អង្គការសុខភាពពិភព​ប្រកាសអាសន្ន​ជម្ងឺ​កូរ៉ូណាវីរុស ​តែ​ ហ៊ុន​ សែន​ បែរជា​ហាមមិន​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ពាក់ម៉ាស់ ខ្លាចក្រែងចៅហ្វាយចិនរបស់គាត់អាក់អន់ចិត្ត។​ / World Health Organization WHO declares global emergency over the novel corona virus originated from China. All countries in the world take precautionary measures to protect their citizens except Hun Sen who forbids Khmers to wear protective masks out of ignorance and his desire to please his masters in China.

ចែករំលែក ៖​

៣១ មករា ២០២០ / 31 January 2020 - Coronavirus spreading in Cambodia too (*)

ហ៊ុន សែន ឆ្កួតមែនទែនហើយ។ គាត់នៅតែបន្តឲ្យទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ មកពីប្រទេសចិន ចូលមកប្រទេសកម្ពុជា តាមចិត្ត ដូចធម្មតា ក្នុងខណៈដែលពិភពលោកទាំងមូល ប្រកាសភាពអាសន្ន ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា កុំឲ្យរាលដាលពីប្រទេសចិន ចូលមកប្រទេសនានាផ្សេងទៀត។ ប្រទេសវៀតណាម ប្រទេសរុស្ស៊ី និងប្រទេសមួយចំនួន ដែលមានទំនាក់ទំនងជិតស្និតជាមួយប្រទេសចិន ក៏គេបិទព្រំដែនគេ មិនឲ្យអ្នកធ្វើដំណើរពីប្រទេសចិន ចូលមកក្នុងប្រទេសគេ។ ហ៊ុន សែន សុខចិត្តទទួលយកហានិភ័យ ឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយជំងឺមកពីប្រទេសចិន ពីព្រោះគាត់ត្រូវការចិន ដើម្បីការពារអំណាចផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដែលគាត់ដឹកនាំសព្វថ្ងៃ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្ងីល្ងើជាងគេ ក្នុងពិភពលោក ដែលមិនដឹងថា សីតុណ្ហភាពធម្មតា ក្នុងខ្លួនប្រាណមនុស្ស គឺជុំវិញ ៣៧ អង្សារ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់អ្នកកាសែត នៅថ្ងៃ ២៩ មករា ២០២០ ថាវីរុសកូរ៉ូណា ដ៏សាហាវ ទំនងជា មិនរាលដាលទេ ដោយសារតែធាតុអាកាសក្តៅ នៅស្រុកយើង។ គាត់ក៏បានបន្ថែមថា វីរុសដែលបង្កគ្រោះថ្នាក់ដល់ផ្លូវដង្ហើមនេះ មិនអាចរស់នៅក្នុងសីតុណ្ហភាព លើសពី ៣០ អង្សារទេ ដូច្នេះ ការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅស្រុកខ្មែរ មិនងាយស្រួលកើតឡើងទេ។ សូមប្រាប់ទៅលោក ម៉ម ប៊ុនហេង ថាប្រទេសដែលមានធាតុអាកាសក្តៅ ដូចប្រទេសកម្ពុជា ដូចជាប្រទេសឥណ្ឌា ស្រីលង្កា ហ្វីលីពីន វៀតណាម ថៃ -ល- គេបានប្រកាសភាពអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលរបស់វីរុសកូរ៉ូណានេះ។ សូមអានអត្ថបទក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ៖ https://tinyurl.com/u93k4tf

(*) THE WORLD’S MOST STUPID MINISTER OF HEALTH WHO IGNORES THAT THE HUMAN BODY TEMPERATURE IS NORMALLY AROUND 37C
Cambodia’s Health Minister Mam Bun Heng reportedly said on January 29, 2020 that the deadly Coronavirus is unlikely to spread in Cambodia because of this country’s hot climate. He added that the pneumonia-like virus cannot survive in temperatures higher than 30C, and therefore, people-to-people infections are unlikely in Cambodia. Can someone please tell Hun Sen and his stupid minister of health that the World Health Organisation has now declared Coronavirus a global health emergency. Even in hot countries and even in Cambodia. “Cambodia too hot for virus,” this is the laughable title of an article in The Phnom Penh Post reflecting the view of Hun Sen's minister.
More details at https://www.dailymail.co.uk/…/Cambodia-minister-rebuked-say…

 

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter