ដំណើរទស្សនកិច្ចដ៏ជោគជ័យ របស់គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ទៅប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃ ០៩ ដល់ ១៥ វិច្ឆិកា ២០១៩ / The successful visit by the CNRP delegation led by Sam Rainsy to Malaysia and Indonesia from 9 to 15 November 2019

ចែករំលែក ៖​

១៩ វិច្ឆិកា ២០១៩ / 19 November 2019 - Sam Rainsy's visit to Malaysia and Indonesia (*)

ដំណើរទស្សនកិច្ច គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ទៅប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃ ០៩ ដល់ ១៥ វិច្ឆិកា ២០១៩។

ហ៊ុន សែន ជាមនុស្សអវិជ្ជា ប្រកបដោយគ្រោះថ្នាក់ ដែលមិនសមធ្វើជាថ្នាក់ដឹកនាំប្រទេសទាល់តែសោះ។ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាត់បានបង្ហាញពីភាពល្ងង់ខ្លៅរបស់គាត់ គួរឲ្យអស់សំណើចផង ព្រួយបារម្ភផង ពេលដែលគាត់និយាយថា ប្រទេសកម្ពុជា មិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបទេ។ គាត់និយាយថែមទៀតថា គាត់នឹងយកទឹកប្រាក់ពីថវិកាជាតិ ទៅបើកប្រាក់ខែឲ្យកម្មករ បើកម្មករបាត់បង់ការងារ ដោយសារប្រទេសកម្ពុជា បាត់បង់ប្រព័ន្ធ EBA។ អ្វីដែលបង្ហាញថា ហ៊ុន សែន មិនយល់អ្វីទាល់តែសោះ គឺត្រង់គាត់លាយឡំវិស័យសាធារណៈ និងវិស័យឯកជន។ ថវិកាជាតិ ស្ថិតនៅក្នុងវិស័យសាធារណៈ តែចំណាយបង់ប្រាក់ខែឲ្យកម្មករ ដែលធ្វើការនៅតាមក្រុមហ៊ុនឯកជន គឺស្ថិតនៅក្នុងវិស័យឯកជន។ គេមិនដែលយកទឹកប្រាក់ពីវិស័យសាធារណៈ ទៅលាយឡំក្នុងចំណាយក្នុងវិស័យឯកជននោះទេ។ បើធ្វើតាម ហ៊ុន សែន និយាយនោះ គឺបើយើងតម្រូវឲ្យរដ្ឋដែលគ្រប់គ្រងវិស័យសាធារណៈ បើកប្រាក់ខែឲ្យកម្មករ ដែលធ្វើការក្នុងវិស័យឯកជននោះ ពេលនោះ រដ្ឋនឹងខ្វះទឹកប្រាក់ ដើម្បីបើកប្រាក់ខែ ឲ្យមន្ត្រីរាជការ ប៉ូលីស ទាហាន ដែលធ្វើការបម្រើជាតិ ក្នុងវិស័យសាធារណៈ យ៉ាងពិតប្រាកដ។

(*) The successful visit by the CNRP delegation led by Sam Rainsy to Malaysia and Indonesia from 9 to 15 November 2019 is very promising for democracy in Southeast Asia as it was a slap in the face for Hun Sen, who had asked Cambodia's neighbouring countries to prevent Sam Rainsy from entering.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter