គណបក្សសង្គ្រោះជាតិ ត្រៀមរៀបចំមាតុភូមិនិវត្តន៍ម្តងទៀត សម្រាប់លោក សម រង្សុី ក្នុងឆ្នាំ ២០២០ នេះ​ / The CNRP to prepare another plan for Sam Rainsy's return to Cambodia in 2020

ចែករំលែក ៖​

០៦ កុម្ភៈ ២០២០ / 06 February 2020 

ខ្មែរជំនាន់ក្រោយនឹងចងចាំ ថ្ងៃ ០៩ វិច្ឆិកា ២០១៩ ថាជាថ្ងៃមួយដ៏អស្ចារ្យ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ថ្ងៃ ០៩ វិច្ឆិកា ២០១៩ គឺជាជោគជ័យមួយដ៏ត្រចះត្រចង់ សម្រាប់គណបក្សសង្គ្រោះជាតិ និងអ្នកប្រជាធិបតេយ្យខ្មែរគ្រប់រូប។

ទោះជាលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្ក្រោះជាតិ មិនបានចូលទៅដល់ប្រទេសកម្ពុជា នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ នោះ យ៉ាងណាក៏ដោយ ក៏ការរៀបចំធ្វើមាតុភូមិនិវត្តន៍នេះ បាននាំមកនូវជោគជ័យ សម្រាប់គណបក្សសង្គ្រោះជាតិ ក្នុង ៥ ប្រការ ដូចតទៅ ៖

១- លោក សម រង្ស៊ី បានបង្ហាញពីភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ខ្លួន ហើយលោក ហ៊ុន សែន បានបង្ហាញពីការភ័យខ្លាច និងភាពកំសាករបស់គាត់។
ការភ័យខ្លាចរបស់លោក ហ៊ុន សែន បានធ្វើឲ្យគាត់បិទផ្លូវគ្រប់ច្រក មិនឲ្យលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា ដោយមាន ៖
- ការហាមឃាត់ មិនឲ្យក្រុមហ៊ុនអាកាសចរណ៍ណា ដឹកលោក សម រង្ស៊ី មកព្រលានយន្តហោះណាមួយ នៅប្រទេសកម្ពុជា
- ការត្រូវរ៉ូវគ្នាជាមួយរដ្ឋាភិបាលប្រទេសថៃ មិនឲ្យលោក សម រង្ស៊ី ឆ្លងកាត់ប្រទេសថៃ ដើម្បីធ្វើដំណើរតាមផ្លូវគោក ឆ្ពោះមកប្រទេសកម្ពុជា
- ការពង្រាយកងកម្លាំងប្រដាប់អាវុធរាប់ម៉ឺននាក់ ដែលទទួលបញ្ជាឲ្យប្រើអាវុធគ្រប់ធុន ដើម្បីទប់ស្កាត់មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ការចាប់ចងសកម្មជនគណបក្សសង្គ្រោះជាតិ និងការគំរាមកំហែងប្រជាពលរដ្ឋ មិនឲ្យទៅទទួលលោក សម រង្ស៊ី។
កាលពីមុនថ្ងៃ ០៩ វិច្ឆិកា ២០១៩ លោក ហ៊ុន សែន តែងតែអះអាងថា គាត់ត្រៀមចាប់លោក សម រង្ស៊ី យកទៅឃុំឃាំងភ្លាម ពេលណាលោក សម រង្ស៊ី ធ្វើដំណើរមកដល់ប្រទេសកម្ពុជា តែពេលនេះ ដែលលោក សម រង្ស៊ី ត្រៀមចូលមកប្រទេសកម្ពុជា ដើម្បីឲ្យគាត់ចាប់ លោក ហ៊ុន សែន បែរទៅជារារាំងមិនឲ្យលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជាទៅវិញ។ តាមការពិត លោក ហ៊ុន សែន ដឹងថា ពេលណាលោក សម រង្ស៊ី មកដល់ប្រទេសកម្ពុជាភ្លាម ពេលនោះប្រជារាស្ត្រ និងកម្លាំងប្រដាប់អាវុធមួយចំនួនធំ នឹងបះបោរទម្លាក់គាត់ចេញពីតំណែង ពីព្រោះគេស្អប់ខ្ពើមរបបគាត់ កាន់តែខ្លាំងឡើងៗ។
ក្រោយពីថ្ងៃ ០៩ វិច្ឆិកា ២០១៩ មក គ្មាននរណាលើកឡើងពីការភ័យខ្លាចរបស់លោក សម រង្ស៊ី ចំពោះលោក ហ៊ុន សែន ទេ។ មានតែគេលើកឡើងពីការភ័យខ្លាចរបស់លោក ហ៊ុន សែន ចំពោះលោក សម រង្ស៊ី ទៅវិញ ពេលនេះ។

២- លោក សម រង្ស៊ី ទទួលបានជ័យជំនះផ្លូវនយោបាយ និងចិត្តសាស្ត្រ លើសមរភូមិសារព័ត៌មាន និងសាធារណៈមតិអន្តរជាតិ។
សាម៉ីខ្លួន អាចទទួលបានជ័យជំនះបែបនេះ លុះត្រាតែខ្លួនមានកម្រិតវប្បធម៌ និងសីលធម៌ ខ្ពស់ជាងគូបដិបក្ខរបស់ខ្លួន។
កាលពីថ្ងៃ ១១ វិច្ឆិកា ២០១៩ សារព័ត៌មាន Le Monde ដែលជាកាសែតដ៏ល្បីល្បាញជាងគេ នៅប្រទេសបារាំង បានសរសេរថា ទោះជាលោក សម រង្ស៊ី មិនបានសម្រេចគម្រោងមាតុភូមិនិវត្តន៍របស់លោក យ៉ាងណាក៏ដោយ ក៏លោកបានទទួលជ័យជំនះ លើសមរភូមិសារព័ត៌មាន ពីព្រោះពិភពលោកទាំងមូល និយាយតែពីលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដោយគេនិយាយតែក្នុងន័យល្អ។

៣- ពិភពលោកទាំងមូល បានយល់ឃើញយ៉ាងច្បាស់ អំពីសារធាតុផ្តាច់ការ និងព្រៃផ្សៃ នៃរបប ហ៊ុន សែន។
គម្រោងមាតុភូមិនិវត្តន៍របស់គណបក្សសង្គ្រោះជាតិ បានធ្វើឲ្យពិភពលោកចង់យល់ ហើយបានយល់ ពីស្ថានការណ៍នយោបាយពិតប្រាកដ នៅប្រទេសកម្ពុជា។ កាលពីថ្ងៃ ១៥ វិច្ឆិកា ២០១៩ សារព័ត៌មានអន្តរជាតិ ASEAN Today បានសរសេរថា ទោះជាលោក សម រង្ស៊ី មិនទាន់បាននាំមកលទ្ធិប្រជាធិបតេយ្យ ជូនប្រទេសកម្ពុជា យ៉ាងណាក៏ដោយ ក៏លោកបានធ្វើឲ្យពិភពលោក ចង់ស្វែងយល់ពីការពិត នៅប្រទេសកម្ពុជា។ ការពិត ដែលគេបានយល់ឃើញទាំងអស់គ្នា គឺយល់ពីរបបផ្តាច់ការ និងខុសច្បាប់ ដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃ។ យើងសប្បាយចិត្តណាស់ ដោយពិភពលោក បានយល់ពីការពិត ស្តីពីប្រទេសកម្ពុជា ពីព្រោះការពិត គឺជាមូលដ្ឋាន នៃយុត្តិធម៌ ដែលប្រជារាស្ត្រខ្មែរត្រូវការ។

៤- គណបក្សសង្គ្រោះជាតិ បានបង្ហាញពីភាពរឹងមាំ និងរស់រវើករបស់ខ្លួន ក្រោយពីលោក ហ៊ុន សែន បានរំលាយគណបក្សយើង ត្រឹមតែលើក្រដាស។
ការភ័យស្លន់ស្លោរបស់លោក ហ៊ុន សែន ក្រោយពីលឺការប្រកាសមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ធ្វើឲ្យពិភពលោក ឈប់ជឿការឃោសនា នៃរបបទីក្រុងភ្នំពេញសព្វថ្ងៃ ដែលអះអាងថាគណបក្សសង្គ្រោះជាតិ បានស្លាប់ទៅហើយ ក្រោយពីអាជ្ញាធរបានរំលាយគណបក្សនេះ ដោយអត្តនោម័ត កាលពីខែវិច្ឆិកា ២០១៧។ ប្រតិកម្មយ៉ាងស្លន់ស្លោ និងព្រៃផ្សៃ របស់លោក ហ៊ុន សែន ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងប្រជារាស្ត្រខ្មែរយ៉ាងសន្ធឹកសន្ធាប់ ដែលត្រៀមទៅទទួលលោក សម រង្ស៊ី បង្ហាញថា គណបក្សសង្គ្រោះជាតិ នៅតែរស់រវើក ក្នុងបេះដូងប្រជាពលរដ្ឋ ដែលរង់ចាំលោក សម រង្ស៊ី ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ។

៥- គណបក្សសង្គ្រោះជាតិ ទទួលបានជ័យជំនះផ្លូវទូត នៅក្នុងជួរសហគមន៍អាស៊ាន។
ដោយមិនអាចចូលមកប្រទេសកម្ពុជាបាន នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ភ្លាម ហើយត្រូវបានទទួលដោយរដ្ឋមន្ត្រី និងតំណាងរាស្ត្រ នៃប្រទេសទាំងពីរនេះ ដែលគេចាត់ទុកថាជាប្រទេស ដែលមានលក្ខណៈប្រជាធិបតេយ្យជាងគេ ក្នុងជួរសហគមន៍អាស៊ាន និងក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ ប្រទេសទាំងពីរនេះ មិនចាប់អារម្មណ៍ទេ ពីការព្រមាន របស់លោក ហ៊ុន សែន ដែលចង់ហាមឃាត់មិនឲ្យគេទទួល ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅលើទឹកដីរបស់គេ។ ផ្ទុយទៅវិញ គេនៅតែទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយ៉ាងរាក់ទាក់ ហើយគេបានផ្តល់កិត្តិយសដ៏ធំធេង ជូនដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគេចាត់ទុកថាជាតំណាងកម្លាំងប្រជាធិបតេយ្យ នៅកម្ពុជា។ គេយល់ឃើញថា អ្នកប្រជាធិបតេយ្យដូចគ្នា នៅក្នុងប្រទេសនានា ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ត្រូវតែសម្តែងសាមគ្គីភាពទៅវិញទៅមក ដោយជួយគាំទ្រគ្នាទៅវិញទៅមក។ ជំហររបស់គេបែបនេះ គឺដូចជាគេទះកំផ្លៀងលោក ហ៊ុន សែន អញ្ចឹងដែរ។

ចំណុចវិជ្ជមាន ទាំង ៥ ខាងលើនេះហើយ ដែលលើកទឹកចិត្តគណបក្សសង្គ្រោះជាតិ ឲ្យត្រៀមរៀបចំមាតុភូមិនិវត្តន៍ម្តងទៀត សម្រាប់លោក សម រង្សុី ដោយធានាសម្រេចឲ្យទាល់តែបាន ក្នុងឆ្នាំ ២០២០ នេះ។

(*) Assessing CNRP repatriation plan

SAM RAINSY WAS NOT ABLE TO RETURN TO CAMBODIA AS HE HOPED ON 9 NOVEMBER 2019, BUT THE ATTEMPT WAS STILL A VICTORY FOR THE CNRP FOR FIVE REASONS

I- Sam Rainsy showed that Hun Sen is afraid of him – and not vice-versa.
After four years in exile, Sam Rainsy prepared with determination to return to his country on 9 November 2019. He took all practical steps to confront the Hun Sen regime by peaceful means, with the support of the population upon who he called to refrain from violence. He showed that he was not afraid of the threats of arrest and imprisonment which Hun Sen had made. Yet Hun Sen showed his fear of Sam Rainsy by preventing him from returning by any means: forbidding air companies from flying him to Cambodia, a successful request to Thailand to prevent his entry and so the possibility of entering Cambodia by land, mobilization of tens of thousands of soldiers and police authorised to use all available weapons to block any arrival by Sam Rainsy, preventive arrest of CNRP supporters and threats against the population to dissuade them from going to welcome Sam Rainsy. Hun Sen feared that the arrival of Sam Rainsy would trigger a mass rising to end his increasingly unpopular regime.

II- Sam Rainsy won a media victory in his political struggle against Hun Sen.
The French newspaper Le Monde reported in its edition of 11 November 2019: "Sam Rainsy didn’t succeed in returning to Cambodia, Saturday 9 November, as he had promised, but he has already won a media victory: the twists and turns of his perpetually delayed return to his country, where the exiled leader of the opposition called for a “popular uprising” to overthrow prime minister Hun Sen, have for days been continuously chronicled by diplomats, journalists and observers of the region."

III- The world saw the real face of Hun Sen and the nature of his totalitarian regime.
According to ASEAN Today on 15 November 2019: "Rainsy isn’t bringing democracy to Cambodia: he’s bringing a reality check (…). The impending return of Cambodia’s exiled opposition won’t bring democracy, but it will cement the ruling government’s status as an illegitimate, authoritarian regime."

IV- The CNRP showed that it remains a vibrant political force, despite its dissolution on paper.
The fear shown by Hun Sen after the announcement of Sam Rainsy’s return betrays the rhetoric of the Phnom Penh regime, which claims that the CNRP is "dead" after the authorities arbitrarily dissolved it in November 2017. The events surrounding 9 November 2019 and especially the panicked reactions of Hun Sen show that the CNRP – as a political force – is alive in the hearts of a population which the current regime sees as ready to welcome Sam Rainsy in the hope of political change.

V- The CNRP won a diplomatic victory within ASEAN.
Being unable to enter Cambodia, Sam Rainsy and other CNRP leaders went to Malaysia and Indonesia where they were received by ministers and parliamentarians of these two countries, considered as the most democratic in ASEAN. The CNRP so contributed to breaking the narrow and outdated dogma of "non-interference" and created a new international solidarity between the democratic forces of the region. We hope that the concepts of democracy and human rights, as universal values, will supplant that of "non-interference" favoured by dictators the world over.

ព័ត៌មានថ្មីបំផុត
កាន់តែច្បាស់ហើយ ៖ ឈាមខ្មែរអង្គរ ជួយការពារយើង ពីជំងឺកូវីដ-១៩ / Sam Rainsy: It’s more and more likely that the presence of hemoglobin E in the blood of people descended from the Angkor era Khmer Empire is a factor in immunity against Covid 19.
របប ហ៊ុន សែន មិនត្រឹមតែមិនជួយប្រជាពលរដ្ឋទេ ពេលយើងកំពុងទឹកចូលច្រមុះ មានតែជាន់យើងពន្លិចថែមទៀត / Refusing the slow death imposed by Hun Sen (*) - Refuser la mort lente imposée par Hun Sen (**)
វេទិកាសំឡេងសង្គ្រោះជាតិ ស្តីពី "បំណុលរបស់ប្រជាពលរដ្ឋ អំឡុងជំងឺកូវីដ-១៩"។ / CNRP Radio’s Talk-show on people's debts in times of Covid 19.
នៅពេល​មិន​ទាន់​មានវ៉ាក់សាំងការពារ​កូវីដ១៩​ លិខិត​ឆ្លង​ដែន​បញ្ជាក់​ភាព​ស៊ាំនឹងមេរោគនេះ មានសារៈសំខាន់បំផុត / Lack of COVID-19 Vaccination Means Immunity Passports Essential
សម រង្ស៊ី ៖ យើងត្រូវឈប់ធ្វើទាសករហិរញ្ញវត្ថុ របស់ធនាគារជញ្ជក់ឈាម / Sam Rainsy: "Let us no longer be the financial slaves of shark lending institutions"
Flag Counter