គណបក្សសង្គ្រោះជាតិ ជាក្តីសង្ឃឹមតែមួយគត់ សម្រាប់ប្រជារាស្រ្តខ្មែរ

ចែករំលែក ៖​

គណបក្សសង្គ្រោះជាតិ ជាក្តីសង្ឃឹមតែមួយគត់ សម្រាប់ប្រជារាស្រ្តខ្មែរ។
Le CNRP représente le seul et dernier espoir du peuple khmer.
យើងមិនត្រូវបណ្តោយឲ្យ ហ៊ុន សែន បំបែកគណបក្សសង្គ្រោះជាតិ បានឡើយ។
Ne laissons pas Hun Sen briser l’unité du CNRP et l’espoir du peuple khmer.
សូមចូលរួមវេទិកាសាធារណៈ នៅទីក្រុងប៉ារីស ថ្ងៃសៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពីម៉ោង ១:៣០ នាទី រសៀល។
Venez à la réunion publique à Paris ce samedi 15 décembre 2018 à partir de 13h30.
អាសយដ្ឋាន / Adresse: ESPACE DE CHARENTON, 327 rue de Charenton, 75012 PARIS. Métro: Porte de Charenton.

ក្នុងឱកាសនោះ នឹងមានធ្វើរបាយការណ៍ ពីលទ្ធផល នៃសន្និសីទពិភពលោក សាខាគណបក្សសង្គ្រោះជាតិ ក្រៅប្រទេស ដែលបានធ្វើឡើងនៅទីក្រុង អាត្លង់តា (Atlanta) សហរដ្ឋអាមេរិក កាលពីថ្ងៃ ០១-០២ ធ្នូ ២០១៨។ សេចក្តីសម្រេចរបស់សន្និសីទនោះ នឹងត្រូវប្រកាសចូលជាធរមាន ក្នុងឱកាសកិច្ចប្រជុំ នៅទីក្រុងប៉ារីសនេះ។ ជាពិសេស លោក សម រង្ស៊ី នឹងឡើងធ្វើជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគណបក្សយើង មានមេដឹកនាំបណ្តោះអាសន្នម្នាក់ ដែលមានសេរីភាពពេញលេញ ហើយអាចធ្វើសេចក្តីសម្រេចបានគ្រប់បែបយ៉ាង ដោយមិនខ្លាច ហ៊ុន សែន សម្លុត។ សូមចូលមើលវីដេអូ 
https://www.facebook.com/rainsy.sam.5/videos/341276910034002/

A cette occasion, il sera présenté un rapport sur les travaux de la Conférence Mondiale du CNRP d'Outre-Mer rassemblant toutes les antennes du CNRP à l'étranger qui s'est réunie à Atlanta, Etats-Unis, les 1er et 2 décembre 2018.
L'entrée en vigueur des décisions prises à Atlanta sera proclamée lors de cette réunion à Paris, notamment l'entrée en fonction de M. Sam Rainsy en tant que Président par intérim du CNRP afin de doter notre parti d'un dirigeant qui ne soit pas un otage de Hun Sen et qui a la pleine liberté pour prendre les décisions qui s'imposent dans l'intérêt national. Voir la vidéo
https://www.facebook.com/rainsy.sam.5/videos/341276910034002/

បើ ហ៊ុន សែន បំបែកគណបក្សសង្គ្រោះជាតិបាន គាត់នឹងទទួលបានជ័យជំនះពីរយ៉ាង ៖
១- កម្ចាត់គណបក្សប្រឆាំងតែមួយគត់ (CNRP) ដែលនឹងមានប្រៀបលើគណបក្សគាត់ (CPP) ពេលណាមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ពិតប្រាកដ ក្រោមការឃ្លាំមើលពីអន្តរជាតិ។
២- រួចផុតពីទណ្ឌកម្មអន្តរជាតិ ពីព្រោះអស់ពីគណបក្សសង្គ្រោះជាតិទៅ គាត់នឹងប្រាប់អន្តរជាតិថា មិនចាំបាច់ដាក់សម្ពាធលើគាត់ទៀតទេ ពីព្រោះគាត់គ្រប់គ្រងស្ថានការណ៍នយោបាយបាន ដោយរលូនហើយ។

Si Hun Sen réussit à diviser le CNRP, c'est-à-dire à séparer Kem Sokha de Sam Rainsy, il remporterait deux victoires:
1- Se débarrasser du seul parti d'opposition (CNRP) capable de vaincre son propre parti (CPP) en cas d'élections libres et honnêtes sous supervision internationale.
2- Echapper aux sanctions internationales et sauver son régime parce que, après la disparition du CNRP, Hun Sen pourra montrer une façade de démocratie où une faible opposition acceptera de jouer à son jeu. Donc, la communauté internationale n'aura plus de raison de sanctionner son régime.

Flag Counter