ចំណុចសំខាន់ក្នុងសុន្ទរកថាលោកស្រី Frederica Mogherini អនុប្រធានសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស ដែលបានថ្លែងនៅសភាអឺរ៉ុប ទីក្រុង Strasbourg ប្រទេសបារាំង ប៉ុន្មាននាទី មុនសភាអឺរ៉ុបនេះ អនុម័តញត្តិមួយជាប្រវត្តិសាស្ត្រ ស្តីពីកម្ពុជា នៅថ្ងៃទី ១៣ ខែកញ្ញ ឆ្នាំ ២០១៨ / European Union vice president Frederica Mogherini's speech at the European Parliament in Strasbourg, just before the adoption of a historic Resolution on Cambodia on 13 September 2018

ចែករំលែក ៖​

១៣ កញ្ញ ២០១៨ / 13 September 2018

ចំណុចសំខាន់ក្នុងសុន្ទរកថាលោកស្រី Frederica Mogherini អនុប្រធានសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស ដែលបានថ្លែងនៅសភាអឺរ៉ុប ទីក្រុង Strasbourg ប្រទេសបារាំង ប៉ុន្មាននាទី មុនសភាអឺរ៉ុបនេះ អនុម័តញត្តិមួយជាប្រវត្តិសាស្ត្រ ស្តីពីកម្ពុជា នៅថ្ងៃទី ១៣ ខែកញ្ញ ឆ្នាំ ២០១៨ ៖

-ថ្មីៗនេះ ប្រទេសកម្ពុជា បានដើរថយក្រោយ ហើយបានវិលត្រឡប់ទៅរករបបបក្សតែមួយ គឺរបបផ្តាច់ការ
- សេរីភាព សម្រាប់គណបក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវបានលុបបំបាត់
- លទ្ធផលនៃការបោះឆ្នោតតចុងក្រោយនេះ មិនឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរទេ
- ការបោះឆ្នោត ដែលមិនមានគណបក្សប្រឆាំងចូលរួមផងដែរ មិនអាចយកជាការបានទេ
- ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ ត្រូវបានគេយកមកប្រើប្រាស់ ដើម្បីគាបសង្កត់គណបក្សប្រឆាំង និងសង្គមស៊ីវិល
- យើងបានប្រមានហើយ ថាសហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្ម លើរបបផ្តាច់ការនៅកម្ពុជា បើស្ថានការណ៍មិនល្អប្រសើរឡើងវិញទេ
- ដោយសារតែស្ថានការណ៍ នៅតែយ៉ាប់យ៉ឺនដដែល យើងរៀបចំដាក់ទណ្ឌកម្មយ៉ាងជាក់ស្តែង
- ការគោរពសិទ្ធិមនុស្ស ជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យយើងលើកលែងពន្ធដារ ចំពោះទំនិញផលិតនៅកម្ពុជា
- សហភាពអឺរ៉ុប បានជួយប្រទេសកម្ពុជា ក្នុងច្រើនវិស័យ ច្រើនឆ្នាំមកហើយ
- យើងមានបំណងចង់ជួយប្រទេសកម្ពុជា តទៅទៀត
- តែរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់ការគាបសង្កត់ មកលើប្រជាពលរដ្ឋខ្លួនឯង
- យើងចង់ឃើញ រដ្ឋអំណាច ទម្លាក់ការចោទប្រកាន់ទាំងអស់ ចំពោះលោក កឹម សុខា
- យើងស្នើឲ្យមានការចរចាឡើងវិញ រវាង រដ្ឋាភិបាល និងគណបក្សប្រឆាំង
- យើងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ទាំងអស់មកលើមន្ត្រី និងសកម្មជនគណបក្សប្រឆាំង និងសង្គមស៊ីវិល
- យើងចង់ឃើញ មន្ត្រីគណបក្សប្រឆាំង ១១៨ រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ
- ត្រូវតែប្រគល់សងតំណែងជាប់ឆ្នោត ឲ្យទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សប្រឆាំង ដែលបានជាប់ឆ្នោត ខែមិថុនា ឆ្នាំ ២០១៧
- មន្ត្រី និងសកម្មជនគណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលកំពុងនិរទេសខ្លួន ត្រូវតែមានសិទ្ធិត្រឡប់មកប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព
- ច្បាប់ទាំងឡាយ ដែលរឹតត្បិតសេរីភាពប្រជាពលរដ្ឋ ត្រូវតែសើរើឡើងវិញ
- យោងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ រដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តរបបប្រជាធិបតេយ្យ សេរី ពហុបក្ស
- ដូច្នេះ ត្រូវតែគោរពឡើងវិញឲ្យបានត្រឹមត្រូវ ចំពោះសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ
- បើចរន្តដ៏អាក្រក់ដូចសព្វថ្ងៃ នៅតែបន្តទៅមុខទៀត យើងនឹងចាត់វិធានការជាក់ស្តែង និងសមស្រប ជាពុំខាន។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter