ហ៊ុន សែន កំពុងតែរងសម្ពាធ ពីសហភាពអឺរ៉ុប ដែលគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA / Hun Sen is under pressure from the European Union which is threatening to suspend the EBA trade privilege system

ចែករំលែក ៖​

១៨ វិច្ឆិកា ២០១៩ / 18 November 2019 - Cambodia must preserve EBA (*)

ហ៊ុន សែន កំពុងតែរងសម្ពាធ ពីសហភាពអឺរ៉ុប ដែលគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ បើ ហ៊ុន សែន មិនព្រមធ្វើតាមសំណើរបស់សហភាពអឺរ៉ុបទេ មានន័យថា ជនផ្តាច់ការនេះ កំពុងតែវាយឆ្នាំងបាយរបស់កម្មករ ដោយចាប់កម្មករ ធ្វើជាចំណាប់ខ្មាំង ហើយបង្ខំឲ្យកម្មករ ទទួលទណ្ឌកម្មអន្តរជាតិ ដោយសារគាត់ និងជំនួសគាត់។ បើចង់ឲ្យប្រទេសកម្ពុជា រួចផុតពីការព្យួរប្រព័ន្ធ EBA ហើយចង់រក្សាការងារឲ្យកម្មករ ហ៊ុន សែន គ្រាន់តែដោះលែងអ្នកទោសនយោបាយទាំងអស់ទៅ ដោយទម្លាប់ចោលការចោទប្រកាន់ មកលើជនរងគ្រោះទាំងនោះ ហើយបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទៅ វាគ្រប់គ្រាន់ហើយ។ ប្រជារាស្ត្រក៏ចាំតែអបអរសាទរ វិធានការបែបនេះ។ តែបើ ហ៊ុន សែន មិនព្រមកែខ្លួនទេ គាត់ជាជនបំផ្លាញជាតិ និងសម្លាប់រាស្ត្រ យ៉ាងពិតប្រាកដ។

(*) Hun Sen is under pressure from the European Union which is threatening to suspend the EBA trade privilege system. If Hun Sen doesn't accept to meet the EU requirements it means that this dictator is willing to destroy the jobs and livelihoods of hundreds of thousands of workers by taking them hostage and forcing them to endure EU sanctions because of him and in his place. To prevent EBA suspension and job losses for workers, Hun Sen has just to release all political prisoners by dropping all charges against them so as to open the way for a reinstatement of the CNRP. The Cambodian people would applaud such measures. But if Hun Sen doesn't want to reverse his repressive policy, it means that he is destroying our country and making our people suffer.

Flag Counter