ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ចំពោះទំនិញមួយផ្នែក (២០ ភាគរយ) ដែលផលិតនៅកម្ពុជា គឺជាសំណាងល្អទៅវិញទេ សម្រាប់ឲ្យប្រទេសកម្ពុជាមានឱកាសធ្វើការកែទម្រង់ចាំបាច់ខ្លះៗ ជាបន្ទាន់ / The EU's decision on EBA is a blessing in disguise as it represents a powerful call for reform

ចែករំលែក ៖​

១៥ កុម្ភៈ ២០២០ / 15 February 2020 - EBA suspension: a blessing in disguise for Cambodia (*)

សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប កាលពីថ្ងៃ ១២ កុម្ភៈ ២០២០ នេះ ទាក់ទងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះទំនិញមួយផ្នែក (២០ ភាគរយ) ដែលផលិតនៅកម្ពុជា គឺជាសំណាងល្អទៅវិញទេ (Blessing in disguise) សម្រាប់ឲ្យប្រទេសកម្ពុជាមានឱកាសធ្វើការកែទម្រង់ចាំបាច់ខ្លះៗ ជាបន្ទាន់។ ដើម្បីឲ្យឧស្សាហកម្មកម្ពុជា ដំណើរការបានដោយមិនចាំបាច់រំពឹងលើប្រព័ន្ធ EBA យើងត្រូវតែដោះស្រាយបញ្ហាពីរយ៉ាង ៖

១- លើកកម្ពស់ លទ្ធភាពប្រកួតប្រជែង (Competitiveness) របស់យើង លើទីផ្សារអន្តរជាតិ។
២- លើកកម្ពស់ ផលិតភាព (Productivity) នៃឧស្សាហកម្មរបស់យើង ដែលត្រូវផលិតទំនិញ មានគុណភាពល្អសមរម្យ ក្នុងតម្លៃទាបសមរម្យ ដើម្បីអាចប្រកួតប្រជែង ជាមួយទំនិញមកពីប្រទេសដទៃទៀត ដែលមានលក់ដូចគ្នាលើទីផ្សារអន្តរជាតិ។ ការលើកកម្ពស់ ផលិតភាពនេះ នឹងជួយលើកកម្ពស់លទ្ធភាពប្រកួតប្រជែង របស់យើង លើទីផ្សារអន្តរជាតិ។

ដើម្បីលើកកម្ពស់ផលិតភាពនៃឧស្សាហកម្មកម្ពុជា យើងត្រូវតែបំបាត់អំពើពុករលួយគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យតម្លៃទំនិញយើងថ្លៃលើសគេ ហើយត្រូវតែកែលម្អប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ និងប្រព័ន្ធសង្គមកិច្ច ព្រមទាំងសេវាសាធារណៈទាំងអស់ ដែលសព្វថ្ងៃ មានភាពរយីករយាក ហើយមិនអាចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានឡើយ។ ការងារទាំងអស់នេះ តម្រូវឲ្យមានលទ្ធិប្រជាធិបតេយ្យរឹងមាំនៅស្រុកយើង គឺត្រូវបញ្ចប់អំណាចផ្តាច់ការ និងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ក្រោមរបប ហ៊ុន សែន។

(*) The EU's decision on EBA is a blessing in disguise as it represents a powerful call for reform. To avoid relying on EBA, Cambodia needs to improve its industry’s competitiveness abroad and productivity at home. This means democratic reforms to tackle the corruption, incompetence and neglect associated with Hun Sen’s autocratic regime.

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter