្យមានចលនាមហាជន តាមគម្រូចលនាមហាជន ដែលគេឲ្យឈ្មោះថា “អំណាចប្រជាពលរដ្ឋ” ដូចដែលបានកើតឡើង ដោយសន្តិវិធី និងអហិង្សា នៅប្រទេសហ្វីលីពិន ក្នុងឆ្នាំ ១៩៨៦។

នៅថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា អ្នកប្រជាធិបតេយ្យទាំងអស់ទូទាំងពិភពលោក នឹងអបអរសាទរ ថ្ងៃខួបនៃការផ្តួលរំលំកំផែង ទីក្រុងប៊ែរឡាំង ក្នុងឆ្នាំ ១៩៨៩។ ការផ្តួលរំលំកំផែង ទីក្រុងប៊ែរឡាំងនេះ បានក្លាយទៅជានិមិត្តរូបជាសកល នៃការដណ្តើមយកសេរីភាពមកវិញ ប្រកបដោយជោគជ័យ សម្រាប់ប្រជារាស្ត្រនានាទូទាំងពិភពលោក។ នៅថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ សូមអ្នកប្រជាធិបតេយ្យទាំងអស់ទូទាំងពិភពលោក នឹកមកប្រទេសកម្ពុជាផង ពីព្រោះប្រជារាស្ត្រខ្មែរ កំពុងតែតស៊ូ ដើម្បីដណ្តើមយកសេរីភាពរបស់ខ្លួនមកវិញ។

ខ្ញុំត្រៀមខ្លួនរួចស្រេចហើយ ដើម្បីបូជាសេរីភាពរបស់ខ្ញុំ ហើយស្ម័គ្រចិត្តបូជារហូតដល់ជីវិតរបស់ខ្ញុំ ដើម្បីផ្តល់ឱកាសជាប្រវត្តិសាស្ត្រ ឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកំណើតរបស់ខ្ញុំ និងផ្តល់សេរីភាពជូនប្រជារាស្ត្រដ៏កម្សត់របស់ខ្ញុំ។

សម រង្ស៊ី

(*) Full text of Sam Rainsy's appeal in English

October 29, 2019

PLEASE HELP ENSURE PEACE AND FREEDOM FOR CAMBODIA

After several years in exile, I am returning on November 9 to Cambodia. Prime Minister Hun Sen, who is known as a brutal dictator, has vowed to arrest me and ordered the armed forces to "destroy" all the "rebels" I will be peacefully leading back to our country.

The opposition party I founded with Kem Sokha succeeded in collecting practically half of the popular vote despite being continuously harassed. It has been arbitrarily dissolved and therefore prevented from participating in any future election. My most dedicated colleagues have been assassinated, arrested or forced into exile. I therefore have no option left but to return to Cambodia in a non-violent way to restore democracy by creating an example of People Power similar to in the Philippines in 1986.

On November 9 -- which is Cambodia's independence day -- the world's democrats will be commemorating the fall of the Berlin Wall in 1989, a universal symbol of freedom restored. Please also have Cambodia in your thoughts on that day.

I am prepared to sacrifice my freedom -- and even my life -- to give democracy a chance, to help ensure freedom for my unfortunate people.

Sam Rainsy

 

ព័ត៌មានថ្មីបំផុត
សមាជិកបក្សប្រឆាំងត្រូវបានចាប់ខ្លួនជាប្រព័ន្ធ / Opposition Members Systematically Arrested
គណៈប្រតិភូ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជួបសំណេះសំណាល ថ្ងៃនេះ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសម៉ាឡេស៊ី លោក Saifuddin Abdullah ដែលបានអញ្ជើញពួកយើងទទួលទានអាហារថ្ងៃត្រង់ នៅទីក្រុងកូឡាឡាំពួរ / A CNRP delegation led by Sam Rainsy met today with Malaysia's Foreign Minister and Secretary General of the ruling coalition Saifuddin Abdullah, who invited them for lunch in Kuala Lumpur
លោក សម រង្ស៊ី​ អ្នក​នយោបាយ​ដែល​ត្រូវ​និរទេស​ខ្លួន​ អំពាវនាវឲ្យជនរួមជាតិបន្តការតស៊ូបណ្ដេញជនផ្ដាច់ការ / Self-exiled opposition leader Sam Rainsy urges countrymen to rally on
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក រៀបចំញត្តិដើម្បី ទាមទារឲ្យលោក ហ៊ុន សែន ធានាសុវត្ថិភាព និងសេរីភាព របស់ថ្នាក់ដឹកនាំគណបក្សសង្រោះច ជាតិ ពេលវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ / US senators are initiating a resolution that calls on the Cambodian authorities to insure the safe return of opposition members and democracy activists
ឥស្សរជនគណបក្សប្រឆាំងកម្ពុជា សន្យាថានឹងពង្រឹងសកម្មភាព / Cambodian opposition figure Rainsy promises to intensify action
Flag Counter