សារលោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ / SAM RAINSY’S MESSAGE TO THE CAMBODIAN PEOPLE

ចែករំលែក ៖​

១៥ វិច្ឆិកា ២០១៩ / 15 November 2019

សារលោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ 

ព្រឹត្តិការណ៍ នៅប្រទេសកម្ពុជា កំពុងតែដើរយ៉ាងលឿន ដោយសារតែការតស៊ូរបស់ប្រជារាស្ត្រខ្មែរ ពីខាងក្នុងប្រទេសផង និងដោយសារតែសម្ពាធអន្តរជាតិ ពីក្រៅប្រទេសផង។ ជាពិសេស សហភាពអឺរ៉ុប ទើបតែបានដាក់ឱសានវាទ ឲ្យលោក ហ៊ុន សែន បើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យ ដំណើរការឡើងវិញ ឲ្យបានមុនថ្ងៃ ១២ ធ្នូ ២០១៩ នេះ។ ប្រជារាស្ត្រខ្មែរ ត្រូវតែបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដោយសន្តិវិធី ដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថា យើងមិនព្រមទទួលទណ្ឌកម្ម ពីអន្តរជាតិ ដោយសារលោក ហ៊ុន សែន និង ជំនួសលោក ហ៊ុន សែន ទេ។ យើងចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករ ប្រមាណ ៨ សែននាក់។ យើងនឹងតស៊ូ ដើម្បីផ្តួលរំលំរបប ហ៊ុន សែន បើលោក ហ៊ុន សែន ខ្លួនឯង មិនព្រមកែខ្លួន ហើយមិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុប។

ខ្ញុំយល់ឃើញថា សម្ពាធអន្តរជាតិ ច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ ពេលនេះ ពីព្រោះលោក ហ៊ុន សែន មិនហ៊ាន និងមិនអាចច្រានចោល ការទាមទារដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុបទេ ក្នុងនោះ មានការទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា និងសកម្មជន គណបក្សសង្គ្រោះជាតិទាំងអស់ ដែលត្រូវបានគេចាប់ខ្លួន ឬគំរាមកំហែង ក្នុងពេលថ្មីៗនេះ។ បន្ទាប់មកទៀត ដោយសារតែថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនមានកំហុស ឬទោសអ្វីទេ លោក ហ៊ុន សែន ត្រូវតែបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ពីព្រោះការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ១៦ វិច្ឆិកា ២០១៧ គឺជាទង្វើខុសច្បាប់ ពីព្រោះលោក ហ៊ុន សែន និងបក្ខពួកគាត់ គ្មានមូលដ្ឋានអ្វីទាល់តែសោះ ក្នុងការចោទប្រកាន់ថា លោក កឹម សុខា ជាជនក្បត់ជាតិ។

សូមបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ អត់ធ្មត់បន្តិចទៀត។ យើងជិតទទួលបានជ័យជំនះហើយ។ ខ្ញុំ សម រង្ស៊ី មិនអាចលើកទ័ពទៅតទល់ជាមួយលោក ហ៊ុន សែន បានទេ ហើយក៏មិនអាចឆ្លងកាត់ដែនដីប្រទេសថៃបានដែរ បើរដ្ឋាភិបាលប្រទេសថៃ បិទផ្លូវមិនឲ្យខ្ញុំចូលទៅប្រទេសគេ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជា ដូចបានគ្រោងទុក សម្រាប់ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ តែខ្ញុំកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដោយអហិង្សា និងសន្តិវិធី។

សម រង្ស៊ី

SAM RAINSY’S MESSAGE TO THE CAMBODIAN PEOPLE

Events in Cambodia are moving very fast because of the Cambodian people’s struggle from inside the country and international pressure from abroad. In particular, the European Union has just issued an ultimatum to Hun Sen pressuring him to restore democracy before 12 December 2019. The Cambodian people must continue to conduct all sorts of peaceful activities to tell the international community that we don’t want to suffer from international sanctions because of Hun Sen and in Hun Sen’s place. We want to preserve the EBA trade privilege scheme from the European Union so as to preserve the jobs and livelihoods of up to 800,000 factory workers. We will continue our fight to topple the Hun Sen regime if Hun Sen doesn’t want to change direction himself and to restore democracy as required by the European Union.

It is obvious now that international pressure is effective because Hun Sen is afraid and cannot afford to reject the European Union’s rightful demands including a dropping of all charges levied against Kem Sokha and all CNRP activists who have been recently arrested or forced to going into hiding because of the threats they had received. Subsequently, as a result of the fact that all CNRP leaders and activists will have been cleared of all the charges initially raised against them, Hun Sen must open the way for a reinstatement of the CNRP since this party was arbitrarily and illegally dissolved on 16 November 2017 by the Hun Sen’s Kangaroo Court which groundlessly accused Kem Sokha of treason.

Please be patient and persevere: We are on our way to victory.

I, Sam Rainsy, had no plan to raise an army to confront Hun Sen and I could not cross Thailand’s territory since the Thai government denied me access to their country, which was a necessary step before reaching Cambodia by land as planned for 9 November 2019. But I have been since working through diplomatic means to find another way for the CNRP leadership to return to Cambodia in a very near future in a peaceful and non-violent manner.

Sam Rainsy

Flag Counter